នៅល្ងាចថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ តារាប្រុសស្រីល្បីៗ ៤ រូប បានបង្ហាញមុខក្នុងកម្មវិធីប្រេន Dior នៅឯ Seongsu-Dong ទីក្រុង សេអ៊ូល។ កម្មវិធីមួយនេះ បានក្លាយជាប្រធានបទត្រូវគេលើកមកនិយាយពាសពេញបណ្ដាញសង្គមផងដែរ ដោយសារតែអ្នកចូលរួមគឺតុបតែងស្ទីលគួរឲ្យចាប់អារម្មណ៍ ទៀតសោតប្រមូលផ្ដុំតារាល្បីៗ មកជុំគ្នាដល់ទៅ ៤ រូប។
តារាចម្រៀងប្រុស Cha EunWoo, តារាសម្ដែងស្រី Han SooHee, តារាសម្ដែងប្រុស Jung HaeIn និងសមាជិកក្រុម NewJeans គឺ Haerin សុទ្ធតែមានវត្ដមានក្នុងកម្មវិធី។ អ្នកទាំង ៤ លេងស្ទីលម៉ូតសម្លៀកបំពាក់ប្លែកពីគ្នា មើលទៅលេចធ្លោរៀងៗខ្លួន។
តារាប្រុស Cha EunWoo បានចូលរួមក្នុងកម្មវិធី ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុត។ ឈុតមួយនេះដែរ បានបង្ហាញឲ្យឃើញទ្រូងរបស់លោក មើលទៅពិតជាមានភាពស៊ិចស៊ី។ ឈុតដែលលោកបានស្លៀក Collection របស់ប្រេន Dior មានឈ្មោះថា Dioliviera។ វត្ដមានរបស់លោកបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធី។






ក្រឡេកមកមើល តារាស្រី Han SooHee បានបង្ហាញខ្លួនជាមួយរូបពណ៌បៃតង ដែលជា Collection របស់ប្រេន Dior មានឈ្មោះថា Dioliviera ច្នៃម៉ូតដោយ Maria Grazia Chiuri។ អ្វីដែលកាន់តែពិសេស រ៉ូបដែលរូបនាងបានជ្រើសរើសស្លៀកគឺវៀលខ្នងស្ទើរទាំងអស់ រំលេចឲ្យឃើញស្នាមសាក់យ៉ាងច្បាស់ នៅកៀនដងខ្លួនរបស់នាង។ អ្នកគាំទ្រជាច្រើនបានលើកឡើងថា តារាស្រីរូបនេះពិតជាស្រស់ស្អាត និងមិនខ្លាចការរិះគន់ឡើយ ហ៊ានបង្ហាញស្នាមសាក់យ៉ាងធំ នៅក្នុងកម្មវិធី Dior។






ចំណែកតួប្រុសក្នុងរឿង “Snow Drop” តារាប្រុស Jung HaeIn ក៏មានវត្ដមានក្នុងកម្មវិធីផងដែរ។ គ្រាន់តែដើរចូលកម្មវិធីភ្លាម លោកត្រូវបានគេសរសើរថា នៅតែសង្ហាខ្លាំង អមជាមួយការតុបតែងទៀត ធ្វើឲ្យលោកកាន់តែលេចធ្លោ។ សម្លៀកបំពាក់ខៀវមួយឈុតរបស់លោកជា Collection របស់ប្រេន Dior មានឈ្មោះថា Dioliviera។






សមាជិកក្រុមចម្រៀងនារីល្បី NewJeans គឺ Haerin ក៏មានវត្ដមានក្នុងកម្មវិធី Dior ដូចគ្នា។ លេងស្ទីលទៅតាមអាយុ Haerin ស្លៀករ៉ូបខ្លីពណ៌ខៀវយ៉ាងស្រស់ស្អាត។ រូបនាងមើលទៅដូចជាព្រះនាង មើលទៅថ្លៃថ្នូរខ្លាំង៕






























Account
Security
Favourite Content