តើ​តារា​ TikTok លំដាប់​ទី១ រកចំណូល​បាន​ច្រើន​ប៉ុនណា​ក្នុង​ ១ឆ្នាំ?

បើ​ទោះ​បី​ជា​មាន​ការ​រិះ​គន់​ច្រើន​ប៉ុនណា​ TikTok នៅ​តែ​ជា​បណ្ដាញ​សង្គម​ដ៏​ជោគជ័យ​មួយ ព្រម​ជា​មួយ​អ្នក​ប្រើ​ប្រាស់​សកម្ម​ជាង​ ១ពាន់​លាន​នាក់​។ សម្រាប់​ Tiktok មិន​ខុស​ពី​បណ្ដាញ​សង្គម​ផ្សេង​ឡើយ​ ពោល​គឺ​អនុញ្ញាត​ឲ្យ​ Creators ឬ​អ្នក​ផលិត​មាតិកា​រក​ចំណូល​បាន​ពី​ Platform របស់​ខ្លួន​ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ។ បច្ចុប្បន្ន​នេះ​ Creators វ័យ​ក្មេង​មួយ​ចំនួន​តូច​ទាំង​នៅ​កម្ពុជា​ ក៏​ដូចជា​នៅ​បរទេស​មាន​សមត្ថភាព​អាច​ទាញ​ចំណូល​ពី​ Platform ទាំង​នេះ​បាន​ ហើយ​ខ្លះ​រក​ចំណូល​បាន​ខ្ទង់​លាន​ដុល្លារ​ទៀត​ផង។ យ៉ាង​ណា​តួយ៉ាងដូចជា Creators វ័យក្មេងមួយ​រូប​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​បណ្ដាញ​សង្គម​ TikTok ពោលគឺខ្ទង់លានដុល្លារបើតាមការចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes។

តារា​ TikTok ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គឺ​ Charli D’Amelio វ័យ​ត្រឹម​ ១៨​ឆ្នាំ​ប៉ុណ្ណោះ​ដែល​អាច​ទាញ​ចំណូល​តាម​រយៈ​ Tiktok ក្នុង​មួយ​ឆ្នាំ​ ១៧.៥លាន​ដុល្លារ (ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ ២០២១ របស់​​ Forbes)។ ចំណូល​ដែល​ Charli D’Amelio រក​បាន​មួយ​ភាគ​ធំ​គឺ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​លក់សំលៀកបំពាក់ពី​ក្រុមហ៊ុន​ដែល​នាង​សហការ​គ្នា​ជា​មួយ​បង​ស្រី​របស់​ខ្លួន។ បន្ថែម​ពី​លើ​នេះ Charli ក៏​រក​ចំណូល​បាន​ពី​ការ​ផ្សព្វផ្សាយ​ឲ្យ​យីហោ​ធំ​ៗ​ដូចជា​ Invisalign, Morphe និង​Dunkin ជាដើម។

ក្រៅ​ពី​នេះ​ Charli និង​បង​ស្រី Dixie ថែម​ទាំង​បាន​សហការ​ជា​មួយ​ Hollister បង្កើត​យីហោ​សំលៀក​បំពាក់​ Social Touris, សហការ​ជា​មួយ​ក្រុមហ៊ុន​សំអាងMorphe និង​បង្កើត​រឿង​ភាគ​ចាក់​ផ្សាយ​នៅ​លើ​ Hulu បាន​ពីរ​រដូវ​កាល​មក​ហើយ​ដែរ​។ គួរ​បញ្ជាក់​ថា​នាង Charli D’Amelio ចាប់​ផ្តើម​ផលិត​មាតិកា​របស់​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៩ និង​ចាប់​ផ្តើម​ល្បី​ខ្លាំង​តាម​រយៈ​វីដេអូ​រាំ​របស់​នាង​និង​ការ​ចូល​រួម​សម្ដែង​ជា​មួយ Jonas Brothers។ បច្ចុប្បន្ន​នាង​មាន​អ្នក​តាម​ដាន​រហូត​ដល់ ១៤៨.៧លាន​នាក់​នៅ​លើ​ TikTok និង​ជាប់​ឈ្មោះ​ជា​ TikToker រក​ចំណូល​បាន​ច្រើន​ជាង​គេ និង​ជា​ Influencer លំដាប់​ទី២​ក្នុង​លោក​បន្ទាប់​ពី Jimmy Donaldson (MrBeast) នៅ​លើ​ទស្សនាវដ្ដី Forbes៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម