ឈានចូលដល់អាយុ ៦០ ឆ្នាំ ពិតណាស់សម្រស់របស់មនុស្សជាច្រើននឹងប្រែប្រួលអ្នកខ្លះចាប់ផ្ដើមមានសក់ស្កូវ ស្បែកជ្រួញជាដើម មើលទៅមុខមាត់ខុសពីមុនព្រោះវ័យកាន់តែចាស់ជាងមុន។ ប៉ុន្ដែការទទួលទានអាហារបែបសុខភាព ហាត់ប្រាណជាប្រចាំ និងគេងបានគ្រប់គ្រាន់អាចធ្វើឱ្យមនុស្សមួយចំនួននៅតែមើលទៅក្មេងជាងវ័យមិនសមជាមួយអាយុរបស់ខ្លួន។ ជាមួយគ្នាដែរ តារាហុងកុងល្បីចំនួន ៥ រូបដែលមានវ័យជាង ៦០ ឆ្នាំទៅហើយនៅតែមើលទៅស្រស់ស្អាតសមសួនខ្លាំង។ តោះទៅមើលថាជានរណាខ្លះ៖
១.Andy Lau
តារាប្រុសជើងចាស់ Andy Lau ឬ លីតាវហួរ តែងត្រូវមហាជនសរសើរថាជាតារាប្រុសហុងកុងម្នាក់ដែលមើលទៅសង្ហាខ្លាំងៗ ជាមួយសម្លៀកបំពាក់បែបបុរាណបើប្រៀបធៀបជាមួយតារាប្រុសហុងកុងដែលមានវ័យស្រករៗលោក។ ទោះឈានចូលវ័យ ៦០ ឆ្នាំក៏ដោយ រូបរាងដ៏ស្រស់សង្ហារបស់លោកនៅតែមិនចាកឆ្ងាយចេញទៅណា ជាពិសេសក្រុមអ្នកគាំទ្រនៅតែសរសើរថាលោកពូកែថែសម្រស់ខ្លាំង។

២.Donnie Yen
ជាតារាសម្ដែងដ៏ល្បី និងពូកែខាងក្បាច់គុនតារាប្រុស Donnie Yen ឬ កុំកុំ តែងត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង។ ក្នុងឆ្នាំ ២០២៣ លោកនឹងត្រៀមបង្ហាញខ្លួនក្នុងរឿងហូលីវូដដ៏ល្បីគឺ “John Wick: Chapter 4” ខណៈមហាជនជាច្រើនរង់ចាំទស្សនាស្នាដៃថ្មីមួយនេះ។ ក្នុងឆ្នាំថ្មីនេះ លោកឈានចូលអាយុ ៦០ ហើយ ប៉ុន្ដែដោយសារការហាត់ប្រាណជាប្រចាំ និងការហាត់ក្បាច់គុន ធ្វើឱ្យលោកនៅតែក្មេងជាងវ័យ រហ័សរហួន និងមិនចាស់តាមអាយុឡើយ។
៣.Chow YunFat

បន្ទាប់ពីប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជិត ៤០ ឆ្នាំ កេរ្ដិ៍ឈ្មោះរបស់តារាសម្ដែងប្រុសជើងចាស់លោក Chow YunFat ល្បីពាសពេញពិភពលោក មិនត្រឹមតែក្នុងតំបន់អាស៊ីឡើយ។ បច្ចុប្បន្ន លោកមានអាយុ ៦៧ ឆ្នាំទៅហើយ រូបសម្រស់របស់លោកហាក់មិនចាស់ខ្លាំងទៅតាមអាយុឡើយ នៅពេលដែលដើរចេញក្រៅម្ដងៗ នៅតែជះរាងសង្ហាធ្វើឱ្យមហាជនមិនសរសើរមិនបាន។
៤. Tony Lueng
តារាសម្ដែងប្រុស Tony Lueng ក៏ជាតារាម្នាក់ដែលត្រូវបានគេចាត់ទុកថាមានទេពកោសល្យខ្លាំង និងមានភាពល្បីល្បាញម្នាក់ក្នុងតំបន់អាស៊ី។ តួអង្គដែលគ្រប់គ្នាតែងសរសើរលោកថាស្រស់សង្ហាខ្លាំងនោះគឺនៅក្នុងរឿង “Police Cadet 84”។ ឆ្នាំ ២០២១ លោកកាន់តែត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញខ្លួនក្នុងរឿង Super Hero របស់ Marvel Studio គឺ “Shang Chi”។ មកទល់ពេលនេះ លោកមានអាយុ ៦០ ឆ្នាំហើយ តែរូបរាងរបស់លោកមើលទៅនៅតែរឹងមាំ សុខភាពល្អ និងស្រស់សង្ហាគ្មានប្រែប្រួល។
៥.Stephen Chow


ក្រឡេកមកមើលស្ដេចកំប្លែងលោក ទិន ហ្វី ថ្វីបើហាក់មានសក់សពេញក្បាលក៏ពិតមែន ប៉ុន្ដែការចេះរៀបចំខ្លួន និងលេងស្ទីលស្លៀកពាក់ ធ្វើឱ្យលោកនៅតែស្រស់សង្ហានៅអាយុ ៦០ ឆ្នាំ ខណៈមុខមាត់របស់លោកត្រូវបានមហាជនលើកឡើងថានៅតែមានភាពទាក់ទាញ។
ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?
























































Account
Security
Favourite Content