ប្រទះឃើញកូនស្រី ឈិន ឡុង តម្រង់ជួរយកអាហារឥតគិតថ្លៃក្រោយជួបបញ្ហាលុយកាក់ខ្លាំង  

កាលពីថ្ងៃទី ១០​ ខែ តុលា ឆ្នាំ ២០២២ កន្លងទៅ កូនស្រីតែមួយរបស់តារាសម្ដែងល្បីលោក ឈិន ឡុង ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរយកអាហារឥតគិតថ្លៃនៅទីក្រុង Toronto ប្រទេសកាណាដា។ នេះបើយោងតាមប្រភពព័ត៌មានចិន 163។

តាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា Etta Ng ដែលជាកូនស្រីរបស់លោក ឈិន ឡុង ពុំបានរៀនចប់ចុងចប់ដើមឡើយ និងគ្មានបទពិសោធន៍ការងារ ទើបរូបនាងមិនអាចរកការងារដែលមានប្រាក់ខែល្អសម្រាប់យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទ្រាំរស់នៅយ៉ាងលំបាកក្នុងប្រទេសកាណាដា។

មែនទែនទៅ មូលហេតុរូបនាងសម្រេចចិត្ដរត់ទៅស្នាក់នៅប្រទេសកាណាដាដោយសារតែទីនោះមានច្បាប់អនុញ្ញាតឱ្យភេទដូចគ្នាអាចរៀបការបាន ជាក់ស្ដែងរូបនាងជាមនុស្សស្រឡាញ់ភេទដូចគ្នា និងមានមិត្តស្រីផងដែរ។ ថ្វីបើសម្រេចបំណងអាចរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្ដែបើក្រឡេកមកមើលជីវភាពរបស់នាងគឺមិនល្អ និងមិនមានប្រាក់ចាយវាយគ្រប់គ្រាន់ឡើយ។

ជាមួយគ្នាដែរ ពេលខ្លះរូបនាង និងមិត្តស្រី ត្រូវស្នាក់នៅតាមដងផ្លូវទៀតផង និងធ្វើការដោយកម្លាំងពលកម្មសុទ្ធសាធដើម្បរកប្រាក់។ ហើយថ្មីៗ នេះ រូបនាងត្រូវបានគេប្រទះឃើញទៅតម្រង់ជួរយកអាហារពីឥតគិតថ្លៃនៅកន្លែងមួយ។ បើតាមសម្ដីអ្នករស់នៅទីនោះ កន្លែងដែល Etta Ng ទៅយកអាហារជាកន្លែងចែកអាហារឥតគិតថ្លៃសម្រាប់អ្នកក្រីក្រ ឬកំពុងជួបការលំបាកខ្លាំងគ្មានលទ្ធភាពទិញអាហារ។

ក្រោយឃើញបែបនេះ មហាជនជាច្រើនបានសម្ដែងក្ដីអាណិតចំពោះ Etta Ng ព្រោះម្ដាយបង្កើតរបស់នាងធ្លាប់បានចេញនិយាយជាសាធារណៈថា មិត្តស្រីរបស់កូនខ្លួនជាមនុស្សខ្ជិល មិនចេះធ្វើការ និងរង់ចាំគេរកស៊ីចិញ្ចឹម។ ដូច្នេះ  Etta Ng ត្រូវខិតខំប្រឹងរកប្រាក់ និងធ្លាក់ខ្លួនវេទនារស់នៅជាមួយមិត្តស្រីដែលមិនចេះធ្វើការងារ និងចាំតែដេកចាយប្រាក់។

Etta Ng កើតក្នុងឆ្នាំ ១៩៩៩ ថ្វីបើនាងមានឈ្មោះជាកូនស្រីរបស់តារាប្រុសល្បីលំដាប់ពិភពលោក ឈិន ឡុង ក៏ពិតមែន ប៉ុន្ដែរូបនាងមិនដែលទទួលបានប្រាក់ ឬការចិញ្ចឹមបីបាច់ពីលោក ឈិន ឡុង ឡើយ ដោយសារនាងត្រឹមជាកូនលួចលាក់របស់លោកជាមួយគូស្នេហ៍តារាស្រី Elain Ng តែប៉ុណ្ណោះ៕  


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

អបអរផង! កូនខ្មែរកាត់បារាំង Klara Monory Caillaux ក្លាយជាកញ្ញាឯកកម្ពុជាប្រចាំប្រទេសបារាំង

បេក្ខនារី ១៦ រូប​ដែល​ធំ​ធាត់​នៅ​ប្រទេស​បារាំង​បាន​នាំ​គ្នា​ដាក់​ពាក្យ​ចូល​ប្រកួត​កញ្ញា​ឯក​កម្ពុជា ប្រចាំ​ប្រទេស​បារាំង។ ជា​លទ្ធផល កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី ដែល​មាន​ទាំង​សម្រស់ ចំណេះ​ដឹង និង​ភាព​ជា​ខ្មែរ នោះ​គឺ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី