វគ្គ Green Miles នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ បានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះហើយ ដោយចម្រាញ់បានបេក្ខភាព ១២ រូបដែលសុទ្ធតែជើងខ្លាំង និងពោរពេញដោយសមត្ថភាព។

មហាជនតាមតាមដានកម្មវិធីប្រឡងចម្រៀង Cambodian Idol SS5 ប្រាកដជាបានដឹងរួចហើយថាបេក្ខភាពទាំង ២៨ រូបដែលឆ្លងផុតវគ្គ Theater Round ជុំទី2 បានបោះជំហានរបស់ពួកគេបន្តមកកាន់វគ្គ The Green Miles នៅសប្ដាហ៍បន្ទាប់។
នារាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះដែរនៅចំពោះមុខកំពូលគណៈកម្មការទាំងបួន និងទស្សនិកជនដែលអញ្ជើញមកទស្សនាដោយផ្ទាល់ បេក្ខភាពដែលពោរពេញដោយសមត្ថភាពខាងលើបានបញ្ចេញគ្រប់ស្ទីល៍ទាំងការបង្ហើរសំឡេងដ៏ផ្អែមឆ្ងាញ់ ឆ្វាចតាំងពីបើកក្បាលនៃបទចម្រៀងគួបផ្សំជាមួយការលេងខ្លួនយ៉ាងស្រស់ស្អាត និងទាក់ទាញ។ ជាការពិតណាស់ បេក្ខភាពទាំងអស់សុទ្ធតែមានសមត្ថភាពមួយបែបប្លែកៗពីគ្នា ប៉ុន្តែស្ថិតនៅក្នុងវគ្គនេះដែរតម្រូវឱ្យគណៈកម្មការក៏ដូចជាកម្មវិធីទាំងមូលត្រូវសម្រេចក្នុងការជម្រុះក៏ដូចជាចម្រាញ់យកនូវបេក្ខភាពដែលអាចបន្តទៅកាន់វគ្គបន្ទាប់ទៀត។
ជាលទ្ធផល ក្នុងចំណោមបេក្ខភាពទាំង ២៨ រូប កម្មវិធីចម្រាញ់បាននូវបេក្ខភាព ១២ រូបដែលអាចបន្តទៅកាន់វគ្គ Live Show ដែលជាវគ្គបន្ទាប់ ហើយក៏ជាវគ្គដែលបងប្អូនមហាជនក៏អាចបោះឆ្នោតគាំទ្រអាយដលក្នុងចិត្តរបស់បងប្អូនបានផងដែរ៕
ខាងក្រោមនេះជាបេក្ខភាពទាំង ១២ រូបដែលបានឆ្លងផុតវគ្គ Green Miles ទៅកាន់វគ្គ Live Show ៖



































Account
Security
Favourite Content