ការប្រកួតឈុតតំណាងជាតិ (National Costume Competition) ក្នុងកម្មវិធី Miss Grand Cambodia 2023 បានបញ្ចប់ទៅដោយរលូន កាលពីយប់មិញនេះ ដោយបេក្ខភាពផ្លូវការទាំង ២៥ រូប បានដើរបង្ហាញម៉ូដឈុតតំណាងជាតិផ្សេងៗគ្នាយ៉ាងស្រស់ស្អាត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
ក្នុងចំណោមឈុតទាំង ២៥ ដែលបានដើរបង្ហាញ គេឃើញមានឈុតតំណាងជាតិពណ៌ខ្មៅ ៤ ដែលច្នៃឡើងពីគោលគំនិតប្លែកៗពីគ្នាតាមតំបន់នីមួយៗ។ គួរឱ្យចាប់អារម្មណ៍ជាងនេះ ឈុតខ្មៅទាំងនោះមើលទៅហាក់បង្កប់ដោយមន្តអ្វីម៉្យាង ដែលមើលឃើញហើយព្រឺសម្បុរណាស់ គួបផ្សំការដាក់អារម្មណ៍សម្តែងរបស់បេក្ខភាពទៀត រឹតតែធ្វើឱ្យអ្នកមើលព្រឺក្បាលលើសដើម។ ខាងក្រោមជាឈុតតំណាងជាតិពណ៌ខ្មៅទាំង ៤ ដែលដើរបង្ហាញដោយ បេក្ខភាព Miss Grand តំណាងខេត្ត កំពង់ធំ បៃលិន ត្បូងឃ្មុំ និង បន្ទាយមានជ័យ។
Miss Grand កំពង់ធំ គ្រងឈុត មន្តអាគម នៃយ័ន្តខ្មែរ (ដំឡើងរចនាឈុតដោយ អម្រុងរ័ត្នកាត់ដេរសម្លៀកបំពាក់ដោយ ហាង សុធានី កាត់ដេរ)





Miss Grand ត្បូងឃ្មុំ គ្រងឈុត ក្របីស្នាទៈប្រក់ពល (រចនាឈុតដោយ រាជនីនំបញ្ចុកខេត្តត្បូងឃ្មុំ រៀបចំឈុតដោយ មីតសម្អាងការខ្មែរឥស្លាម)







Miss Grand បៃលិន គ្រងឈុត ដែនដី នៃមន្តអាគម (រចនាឈុតដោយ ស្ករគ្រាប់ កាត់ដេរសម្លៀកបំពាក់ដោយ ហាង សុខជា កាត់ដេរ)






Miss Grand បន្ទាយមានជ័យ គ្រងឈុត ល្ខោនស្រមោល (ដំឡើងឈុតដោយ សាយ ធារ៉ា)




























Account
Security
Favourite Content