ការប្រកាសពីចំណងស្នេហាក្នុងពិភពសិល្បៈពិតជាមិនមែនរឿងងាយស្រួលឡើយសម្រាប់តារាចម្រៀង ឬតារាសម្ដែង។ ប្រសិនបើមានសំណាងគូខ្លះក៏ទទួលបានការជូនពរ ខ្លះទៀតគ្មានសំណាងក៏ទទួលបានការរិះគន់ រហូតដល់អ្នកខ្លះប៉ះពាល់ដល់អាជីពសិល្បៈថែមទៀត។ តារាកូរ៉េ ៥ រូបនេះ ស្ទើរតែលែងមានអ្នកគាំទ្រក្រោយប្រកាសរៀបការសាងគ្រួសារ។
១.HyunA



អាជីពសិល្បៈដែលខំសាងរាប់ឆ្នាំរបស់តារាចម្រៀងស្រីខេប៉ុប HyunA ស្ទើររលាយមួយប៉ប្រិចភ្នែកក្រោយប្រកាសសេពគប់ជាមួយតារាប្រុស Yong JunHyung។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសម្រេចរៀបការជាមួយមិត្ដប្រុសរបស់ខ្លួន នៅខែ តុលា ឆ្នាំ ២០២៤ ខាងមុខ។ អ្វីដែលធ្វើឲ្យមហាជនមានការខឹងសម្បារលើរូបនាង គឺតារាប្រុស Yong JunHyung មានជាប់ពាក់ព័ន្ធជាមួយរឿងអាស្រូវជួញដូរផ្លូវភេទខ្នាតធំរបស់ក្លឹប Burning Sun។ តារាស្រី HyunA ចាប់ផ្ដើមធ្លាក់ចុះប្រជាប្រិយភាព និងគ្មានអ្នកគាំទ្រនៅពេលនាងឡើងសម្ដែងលើឆាកតន្ដ្រី។ នាងក៏បានរំសាយចោលការប្រគំតន្ដ្រីរបស់ខ្លួននៅតំបន់អាមេរិកខាងជើងផងដែរ ដោយសារតែសំបុត្រលក់នៅសល់ច្រើនពេក។
២.Hani សមាជិកក្រុម EXID



Hani សមាជិកក្រុម EXID និងគូដណ្ដឹងលោក Yang JaeWoong ជាអ្នកជំនាញផ្នែកផ្លូវចិត្ដ បានសម្រេចចិត្ដដឹកដៃគ្នាចូលរោងមង្គលនៅខែ កញ្ញា ឆ្នាំ ២០២៤។ អ្នកទាំងពីរបានសម្រេចចិត្ដរៀបការសាងគ្រួសារក្រោយសេពគប់មើលចិត្ដថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំ។ ដើមឡើយ មង្គលការអ្នកទាំងពីរទទួលបានការជូនពរពីមហាជនជាច្រើន ប៉ុន្ដែក្រោយមកគូដណ្ដឹងរបស់នាងក៏ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ដោយសារតែភាពធ្វេសប្រហែសរបស់កន្លែងព្យាបាលលោកបានធ្វើឲ្យអ្នកជំងឺម្នាក់បានស្លាប់បាត់បង់ជីវិត។ ការប្រកាសរៀបការរបស់អ្នកទាំងពីរគឺធ្វើឡើងក្រោយពេល អ្នកជំងឺម្នាក់នោះបានស្លាប់បាត់បង់ជីវិត ជាហេតុធ្វើឲ្យមនុស្សជាច្រើនហួសចិត្ដ និងមិនសប្បាយចិត្ដ ហាក់ដូចជាអ្នកទាំងពីរកំពុងសប្បាយលើគំនរទុក្ខអ្នកដទៃ។ មតិរិះគន់ច្រើនពេកធ្វើឲ្យតារាស្រី Hani ត្រូវបង្ខំចិត្ដចាកចេញពីកម្មវិធីមួយរបស់ JTBC ដែលនាងជាសមាជិក។
៣.Lee SeungGi



Lee SeungGi ជាតារាសម្ដែងប្រុសកូរ៉េដ៏មានប្រជាប្រិយភាពម្នាក់ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយប្រជាប្រិយភាពរបស់លោកហាក់សាបម្ដងបន្ដិចៗ។ លោកក៏មិនសូវបង្ហាញមុខក្នុងរឿងភាគ ឬភាពយន្ដកុនទៀតដែរ ចាប់តាំងពីឆ្នាំ ២០២២ មក។ នៅដើមឆ្នាំ ២០២៣ តារាប្រុសរូបនេះ បានប្រកាសថាខ្លួននឹងរៀបការជាមួយមិត្ដស្រីរបស់ខ្លួនគឺ Lee DaIn។ រឿងអាស្រូវរបស់គ្រួសាររបស់តារាស្រី Lee DaIn បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តារាប្រុស Lee SeungGi។ គ្រួសារ Lee DaIn ត្រូវបានរាយការណ៍ថា ជាគ្រួសារអភិជន និងបានធ្វើរឿងខុសច្បាប់ជាច្រើនក្នុងប្រទេស។ ការប្រកាសរៀបការបានធ្វើឲ្យតារាប្រុសរូបនេះទទួលសម្ពាធយ៉ាងខ្លាំង ដោយមហាជនជាច្រើនមិនពេញចិត្ដ សូម្បីតែអ្នកគាំទ្រមួយចំនួនរបស់លោក។ តែទោះជាយ៉ាងណាក្ដី លោកនៅតែប្រកាន់ជំហរ និងរៀបការជាមួយមិត្ដស្រីខ្លួន ព្រមទាំងបានលើកឡើងថា នាងជានារីដ៏ល្អម្នាក់។ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីម្នាក់ នៅដើមឆ្នាំ ២០២៤៕























Account
Security
Favourite Content