ឆ្នាំមាសនៃវិស័យបវកញ្ញាខ្មែរ! Miss ៥ រូប បំបែកកំណត់ត្រាចូលទៅ Top កំពូលនៃកម្មវិធីបវកញ្ញាពិភពលោក

ឆ្នាំនេះ​វិស័យ​បវរកញ្ញា​ខ្មែរ កាន់តែ​ល្បី​រន្ទឺ​ខ្លាំង ព្រោះ​ចម្រាញ់​បាន​សុទ្ធតែ​បេក្ខភាព​ខ្លាំង​ៗ បញ្ជូន​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​បវរកញ្ញា​កម្ពុជា​ឆ្នាំ ២០២៤ នេះ បាន​ឈាន​ចូល​ទៅ​កាន់ Top កំពូល​នៃ​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​បាន​ច្រើន​នាក់ ធ្វើឲ្យ​បរទេស​កាន់តែ​ស្គាល់ និង​ដឹង​ពី​សមត្ថភាព​របស់​អ្នក​តំណាង​ខ្មែរ ថា​ពិតជា​អស្ចារ្យ។

សម្រាប់​បវរកញ្ញា​កម្ពុជា​ឈាន​ដល់ Top កំពូល​នៃ​កម្មវិធី​ប្រកួតប្រជែង​ក្នុង​ឆ្នាំ​នេះ​មាន​ដូច​ខាងក្រោម​នេះ៖

១. អ៊ិន លក្ខិណា Miss Cosmo Cambodia 2024

ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Cosmo 2024 នៅ​ប្រទេស​វៀតណាម អំឡុង​ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ អ៊ិន លក្ខិណា គឺជា Top 10 នៃ​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​មួយ​នោះ ហើយ​គ្រាន់តែ​ចប់​ការ​ប្រកួត​នាង​ក៏​មាន​ទីផ្សារ​ការងារ​នៅ​វៀតណាម​ផង​ដែរ។

Pic៖ FB Leakena In

២. រ៉ូសស្យែល ហ្សូលីយ៉ា (Julia Russell) Miss Celebrity Cambodia 2024

បវរកញ្ញា​ខ្មែរ​ជា​កូន​កាត់​អង់គ្លេស​វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា Miss Celebrity Cambodia 2024 និង​ត្រូវ​បាន​តំណាង​ជាតិ ចេញ​ទៅ​ប្រកួត​កម្មវិធី​អន្តរជាតិ Miss & Mister Celebrity International 2024 ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០២៤ កន្លង​ទៅ។ Julia គឺជា TOP 15 នៃ​កម្មវិធី​ Miss Celebrity International 2024។

Pic៖ FB Julia

៣. ផន ស្រីពី Miss Intercontinental Cambodia 2024

ការ​ចេញ​ទៅ​តំណាង​ជាតិ​ប្រកួត​នៅ​ប្រទេស​អេហ្ស៊ីប​ដែល​ទើប​បញ្ចប់​កាលពី​សប្ដាហ៍​មុន ផន ស្រីពី អាច​ទម្លុះ​ចូល​ទៅ​ដល់ Top 22 នៃ​កម្មវិធី Miss Intercontinental 2024 បាន។ ស្រីពី ជា​បវរកញ្ញា​ខ្មែរ​វ័យ​ក្មេង តែ​មាន​ភាព​ក្លាហាន​អំឡុង​ពេល​ប្រកួត​លើ​ឆាក​អន្តរជាតិ។

Pic៖ FB Phorn Sreypi

៤. ប្រាសាទ ដាវីន Miss Universe Cambodia 2024

សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា អ្នកនាង ប្រាសាទ ដាវីន ពិតជា​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​សឹងតែ​ស្រក់​ទឹក​ភ្នែក នៅ​ពេល​ដែល​កម្មវិធី Miss Universe 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ ប្រកាស​ចូល​ក្នុង Top 30 នៃ​កម្មវិធី ដែល​មាន​បេក្ខជន​ជាង ១២០ ប្រទេស​ចូល​រួម កាល​ពី​ខែ១១ កន្លង​ទៅ​ថ្មី​ៗ។ ក្រៅពី Top 30 នៃ​កម្មវិធី Miss Universe 2024 ដាវីន ក៏​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​ដែរ​ដូចជា Best Makeup និង ពាន​មាស Voice For Change។

Pic៖ Prasath Dawin

៥. ខន សុវណ្ណសូនីតា Miss Planet Cambodia 2024

ខន សុវណ្ណសូនីតា បវរកញ្ញា​ភព​ផែនដី​កម្ពុជា ២០២៤ បាន​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ការ​ប្រកួត Miss Planet International 2024 វគ្គ​ផ្ដាច់ព្រ័ត្រ អាច​​ចូល​ទៅ​ដល់ Top 27 និង​ទទួល​បាន​ពាន Miss Popular Vote ផង​ដែរ ដែល​កម្មវិធី​ក៏​ទើប​បញ្ចប់​ទៅ​ចុង​ខែ ១១ កន្លង​ទៅ​ថ្មី​ៗ​នេះ លើ​ទឹក​ដី​កម្ពុជា​តែម្ដង៕

Pic៖ FB Khon Sovan SoNita



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *