ផ្អែកតាមការសរុបទិន្នន័យប្រចាំឆ្នាំពីវិបសាយ hopperhq ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា បានបង្ហាញថា តារាបាល់ទាត់ Cristiano Ronaldo បានជាប់ជាអ្នករកប្រាក់ចំណូលច្រើនបានជាងគេលើ Instagram ជាថ្មីសម្រាប់ឆ្នាំ២០២៣នេះ។

ចំណាត់ថ្នាក់នេះគឺផ្អែកលើទិន្នន័យផ្ទៃក្នុង និងទិន្នន័យសាធារណៈដែលបង្ហាញថាតើតារាល្បីម្នាក់ៗអាចគិតតម្លៃប៉ុន្មានសម្រាប់ការបង្ហោះនៅលើ Instagram និង YouTube របស់ពួកគេ។
ក្នុងនោះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo អាចទទួលបានប្រាក់ចំនួន ៣,២ លានដុល្លារ សម្រាប់ការបង្ហោះម្ដងនៅលើ Instagram ខណៈដែលលោកមានអ្នកតាមដានជិត ៦០០ លាននាក់នៅលើបណ្ដាញសង្គមមួយនេះ។

រីឯចំណាត់ថ្នាក់ទី២ក្នុងបញ្ជីគឺតារាបាល់ទាត់ Lionel Messi ដែលមានអ្នកតាមដាន ៤៧៩លាននាក់ ដោយម្ចាស់ជើងឯក World Cup អាហ្សង់ទីនរូបនេះអាចទទួលបានជិត ២,៦ លានដុល្លារសម្រាប់ការបង្ហោះមួយលើកៗ។ តម្លៃខ្ពស់កប់ពពកនេះធ្វើឱ្យកំពូលតារាបាល់ទាត់ទាំងពីរអាចវ៉ាដាច់បុគ្គលល្បីៗទូទាំងពិភពលោកដូចជា៖
ចំណាត់ថ្នាក់លេខ៣៖ Selena Gomez
អ្នកតាមដាន៖ ៤២៦ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ២,៥ លានដុល្លារ

ចំណាត់ថ្នាក់លេខ៤៖ Kylie Jenner
អ្នកតាមដាន៖ ៣៩៧ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ២,៣៨ លានដុល្លារ

ចំណាត់ថ្នាក់លេខ៥៖ Dwayne Johnson
អ្នកតាមដាន៖ ៣៨៧ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ២,៣២ លានដុល្លារ

ចំណាត់ថ្នាក់លេខ៦៖ Ariana Grande
អ្នកតាមដាន៖ ៣៧៧ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ២,២៦ លានដុល្លារ

ចំណាត់ថ្នាក់លេខ៧៖ Kim Kardashian
អ្នកតាមដាន៖ ៣៦២ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ២,១៧ លានដុល្លារ

ចំណាត់ថ្នាក់លេខ៨៖ Beyonce
អ្នកតាមដាន៖ ៣១៤ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ១,៨៨ លានដុល្លារ

ចំណាត់ថ្នាក់លេខ៩៖ Khloe Kardashian
អ្នកតាមដាន៖ ៣១០ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ១,៨៦ លានដុល្លារ

ចំណាត់ថ្នាក់លេខ១០៖ Justin Bieber
អ្នកតាមដាន៖ ២៣៧ លាននាក់
ចំណូលក្នុងការបង្ហោះមួយលើក៖ ១,៧៦ លានដុល្លារ



























Account
Security
Favourite Content