ការពិតពិសេសៗ ៥ យ៉ាងអំពីមិត្តប្រុសរបស់ Han So-hee, Ryu Jun-yeol ដែលអ្នកគាំទ្រអាចមិនដឹង

ទំនាក់ទំនងស្នេហារវាងតារាសម្តែងប្រុស Ryu Jun-yeol និងតារាសម្ដែងស្រី Han So-hee បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ រយៈពេលពីរ​ថ្ងៃ​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម អ្នក​ទាំង​ពីរក៏​បាន​បញ្ជាក់​ពី​ទំនាក់​ទំនង​របស់​ពួក​គេ។

ទាក់ទងនឹង Ryu Jun-yeol ទស្សនិកជនជាច្រើនបានស្គាល់លោកតាមរយៈការសម្ដែងជាតួ Kim Jung-hwan នៅក្នុងរឿងភាគដ៏ល្បីរបស់ tvN មានចំណងជើងថា “Reply 1988” និងជាអតីតសង្សារតារាចម្រៀងនិងសម្ដែង Hyeri ជាដើម។ យ៉ាង​ណា​មិញ នៅ​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ជាច្រើនទៀតរបស់តារាប្រុសរូបនេះ ដែល​អ្នក​អាច​មិន​ទាន់​ដឹង។

១. ម្ចាស់ពានតារាសម្តែងល្អបំផុតក្នុងកម្មវិធី Baeksang

Ryu Jun-yeol បានសម្ដែងភាពយន្តដំបូងក្នុងឆ្នាំ២០១៣។ “Reply 1988” គឺជារឿងភាគទូរទស្សន៍ល្បីបំផុតរបស់លោក។ សម្រាប់ភាពយន្តខ្នាតធំ ថ្មីៗ​នេះ​លោក​បាន​ចូល​រួម​ថត​រឿង “The Night Owl” ដែលត្រូវបានចាត់ទុកថាជាខ្សែភាពយន្តដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២២ ហើយ Ryu Jun-yeol ក៏បានបង្ហាញពីការសម្តែងដ៏អស្ចារ្យក្នុងនាមជាតួឯកផងដែរ។ តាមរយៈរឿងនេះ លោកបានឈ្នះជាពានតួសម្តែងល្អបំផុតនៅកម្មវិធី Baeksang ឆ្នាំ ២០២៣ ហើយមានឈ្មោះប្រកួតប្រជែងពានរង្វាន់ Blue Dragon និង Buil Film Festival ផងដែរ។

២. តារាសម្ដែងដែលភាពយន្តសុទ្ធតែរកចំណូលបានខ្ពស់

Ryu Jun-yeol បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តជាច្រើន។ “The Night Owl” ត្រូវបានផលិតឡើងដោយប្រើដើមទុនចំនួន ៦,៧ លានដុល្លារ ប៉ុន្តែអាចរកចំណូលបានរហូតដល់ ២៦,៦ លានដុល្លារបន្ទាប់ពីការចាក់បញ្ចាំង ស្របពេលភាពយន្ត “The King” សម្តែងដោយ Ryu Jun-yeol, Jo In-sung, Jung Woo-sung, និង Bae Sung-woo ទទួលបានប្រាក់ចំណេញ ៣៨,៥ លានដុល្លារ និងក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី ៧ ក្នុងឆ្នាំ ២០១៧ ។ រឿងនេះក៏ធ្វើឱ្យលោកឈ្នះពានរង្វាន់ Baeksang ផងដែរ។

ភាពយន្តមួយទៀតគឺ “Taxi Driver” ក៏ទទួលបានជោគជ័យខ្លាំងដែរ។ ផលិត​ឡើងដោយចំណាយដើមទុន ១៣,៨ លាន​ដុល្លារ ប៉ុន្តែរឿងនេះ​រក​បាន​ប្រាក់ចំណូល​រហូត​ដល់ ៨៨,៧ លាន​ដុល្លារ។ ក្នុងឆ្នាំ ២០១៨ Ryu Jun-yeol បានសម្ដែងជាមួយ Kim Tae-ri និង Jin Ki-joo ក្នុងរឿង “Little Forest” ។ ជា​ភាពយន្ត​ដែល​ចំណាយ​ថវិកា​តិច ប៉ុន្តែ​លទ្ធផល​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយអាចរកចំណូលបាន ១១,១ លាន​វ៉ុន។ ក្រៅពីនោះ “Money”, “Believer” និង “The Battle: Roar to Victory” ក៏ទទួលបានភាពជោគជ័យអស្ចារ្យដែរ។

៣. សមិទ្ធផលគួរឱ្យកោតសរសើរ

ជាមួយនឹងបទពិសោធន៍នៃការសម្ដែងរយៈពេល ១១ ឆ្នាំ Ryu Jun-yeol បានបន្សល់ទុកនូវសមិទ្ធផលជាច្រើនដោយអាចជាប់ឈ្មោះប្រកួតពានរង្វាន់ចំនួន ៣៦ ពាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំៗ រួមមាន Baeksang, Blue Dragon ជាដើម ហើយក្នុងចំណោមនោះលោកបានឈ្នះ ២៣ ពាន។

ជាមួយនឹងសមិទ្ធិផលទាំងអស់នោះ Ryu Jun-yeol ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីតារាកូរ៉េដ៏មានឥទ្ធិពលចំនួន ៤០ នាក់ដែលត្រូវបានជ្រើសរើសដោយ Forbes ចំនួន ៣ ដងក្នុងឆ្នាំ ២០១៧, ២០១៨ និង ២០១៩។ គួរអោយកត់សំគាល់ លោកបានជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងបញ្ជីឆ្នាំ ២០១៩ ។

៤. ការសហការថ្មីជាមួយម្ចាស់ពាន Blue Dragon

នៅក្នុងឆ្នាំ ២០១៤ អ្នកគាំទ្រនឹងអាចឃើញ Ryu Jun-yeol ក្នុងរឿងភាគតាមរយៈរឿង “The 8 Show” នៅថ្ងៃទី ១៧ ខែឧសភា ដែលជារឿងរបស់ Netflix ។ រឿង​នេះ​បង្ហាញ​ពី​រឿង​មនុស្ស ៨ នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​មួយ​​មាន​ឈ្មោះ​ថា “Money Game” ដើម្បីប្រកួតយករង្វាន់ធំជាទឹកប្រាក់។ ក្រៅពី Ryu Jun-yeol តួសម្តែងក្នុងរឿង “The 8 Show” ក៏រួមមានអ្នកឈ្នះពាន Blue Dragon, Chun Woo-hee ផងដែរ។

៥. អ្នកស្នេហាបាល់ទាត់

ទោះបីមិនទាក់ទងនឹងការសម្ដែងក៏ដោយ ប៉ុន្តែ Ryu Jun-yeol ក៏ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្របាល់ទាត់ដ៏ធំមួយរូបដែរ។ ជាពិសេស លោកគឺជាមិត្តជាមួយតារាបាល់ទាត់ Son Heung-min ហើយថែមទាំងបានចូលរួមក្នុងការផ្សព្វផ្សាយ FIFA U20 World Cup ឆ្នាំ ២០១៧ ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ