សែរាជវង្សខ្មែរទី១ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ​ត្រូវ​ជ្រើស​​ជាតួ​ឯករឿងហូលីវូដ

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី នឹង​ត្រូវ​ជ្រើសរើស​ដើរ​តួ​ជា តួអង្គ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ថ្មី​មួយ នៅ​សហរដ្ឋ​អាមេរិក​ដែល​ជា​ការ​សម្ដែង​ជា​តួអង្គ​ឯក​លើក​ដំបូង​របស់​អ្នក​អង្គ​ម្ចាស់​។ នេះ​បើ​យោង​ទៅ​តាម​ទំព័រ​ហ្វេសបុក​របស់​ «ស្រលាញ់» សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ដែល​បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​ជាមួយ​រូបថត​ពីរ​បី​សន្លឹក​របស់​អ្នក​អង្គ​ម្ចាស់។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​ហូលីវូដ​ដែល​អ្នក​អង្គ​ម្ចាស់​ត្រៀម​ថត​នេះ​ នឹង​ចាប់​ផ្ដើម​ថត​ចាប់​ពី​ខែ​ក្រោយ​​​ទៅ​ ហើយ​នៅ​ក្នុង​​​ភាពយន្ត​ថ្មី​នេះ​ក៏​មាន​តារា​បរទេស​ល្បី​ៗ​ចូលរួម​សម្ដែង​ផង​ដែរ ដែល​រួម​មាន​តារា Cheryl Porter,Chris Olsen និង តារាចម្រៀង alum Pia Toscano ដែល​បាន​ជាប់ចំណាត់ថ្នាក់ទី៩ ក្នុងកម្មវិធី American Idol រដូវកាលទី ១០។

ប្រវត្តិ​ខ្លី​ៗ​របស់​អ្នក​អង្គម្ចាស់៖

​អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមមុន្នី គឺ​ជា​បុត្រា​នៃ​សម្ដេច​រាជ​បុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទី​ប្រឹក្សា​រាជរដ្ឋាភិបាល និងឯក​ឧត្ដម កែវ ពុទ្ធរស្មី ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

​អ្នកអង្គម្ចាស់ ជា​ព្រះ​រាជនត្តា(ចៅប្រុស) នៃ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ពោល​ទ្រង់​​គឺ​ជាព្រះ​បុត្រា នៃ​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ឯកឧត្ដម កែវ ពុធរស្មី។  ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ( American Academy of Dramatic Arts) នៅ​ទីក្រុងLos Angeles។ ទ្រង់​បាន​ប្រសូត​នៅ​ទីក្រុងហ្សាកាតា​ ពេល​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​ធ្វើ​ជា​ទូត​កម្ពុជាប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​មក អ្នក​អង្គ​ម្ចាស់​នរោត្ដម រស្មីខែមុន្នី ក៏​បាន​សិក្សា​នៅ​ទីក្រុង​ កូឡាឡាំពួរ និង​ទីក្រុង ប៊ែកឡាំង។

​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ Royal du Cambodge ពេល​ទ្រង់​យាង​ត្រឡប់​មក​កម្ពុជា ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) មុន​ពេល​ទ្រង់​បាន​ផ្លាស់​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន