សុទ្ធតែអាយដល! កំពូលតារាកូរ៉េ ១០ រូបដែលធ្លាប់លេចមុខក្នុងរឿង Hollywood ល្បីៗ

ប្រិយមិត្តជាច្រើនប្រហែលជានិយមទស្សនាតែរឿងភាគកូរ៉េ ប៉ុន្ដែប្រហែលជាមិនចាប់អារម្មណ៍ទេថា តារាប្រុសស្រីមួយចំនួនដែលប្រិយមិត្តធ្លាប់ស្គាល់តាមពិតទៅសុទ្ធតែធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដល្បីៗរបស់ Hollywood ។ តោះមកស្គាល់តារាកូរ៉េល្បីៗ ទាំង ១០​រូបដែលធ្លាប់លេចមុខក្នុងរឿង Hollywood ល្បីៗ៖

១.Bae Doona

បណ្ដាអ្នកគាំទ្រជាច្រើនប្រហែលជាអាចស្គាល់តារាស្រីរូបនេះតាមរយៈរឿងភាគល្បីរបស់ Netflix គឺ Kingdom។ ប៉ុន្ដែតាមពិតរូបនាងមានភាពល្បីល្បាញគួរសមក្នុងរឿងហូលីវូដយូរមកហើយដែរតាំងពីឆ្នាំ ២០១២ មក ដោយរូបនាងបានសម្ដែងក្នុងរឿង Cloudatlas, Jupiter Ascending  និង Sense។

២.Claudia Kim

រូបនាងជាតារាស្រីមួយរូបដែលត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់តាមរយៈរឿង Avengers Age of Ultron ក្នុងឆ្នាំ ២០១៥។ ក្រោយមករូបនាងក៏បានលេចមុខក្នុងរឿងល្បីមួយផ្សេងទៀតគឺ Fantastic Beasts: The Crimes Of Grindelwald ក្នុងឆ្នាំ ២០១៨។

៣.Rain

ប្រិយមិត្តប្រហែលជាស្គាល់ថាតារាប្រុស Rain ជាតារាខេប៉ុបដ៏ល្បីម្នាក់ តែតាមពិតលោកក៏ធ្លាប់ប្រឡូកក្នុងវិស័យរឿងហូលីវូដដែរ។ លោកធ្លាប់សម្ដែងក្នុងរឿង Speed Racer និង Ninha assassin។

៤.Lee Byung Hun

Lee ByungHun ជាតារាសម្ដែងប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងដោយសារការសម្ដែងដ៏ប៉ិនប្រសប់។ លោកធ្លាប់បានលេចមុខក្នុងរឿងភាគកូរ៉េល្បីៗជាច្រើនដូចជា Iris, Mr.Sunshine, Squid Game និងថែមទាំង លេចមុខក្នុងរឿង Hollywood ទៀតផងគឺ GI Joe។  

៥.Jun Jihyun

ជាតារាស្រីដ៏ឆ្នើមម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង និងមានអ្នកគាំទ្រមិនចេះតិចជុំវិញពិភពលោក។ រូបនាងក៏ធ្លាប់លេចមុខ និងសម្ដែងជាមួយតារាហូលីវូដក្នុងរឿង Snow Flower and the secret fan និង Blood: The Last Vampire។

៦.Park SeoJoon

ដំណឹងដែលតារាប្រុសល្បី Park SeoJoon ចូលរួមជាមួយ Marvel ពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនមានក្ដីរំភើបខ្លាំង។ ថ្វីបើរឿងដែលលោកចូលរួមសម្ដែង Captain Marvel 2 របស់ Marvel មិនទាន់ចេញផ្សាយជាផ្លូវការប៉ុន្ដែបណ្ដាអ្នកគាំទ្រជាច្រើនជឿជាក់ថា រឿងមួយនេះនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែស្គាល់លោកច្រើនថែមមួយកម្រិតទៀត។ Captain Marvel 2 នឹងត្រៀមបង្ហាញខ្លួននៅតាមបណ្ដារោងកុននានាក្នុងឆ្នាំ ២០២៣។

៧.Lee JoonGi

ជាតារាសម្ដែងម្នាក់ដែលតែងតែទទួលសម្ដែងតួអង្គប្លែកៗពីគ្នា និងលំបាកៗ បែបនេះហើយ Lee JoonGi ត្រូវបានអ្នកគាំទ្រមិនថាតែក្នុងប្រទេសកូរ៉េ ឬក្រៅប្រទេសទេសុទ្ធសឹងតែសរសើរលោកមិនដាច់ពីមាត់។ លោកក៏ធ្លាប់បានចូលរួមសម្ដែងក្នុងរឿងហូលីវូដលក្ខណៈវាយបាញ់ប្រហារផងដែរគឺ Resident Evil។

៨.Jeon JongSeo

ទើបតែបង្ហាញមុខ និងចេញសម្ដែងជាផ្លូវការទើបតែបាន ៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែរូបនាងបានលេចមុខក្នុងរឿងល្បីជាច្រើនដូចជារឿង Burning និង The Call។ បច្ចុប្បន្ននាងក៏បានចូលរួមជាមួយខាងហូលីវូដ និងសម្ដែងក្នុងរឿង  Mona Lisa and the Blood Moon ត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខ។

៩.Kang DongWon

តារាប្រុសរូបនេះធ្លាប់លេចមុខក្នុងខ្សែភាពយន្ដកូរ៉េល្បី Train to Busan និង Peninsula ហើយរូបលោកក៏បានបង្ហាញខ្លួនក្នុងរឿងហូលីវូដ  Tsunami LA ផងដែរ។

១០.Ma DongSeok

ដោយធ្លាប់សម្ដែងក្នុងខ្សែភាពយន្ដមិនតិចជាង ៤០ រឿងជាពិសេសរឿងល្បី Train to Busan និង Along With The God: Last 49 Days តារាប្រុសមានប្រជាប្រិយភាពរូបនេះត្រូវបានខាង Marvel ចាប់អារម្មណ៍ និងជ្រើសឱ្យសម្ដែងក្នុងរឿង Eternal ទើបចេញផ្សាយកាលពីចុងឆ្នាំ ២០២១។

ក្នុងចំណោមតារាទាំងអស់នេះមាន អាយដល របស់ប្រិយមិត្តឬអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ