ព្រឹត្តិការណ៍នាំតន្ត្រីអាស៊ីទៅកាន់ឆាកអន្តរជាតិ AXEAN Festival ២០២៤ បានមកដល់ទៀតហើយ ដោយនៅក្នុងឆ្នាំនេះមានការចូលរួមសម្ដែងពីតារារ៉េបល្បីឈ្មោះ ៥ រូបរបស់កម្ពុជា។

AXEAN FESTIVAL គឺជាមហាស្រពតន្រ្តីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នាំតន្រ្តីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក ។ ដោយឡែកក្នុងឆ្នាំ ២០២៤ មហោស្រពដ៏ធំសម្បើមមួយនេះនឹងប្រារព្ធធ្វើនៅ បាលី ប្រទេស ឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ខាងមុខនេះ ដោយមានការចូលរួមសម្ដែងពីសំណាក់តារារ៉េបល្បីឈ្មោះរបស់កម្ពុជា ៥ រូបមានដូចជា ម្ចាស់ជយលាភី The Rapper Cambodia យូហៃ , តារាចម្រៀងរ៉េប២រូបរបស់ផលិតកម្មបារមី នរិទ្ធ និងតន្ត្រីករភ្លេងបុរាណខ្មែរ វណ្ណថាន រួមជាមួយ តារារ៉េប Ruthko និង M-Fatt ផងដែរ។ អ្នកទាំង៥នឹងបង្ហាញវត្តមានចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពដ៏ធំអស្ចារ្យខាងលើរួមជាមួយតន្ត្រីករ តារារ៉េប តារាចម្រៀងជាច្រើនរូបទៀតដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។





គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២២ កំពូលតារារ៉េប វណ្ណដា និង Sophia Kao ក៏ធ្លាប់បានចូលរួមកម្មវិធី AXEAN FESTIVAL ផងដែរ ដែលកាលនោះប្រារព្ធធ្វើនៅក្នុងប្រទេសសិង្ហបុរី ៕























Account
Security
Favourite Content