សប្ដាហ៍ទី ២ របស់កម្មវិធី The Rapper Cambodia វគ្គ Audition ពិតជាតែនៅទទួលបានការគាំទ្រខ្លាំងដដែល ហើយសប្ដាហ៍នេះបេក្ខជនចូលរួមប្រកួតមាន ៨ រូបដូចសប្ដាហ៍ទី១ តែក្នុងនោះមានម្នាក់ជា នារី ឈ្មោះ រ៉ក់ស្ស៊ី និង BIBI។

បេក្ខនារី រ៉ក់ស្ស៊ី ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពី producer ២ រូប និង coach ទាំងអស់ខំប្រឹងផ្ទៀងត្រចៀកស្ដាប់ សូវតែមិនហ៊ានព្រិចភ្នែក ហើយអ្នកទៅគាំទ្រផ្ទាល់នៅទីនោះ ក៏៏ហ៊ោកញ្ជ្រៀវនឹង រ៉ក់ស្ស៊ី ដែរ។ ឃ្លាចម្រៀង រ៉ក់ស្ស៊ី មានចុងជួន និង style រ៉េប ជាខ្លួនឯងផ្ទាល់ មិនយកតាមលំនាំតារាចម្រៀងដទៃឡើយ ពិសេសការសរសេរ lyric របស់បេក្ខនារីរូបនេះ។ រ៉ក់ស្ស៊ី បានជ្រើសរើសយក coach នរិទ្ធ។ ចំណែកបេក្ខនារីកូរ៉េ BIBI វិញទាន់បាន coach ជាន់ហ្គាសយកឡើយ ។
រ៉ក់ស្ស៊ី បានឲ្យគឺជានិស្សិតឆ្នាំទី ៤ ឈ្មោះពិត រុន ដានី។ នាងមិនត្រឹមតែមានសមត្ថភាពរ៉េបបានល្អប៉ុណ្ណោះទេ ហើយនាងក៏ជាអ្នកគ្រប់ក្រងការផលិតវីដេអូ ឬហៅថា DOP ។ ចំពោះមូលហេតុដែលនាំឲ្យនាងឈានជើងមកប្រកួត The Rapper Cambodia ដោយសារថ្ងៃមួយមានកម្មវិធីនៅសាលា រ៉ក់ស្ស៊ី បានឡើងសម្ដែង ហើយមានអ្នកគាំទ្រខ្លាំងមែនទែន ដែលនោះហើយជាកម្លាំងចិត្ត និងដឹងថាក្ដីស្រមៃខ្លួនជាអ្វី។

ពេលច្រៀងដោយភាពជឿជាក់ប៉ុណ្ណោះទេ និស្សិតឆ្នាំទី ៤ រូបនេះ សូម្បីតែនិយាយក៏បញ្ចេញពីភាពខ្លាំង មិនមានជំនឿចិត្តលើខ្លួនខ្លាំងមិនធម្មតាដែរ សូម្បីតែ វណ្ណដា ដែលជា producer ក៏បញ្ចេញយោបល់ គ្រាន់តែបោះជំហានចេញគឺមាន star power ជះមកដែរ។
នៅសប្ដាហ៍នេះ The Rapper Cambodia នៅតែទទួលបានការគាំទ្រខ្លាំងមិនខុសពីសប្ដាហ៍មុនឡើយ រហូតមកដល់ពេលនេះអ្នកចូលមើលរហូតជិត ៩០០ K ទៅហើយ៕

























Account
Security
Favourite Content