សមាជិកកូនបងរបស់ក្រុមចម្រៀងបុរស BTS គឺ Jin ទើបតែចូលបម្រើកងទ័ពជាផ្លូវការកាលពីថ្មីៗ នេះ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកហាក់មានការនឹករលឹកដល់លោកជាខ្លាំង និងសង្ឃឹមឱ្យពេលវេលាកន្លងផុតទៅឱ្យលឿនដើម្បីឱ្យលោកឆាប់បានត្រឡប់មកជួបជុំក្រុមវិញ។
យោងតាមប្រភពព័ត៌មាន Koreaboo ក្រោយពីបាត់ដំណឹងមួយរយៈ Jin ក៏បានក្លាយជាប្រធានបទក្ដៅគគុកសាជាថ្មីលើបណ្ដាញសង្គមក្រោយមានអ្នកចូលបម្រើកងទ័ពជាមួយគ្នាបានទម្លាយពីអត្ដចរិតរបស់លោក។ មែនទែនទៅ ម្ដាយរបស់យុវជនម្នាក់ដែលបានចូលបម្រើកងទ័ពជាមួយ Jin បានចែករំលែកពីរឿងរ៉ាវដែលកូនប្រុសរបស់ខ្លួនបានជួប Jin កំឡុងពេលចូលបម្រើកងទ័ពមកឱ្យមហាជនបានដឹង។
ដោយកូនប្រុសរបស់លោកស្រីបានប្រាប់ថា៖ Jin ពិតជាមនុស្សដែលរួសរាយខ្លាំង គាត់ហាក់មិនចេះប្រកាន់ខ្លួនឡើយ និងបានទៅឈរជួយចែកអាហារពេលម៉ោងបាយទៀតផង។ នៅម៉ោងធ្វើការវិញ គាត់ពិតជាខិតខំប្រឹងប្រែងមិនឱ្យនរណាលំបាកដោយសារគាត់ឡើយ ជាពិសេសគាត់មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញចេះជួយអ្នកដទៃមើលទៅគ្រប់គ្នាពិតជាចូលចិត្តគាត់ណាស់។

លោកស្រីបានលើកឡើងថា៖ កូនប្រុសរបស់ខ្លួនមិនមែនជាអ្នកគាំទ្រ BTS អ្វីឡើយ ដូច្នេះលោកស្រីពិតជាភ្ញាក់ផ្អើលនៅពេលដែលកូនរបស់ខ្លួនប្រាប់ពីរឿងរ៉ាវមួយនេះ។ Jin ច្បាស់ជាមនុស្សល្អម្នាក់ ព្រោះសូម្បីតែកូនប្រុសរបស់អ្នកស្រីមិនដែលចាប់អារម្មណ៍ពីរឿងតារា រឿងខេប៉ុបក៏នៅអត់ទ្រាំមិនសរសើរមិនបានពី Jin។
ដំណឹងនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយរីករាយដោយសារបានដឹងថា Jin ខិតខំបំពេញការងាររបស់ខ្លួន និងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាដូច្នេះកំឡុងពេលហាត់ទាហានលោកនឹងរស់នៅបែបសាមញ្ញយ៉ាងរីករាយជាមិនខាន៕























Account
Security
Favourite Content