តារាស្រីកូរ៉េល្បី ៥ ដួងត្រៀមត្រលប់មកវិញក្នុងខែ កញ្ញា នេះ​ជាមួយរឿងភាគថ្មី

ក្នុងខែ កញ្ញា នេះ តារាស្រីកូរ៉េល្បីចំនួន ៥ រូបនឹងត្រៀមត្រលប់មកវិញជាមួយរឿងភាគថ្មី តោះទៅមើលជានរណាខ្លះ៖

១.Kim GoEun

ឆ្នាំនេះ តារាស្រី Kim Go Eun ពិតជាមានសកម្មភាពច្រើនដោយសារតែរឿង Yumi’s Cell វគ្គ ២ របស់នាងទើបតែបញ្ចប់ខណៈទទួលបានការគាំទ្រច្រើន។ ហើយរូបនាងក៏ត្រៀមខ្លួនត្រលប់មកសារជាថ្មីជាមួយរឿង “Little Women” របស់ស្ថានីយទូរទស្សន៍ tVN។ នៅក្នុងរឿងនេះ Kim Go Eun ដើរតួជា In Ju ដែលជាបងស្រីធំក្នុងគ្រួសារដែលមានបងប្អូនស្រីបីនាក់។ ​នាង​ត្រូវ​ទទួលរ៉ាប់រងចិញ្ចឹម​គ្រួសារ​ទាំង​មូល និង​មើល​ថែ​ប្អូន​ស្រី​ទាំង​ពីរ​។ ក្រោយពីលំបាកពេក នាងក៏ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រកប្រាក់​សម្រាប់​ចិញ្ចឹម​ជីវិតបើទោះបីជាដឹងថាវិធីរកប្រាក់ខ្លះខុសច្បាប់ក៏ដោយ។

២.Lee SeYoung                    

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យខ្លាំង​ក្នុង​រឿងភាគបុរាណ “Red Sleeve” ក្នុងឆ្នាំ ២០២១ ពេលនេះ Lee Se Young ត្រៀម​ត្រលប់​មក​វិញ​​ក្នុង​រឿងភាគ “The Law Café”។ ក្នុង​រឿង​នេះនាង​បាន​សម្តែង​ជា​តួ​មេធាវី​ដ៏​ស្រស់​ស្អាត និង​ឆ្លាតវៃឈ្មោះ Kim Yu Ri។ នាងជាមនុស្សជ្រោងសច្ចៈ និងមិនអាចទ្រាំមើលអំពើអយុត្ដិធម៌ណាមួយឡើយ ​នៅពេលដែលឆ្អែតឆ្អន់នឹងការងារ នាងក៏សម្រេចចិត្តលាឈប់ពីការងារទៅបើកហាងកាហ្វេ។

៣.Joy សមាជិកក្រុម Red Velvet

តារា​ចម្រៀងស្រីរួបនេះនឹង​ត្រលប់​មក​វិញក្នុងនាមជាតារាសម្ដែងស្រីក្នុងរឿងភាគបែបជនបទ “Once Upon a Small Town”។ រឿងនេះដែរនាងដើរតួជាប៉ូលីសស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងភូមិតូចមួយ។ បណ្ដាអ្នកគាំទ្រជាច្រើនបានរង់ចាំនូវរឿងភាគមួយនេះ ហើយសង្ឃឹមថាការសម្ដែងរបស់នាងនឹងកាន់តែល្អប្រសើរជាងមុន និងនាំយកអ្វីដែលប្លែកមកជូនអ្នកទស្សនា។

៤.Lee Yoo Mi           

បន្ទាប់ពីបង្ហាញមុខក្នុងរឿងភាគល្បី “Squid Game” និង “All Of Us Are Dead” Lee Yoo Mi ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបនាងអាចសម្ដែងបានយ៉ាងល្អ និងផ្លាស់ប្ដូរអត្ដចរិតទៅតាមតួអង្គល្អគ្មានទាស់តែម្ដង។  Lee Yoo Mi នឹងត្រៀមត្រលប់មកវិញក្នុងរឿង “Mental Coach Jegal” រូបនាងនឹងដើរតួជាអត្តពលិកជម្រើសជាតិដែលត្រូវបោះបង់ការប្រកួតដោយសារជាប់ពាក់ព័ន្ធរឿងអាស្រូវ។

៥.Park MinYoung

Park Min Young នឹង​បង្ហាញ​ខ្លួន​ជាថ្មីម្ដងទៀតក្នុងរឿងភាគ “Love in Contract” ដោយក្នុង​រឿង​នេះនាងនឹងដើរតួជាអ្នកស៊ីឈ្នួលធ្វើជាសង្សារក្លែងក្លាយជូនអតិថិជន ខណៈពេលរូបនាងជួបនឹងបុរសពីរនាក់ក្នុងពេលតែមួយ ហើយពួកគេជួលឱ្យរូបនាងណាត់ជួបពួកគេ។ ចុងក្រោយរឿងទៅជាយ៉ាងណា តោះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen