សោកស្ដាយ! តារាប្រុសកូរ៉េ Lee JiHan បាត់បង់ជីវិតទាំង​វ័យ​ក្មេងក្នុងហេតុការណ៍ជាន់គ្នានៅ Itaewon

នៅម៉ោងប្រមាណជា ១០ យប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២ មានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងនៅសង្កាត់ Itaewon ទីក្រុង សេអ៊ូល ដោយមានការរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween។ គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ មានមនុស្សយ៉ាងហោចណាស់ ១៥៤ នាក់បានស្លាប់បាត់បង់ជីវិត និង ៣៣ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

បើយោងតាមប្រភពព័ត៌មាន SBS news ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានតារាសម្ដែងប្រុសកូរ៉េម្នាក់ផងដែរនោះគឺលោក Lee JiHan ខណៈលោកទើបមានវ័យ ២៤ ឆ្នាំប៉ុណ្ណោះ។ មែនទែនទៅ​ តារាសម្ដែងប្រុស Lee JiHan ធ្លាប់បានបង្ហាញមុខក្នុងកម្មវិធីប្រកួតចម្រៀង “Produce 101” ក្នុងឆ្នាំ ២០១៧ និងធ្លាប់បង្ហាញមុខក្នុងរឿងភាគ “Today Was Another Namhyun Day” ក្នុងឆ្នាំ ២០១៩។

បើតាមសម្ដីរបស់ខាងក្រុមសង្គ្រោះ ភាគច្រើនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតភាគច្រើនជាមនុស្សមានវ័យត្រឹមជាង ២០ ឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុមានមនុស្សប្រមាណជាង ១០ ម៉ឺននាក់បានប្រមូលផ្ដុំគ្នាជួបជុំនៅតំបន់ Itaewon ក្នុងគោលបំណងជប់លៀង និងលេងកម្សាន្ដសម្រាប់ថ្ងៃបុណ្យ Halloween តែជាអកុសលក៏ស្រាប់តែមានរឿងអាក្រក់បែបនេះកើតឡើង។

យោងតាមសម្ដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសកាន់ទុក្ខទូទាំងប្រទេសចាប់ពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៥ ខែ វិចិ្ឆកា ឆ្នាំ​២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់