បន្ទាប់ពីឈ្នះមកុដ Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា បេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតលើវេទិកាអន្តរជាតិប្រទេសអែលសាល់វ៉ាឌ័រ កាន់តែបញ្ចេញពន្លឺចែងចាំង និងសក្តានុពលខ្លាំងក្លារបស់នាងឱ្យហ្វេនៗបានឃើញថា នាងត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ចនាំទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

តួយ៉ាង ចាប់តាំងពីក្លាយជាបវរកញ្ញាចក្កវាឡកម្ពុជា សុទីម៉ា បានបង្ហាញសកម្មភាពជាច្រើនបំផុសពីវប្បធម៌ អរិយធម៌របស់ខ្មែរទៅកាន់ពិភពលោក និងបានចេញបំពេញកិច្ចការផ្សេងៗជាច្រើនទៀតក្នុងនាមជា Miss Universe Cambodia 2023។
ថ្មីៗចុងក្រោយនេះ ចន សុទីម៉ា បានចាប់ផ្តើមធ្វើវីដេអូណែនាំខ្លួន និងបង្ហាញពីកិត្តិនាមប្រទេសកម្ពុជាទៅកាន់ពិភពលោកតាមរយៈវីដេអូខ្លីនោះ។ ទៀតសោត ម្ចាស់មកុដរាងខ្ពស់ស្រឡះនេះ ក៏បានគ្រងឈុតអប្សរាអង្គរ ប្រៀបបីដូចនារីសួគ៌ាថតនៅបរិវេណប្រាសាទអង្គរវត្ត ដែលបានដាក់បញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២។ ម្ចាស់មកុដរូបនេះ ទទួលបានការកោតសរសើរ និងការស្ញប់ស្ញែងជាច្រើនពីបណ្តាហ្វេនផេកអ្នកគាំទ្រវិស័យបវរកញ្ញា និងបណ្តាញអ្នកប្រើប្រាស់បណ្តាញសង្គម នៅពេលនាងគ្រងឈុតអប្សរាអង្គរ ពណ៌ទឹកមាសភ្លឺភ្លេកៗនោះ។







មិនទាន់អស់នៅឡើយទេ បវរកញ្ញាចក្កវាឡកម្ពុជាទី៧ បានបន្តបញ្ចេញរស្មីភ្លឺថ្លាជាមួយឈុត evening gown ពណ៌ទឹកប្រាក់ ស្ទីល៍សក់បវរកញ្ញា និងការបាត់មុខបែបសិចស៊ី ដែលរូបថត ៣ សន្លឹករបស់ ចន សុទីម៉ា បានទាក់ទាញចិត្តម្ចាស់កម្មវិធី Miss Universe ដែលជាជនជាតិថៃ គឺអ្នកស្រី Anne JKN ឱ្យបង្ហោះរូបនាងក្នុងស្តូរី Instagram ផ្លូវការទៀតផង។





គ្រាន់តែឃើញបែបនេះភ្លាម ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជានាំគ្នាស្រែកវ៉ាវគ្រប់គ្នា ខណៈបច្ចុប្បន្នហ្វេនៗកំពុងតាមដានមើលសកម្មភាពប្រចាំថ្ងៃ និងការហ្វឹកហាត់គ្រប់ជំហានរបស់ កញ្ញា ចន សុទីម៉ា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣៕





















































Account
Security
Favourite Content