កុំនៅទួញសោក! បែកគ្នាហើយចង់ឱ្យជីវិតរីករាយស្រស់ស្រាយឡើងវិញ ស្រីៗត្រូវតែធ្វើរឿងទាំងនេះឱ្យបាន

ជាការពិតក្រោយពេលបែកគ្នាហើយមនុស្សស្រីតែងតែជាភាគីម្ខាងដែលងាយនឹងរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងបុរស។ ហេតុនេះហើយទើបនាងឈឺចាប់ នាងកើតទុក្ខ ហើយសម្រក់ទឹកភ្នែកតែម្នាក់ឯងធ្វើជីវិតអាប់អួ រកផ្លូវចេញស្ទើរមិនឃើញ។យ៉ាងណាមិញទោះជាឈឺចាប់បន្ដិចមែន ប៉ុន្តែវាមិនមែនជាថ្ងៃចុងក្រោយនៃពិភពលោកនោះទេ ហេតុអ្វីចាំបាច់ទើបត្រូវបណ្ដោយឱ្យជិវិតយើងប្រែជាអាប់អួរបែបនេះ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនារីៗនូវគន្លឹះខ្លះៗធ្វើឱ្យជីវិតស្រស់ស្រាយឡើងវិញក្រោយពេលបែកគ្នា៖

១. ទទួលយកការពិតរឿងដំបូងបំផុតដែលយើងត្រូវធ្វើនោះគឺការទទួលយកការពិត ហើយបោះបង់ចោលអតីតកាល។ ទោះបីជាការបែកគ្នាអាចជារៀងឈឺចាប់ក៏ដោយ ក៏មិនត្រូវព្យាយាមបណ្ដោយឱ្យខ្លួនឯងរស់នៅជាមួយនឹងរឿងដែលកន្លងហួសនោះដែរ។ ជាមួយគ្នានេះដែរ នៅក្នុងកំលុងពេលនោះ យើងគួរតែព្យាយាមយល់ថារាល់ទំនាក់ទំនងដែលបានកើតឡើង និងបញ្ចប់ដោយមានហេតុផលណាមួយ។ ដូច្នេះមិនចាំបាច់ត្រូវចំណាយពេលឈឺចាប់ច្រើនពេកទេ គួរតែអនុញ្ញាតឱ្យខ្លួនឯងដើរទៅមុខបន្ដទៀតដើម្បីស្វែងរកអ្វីដែលប្រសើរជាងមុន។

២. ផ្ដោតលើខ្លួនឯងក្នុងកំលុងពេលបែកគ្នាគឺជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីក្នុងថែទាំខ្លួនឯងឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការចំណាយពេលថែរក្សាសម្រស់ តុបតែងខ្លួន និងធ្វើលំហាត់ប្រាណអាចជួយឱ្យយើងបានស្អាត និងសុខភាពល្អក្នុងពេលតែមួយផងដែរ។ទន្ទឹមនឹងនេះ ការថែរក្សាខ្លួនឯងមិនត្រឹមតែជួយឱ្យមនុស្សស្រីមានអារម្មណ៍ជឿជាក់ប៉ុណ្ណោះនោះ ប៉ុន្តែក៏ជាការបញ្ជាក់អំពីតម្លៃផ្ទាល់ខ្លួនទៀតផង។

៣. ព្យាយាមធ្វើសកម្មភាពថ្មីៗរឿងមួយទៀតដែលគួរធ្វើក្រោយពេលចែកផ្លូវគ្នាគឺការដោះលែងខ្លួនឯង និងព្យាយាមចូលរួមគ្រប់សកម្មភាពថ្មីៗតាមចំណង់ចំណូលរបស់ខ្លួនឯងរួមមានការផ្សងព្រេង ការធ្វើដំណើរកម្សាន្ដ ឬការរៀនធ្វើម្ហូបជាដើម។ សកម្មភាពទាំងនេះគឺសុទ្ធសឹងតែឱកាសសម្រាប់មនុស្សស្រីក្នុងស្វែងរកបន្ថែមអំពីខ្លួនឯង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ ជាពិសេសក៏ជាពេលវេលាមួយដែលអនុញ្ញាតឱ្យភាពរីករាយ និងអត្ថន័យថ្មីៗចូលមកក្នុងជីវិតរបស់ខ្លួនឯងបន្ថែមទៀត។

៤. កំណត់គោលដៅផ្ទាល់ខ្លួនមនុស្សស្រីយើងគួរតែងាកមកកំណត់គោលដៅផ្ទាល់ខ្លួនវិញគឺល្អជាជាងចំណាយពេលកើតទុក្ខដោយសារការបែកបាក់គ្នា។ មិនថាគោលដៅដែលយើងបានកំណត់នោះជាការងារ ផែនការហិរញ្ញវត្ថុ ឬការអប់រំគឺសុទ្ធតែជាការលើកទឹកចិត្តដ៏ល្អសម្រាប់ខ្លួនឯង។ ជាពិសេសវាអាចធ្វើឱ្យជីវិតនាពេលអនាគតរបស់យើងរឹតតែប្រសើរឡើងជាងអតីតកាលទៀតផង។ ដូច្នេះយើងគួរតែយកពេលឈឺចាប់មកបង្កើតផែនការជាក់លាក់សម្រាប់ដើរទៅគោលដៅដែលវានឹងកាន់តែជួយ​ឱ្យយើងមានសុភមង្គល និងរីករាយបន្ថែមទៀត។

៥. ស្វែងរកភាពរីករាយពីរឿងតូចៗចំពោះរឿងតូចៗទាំងនោះរួមមានទាំងការចំណាយពេលជាមួយ​មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ មើលកុន អានសៀវភៅ ឬធ្វើអ្វីមួយដែលខ្លួនឯងចូលចិត្តជាដើម។ ភាពរីករាយដ៏សាមញ្ញបែបនេះអាចជួយសម្រាលអារម្មណ៍យើងឱ្យធូរស្រាលច្រើនជាងមុន និងសន្ដិភាពផ្លូវចិត្តផងដែរ។សុភមង្គល និងភាពរីករាយគឺមិនមែនសុទ្ធតែបានមកពីភាពប្រណីតនោះទេ ពោលមួយចំណែកធំក៏បានមកពីរឿងតូចៗជាច្រើនដែលនៅជុំវិញខ្លួនយើងដែរ។ដូច្នេះហើយត្រូវចងចាំថាការបែកគ្នាមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់មនុស្សស្រីក្នុងការស្វែងយល់ពីខ្លួន​ឯងឱ្យបាន រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើឱ្យខ្លួនឯងប្រសើរជាងមុនផងដែរ។ ហេតុនេះហើយត្រូវតែក្លាហានដើម្បីបន្ដទៅមុខ ហើយស្វែងរកសុភមង្គលសម្រាប់ខ្លួនឯងម្ដងទៀតព្រោះយើងពិតជាស័ក្ដិសមនឹងទទួលអ្វីដែលប្រសើរជាងមុន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទលោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *