ខ្ជិលលាក់ច្រើន! Sandara Park សារភាពត្រង់ៗ ចង់បានស្នេហាបែបច្បាស់លាស់

ជាការពិតណាស់ ការមានស្នេហាសម្រាប់តារាខេប៉ុបពិតជារឿងដ៏លំបាកមួយ បើទោះជាពួកគេលង់ស្រឡាញ់នរណាម្នាក់ក៏ត្រូវដកចិត្តចេញវិញដែរព្រោះត្រូវផ្ដោតលើការងារដែលមាននៅចំពោះមុខជាធំ។ មិនតែប៉ុណ្ណោះ ថែមទាំងត្រូវបានឃ្លាំមើលយ៉ាងតឹងរ៉ឹងពីអ្នកគ្រប់គ្រងរបស់ខ្លួន ពេលខ្លះមិនអាចសូម្បីតែនិយាយ ឬមានសកម្មភាពជាមួយតារាមានភេទផ្ទុយគ្នា។

បើក្រឡេកមកមើលតារាស្រីកូរ៉េល្បីដូចជា Sandara Park ក៏មិនខុសគ្នា រូបនាងធ្លាប់ទម្លាយថាបានឆ្លងកាត់រឿងហាមមិនឱ្យមានស្នេហានោះឆ្អែតឆ្អន់ទៅហើយ។ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះធ្លាប់បានបញ្ចេញពីអារម្មណ៍របស់ខ្លួនថា កាលនាងនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មចាស់គឺពិតជាមានវិន័យតឹងរ៉ឹងខ្លាំង និងមិនអាចមានស្នេហានោះទេ។

នាពេលថ្មីៗ នេះ ឆ្លៀតក្នុងឱកាសចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “Problem Child In House” រូបនាងបាននិយាយពីអារម្មណ៍ពិតរបស់ខ្លួនទាក់ទងនឹងការមានស្នេហា។ នាងលើកឡើងថា​ រយៈពេលជាង ១០ ឆ្នាំមកហើយដែលនាងពិបាកក្នុងការមានស្នេហា និងត្រូវគេតាមឃ្លាំមើលជានិច្ច។ រហូតដល់ឆ្នាំ ២០២១ ដែលជាពេលវេលារូបនាងចាកចេញពីទ្រនំចាស់របស់ខ្លួនទើបមានអារម្មណ៍ថា មានសេរីភាពបន្ដិច។

នាងបន្ដថា ពេលឥឡូវនេះរូបនាងត្រៀមខ្លួនរួចរាល់ហើយក្នុងការមានស្នេហា ហើយស្នេហានោះមិនមែនជាស្នេហាបែបលេងសើចឡើយ តែជាការសេពគប់គ្នាបែបច្បាស់លាស់។

នាងបន្ថែមថា ខ្លួនចង់សេពគប់ជាមួយមនុស្សម្នាក់​ឱ្យបានយូរអង្វែង មិនចង់ផ្អែមល្ហែមតែបន្ដិចក៏ស្រាប់តែបែកគ្នា។ សព្វថ្ងៃនាងរស់នៅម្នាក់ឯង និងហាក់ចាស់ទុំជាងមុនច្រើន អ៊ីចឹងហើយគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការមានស្នេហា និងសេពគប់នរណាម្នាក់ទុកជាគូអនាគត។

ក្រោយពីបានលឺសមាជិកក្រុម 2NE1 រូបនេះនិយាយដូច្នេះ អ្នកគាំទ្រជូនពរគ្រប់ៗ គ្នាតែម្ដងឱ្យនាងឆាប់រកបានស្នេហាពិត និងច្បាស់លាស់សមតាមបំណង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់