ក្រោយផ្ទុះពាក្យចចាមអារ៉ាមមួយរយៈធំ ព័ត៌មានផ្លូវការនៅព្រឹកថ្ងៃទី១១ ខែមករានេះ បានបង្ហាញច្បាស់ហើយថា BLACKPINK នឹងជាក្រុម K-pop ដំបូងដែលមានឈ្មោះជាសិល្បករសំខាន់នៅកម្មវិធី Coachella ដែលជាព្រឹត្តិការណ៍មហោស្រពតន្ត្រីដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក។

ស្ថាប័នរៀបចំមហោស្រពតន្ត្រី Coachella បានបញ្ចេញបញ្ជីឈ្មោះសិល្បករដែលត្រូវឡើងសម្ដែងនៅឆ្នាំនេះ ដោយបានបញ្ជាក់ថា BLACKPINK នឹងក្លាយជាសិល្បករសំខាន់ប្រចាំឆ្នាំ២០២៣ ជាមួយ Bad Bunny និង Frank Ocean ។
តារាស្រីកន្លងមកដែលធ្លាប់ទទួលបានតំណែងជាសិល្បករសំខាន់ក្នុងមហោស្រពតន្ត្រីនេះក្នុងឆ្នាំកន្លងមកមានដូចជា Lady Gaga, Beyoncé, Ariana Grande និង Billie Eilish ជាដើម។
កាលពីឆ្នាំ២០១៩ BLACKPINK បានក្លាយជាក្រុម K-pop ដំបូងបង្អស់ដែលបានសម្តែងនៅ Coachella ហើយនៅឆ្នាំនេះនឹងជាលើកដំបូងរបស់ពួកគេក្នុងការឡើងឆាកក្នុងនាមជាសិល្បករសំខាន់ ហើយក៏ធ្វើឱ្យក៏ពួកគេក្លាយជាតារា K-pop ដំបូងគេដូចគ្នាដែលបានក្លាយជាសិល្បករជួរមុខរបស់ Coachella។ ក្នុងនោះសមាជិក BLACKPINK ទាំង៤ នឹងមានការសម្តែងចំនួនពីរយប់ក្នុងពិធីបុណ្យនេះ គឺនៅយប់ថ្ងៃទី ១៥ និង ២២ មេសា ឆ្នាំ២០២៣ ៕
























Account
Security
Favourite Content