ដឹងអត់ប៉ុន្មានឆ្នាំនេះ តារាណាខ្លះធ្លាប់បាក់ទឹកចិត្ត? ពួកគេព្យាបាលបែបណា?

ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​មានបុគ្គលអ្នកសិល្បៈជាច្រើនបានបើកបង្ហាញឱ្យដឹងពីស្ថានភាពជំងឺផ្លូវចិត្តដែលពួកគេបានជួបប្រទះ ដោយភាគច្រើននៃសិល្បករដែលបានជួបបញ្ហាផ្លូវចិត្តនោះ សុទ្ធសឹងតែបានសម្រាកពីការងារសិល្បៈមួយរយៈដើម្បីព្យាបាល រួចទើបត្រឡប់មកបង្ហាញខ្លួនវិញជាធម្មតា។ គ្រប់ពេលដែលត្រឡប់វិញ គ្រប់គ្នាតែងតែចែករំលែកពីស្ថានភាពផ្លូវចិត្តរៀងៗខ្លួន និងបានចែករំលែកពីវិធីដែលពួកគេប្រើសម្រាប់ព្យាបាលថែមទៀតផង។ 

ខាងក្រោមជាសិល្បករខ្មែរមួយចំនួនដែលធ្លាប់សារភាពថា ធ្លាប់ជួបបញ្ហាផ្លូវចិត្តកាលពីពេលកន្លងទៅ៖

. តារា​ចម្រៀង​ឯករាជ្យ Nikki Nikki៖ អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ តារា​ចម្រៀង​ឯករាជ្យ​រូប​នេះ ធ្លាប់​ប្រកាស​ជា​សាធារណៈ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា នាង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ ក្នុង​វីដេអូ​ប្រមាណ​ជាង៦ នាទី Nikki បាន​បញ្ជាក់​ថា​ខ្លួន​ធ្លាប់​មាន​ជំងឺ​បាក់​ទឹកចិត្ត បណ្ដាល​ឱ្យ​នាង​ធ្លាក់​ខ្លួន​ឈឺ និង​ស្រក​ទម្ងន់​នៅ​សល់​ត្រឹម ៣៥ គីឡូ​ប៉ុណ្ណោះ។

អំឡុង​ពេល​កើត​មាន​ជំងឺ​នោះ ជីវិត​នាង​ហាក់​គ្មាន​សិរីសួស្ដី និង​ហាក់​លែង​មាន​ន័យ​អ្វី​ទាំង​អស់ រហូត​ធ្លាប់​គិត​ធ្វើ​អត្តឃាត​ទៀត​ផង តែ​រឿង​ទាំង​នោះ មិន​មាន​នរណា​ដឹង​ឡើយ។ Nikki ធ្លាប់​ដើរ​លេង​រាំ​តាម​បារ និង​ក្លិប​ពេល​រាត្រី ធ្លាប់​សេពសុរា ជក់​បារី​ទៀត​ផង តែ​គ្រប់​យ៉ាង​មិន​បាន​ជួយ​ឱ្យ​នាង​ធូរស្បើយ​ទេ។ ជំងឺ​នេះ​បាន​ជះឥទ្ធិពល​លើ​ដល់​ការ​រស់នៅ​នាង​យ៉ាង​ខ្លាំង​ដូចជា ឆាប់​យំ មួម៉ៅ ពិបាក​ចិត្ត កម្សត់ និង​មាន​អារម្មណ៍​ជីវិត​គ្មាន​ន័យ​ជាច្រើន​លើក​ច្រើន​សារ។

សម្រាប់​ការ​ព្យាបាល Nikki ណែនាំ​ថា បើ​សិន​អ្នក​ចង់​យំ អ្នក​កុំ​ឃាត់​យំ​ចុះ ព្រោះថា​ការ​យំ​អាច​ជួយ​អ្នក​បាន ក្រោយ​មក​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ផ្លូវចិត្ត ឬ​ក៏​ពិភាក្សា​ជាមួយ​ឪពុក​ម្ដាយ។ ការ​និយាយ​ចែករំលែក​បទពិសោធន៍ ជាមួយ​គ្រួសារ​ជួយ​អ្នក​ឱ្យ​ទទួល​បាន​គំនិត​ល្អៗ និង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ បច្ចុប្បន្ន Nikki ហាក់​ប្រសើរ​ឡើង​ច្រើន​ពី​ជំងឺ​នេះ​ហើយ និង​មាន​ការងារ​សិល្បៈ​ពេញ​ដៃ ថែម​ទាំង​មាន​ជំនួញ​ក្រៅ​សិល្បៈ​ជា​របស់​ខ្លួនឯង​ទៀត​ផង។

២. តារា​ចម្រៀង អាន គុណកូឡា៖ តារា​ចម្រៀង​រូបនេះ​បាន​បាត់មុខ​ពី​វិស័យ​ចម្រៀង​អំឡុង​ឆ្នាំ ២០១៨ ដោយសារ​តែ​ជំងឺ​បាក់​ទឹកចិត្ត។ ជំងឺ​នេះ​បាន​កើត​ឡើង​លើ​លោក​អំឡុង​ពេល​លោក​ធ្លាក់​ប្រជាប្រិយភាព ដែល​ធ្វើ​ឱ្យ​លោក​មិន​ចង់​ធ្វើអ្វី មិន​ចង់​ជួប​នរណា រហូត​គិត​ថា​លែង​ចង់​ធ្វើ​ជា​អ្នក​សិល្បៈ​ទៀត​ផង ទោះ​មាន​ខាង​កម្មវិធី​អញ្ជើញ​ឱ្យ​ចូលរួម​ក៏​លោក​បដិសេធ​ដែរ និង​ធ្លាប់​គិត​ចង់​បញ្ចប់​ជីវិត​ទាំង​វ័យ​ក្មេង​ទៀត​ផង។ 

សម្រាប់​ការ​ព្យាបាល គឺ​លោក​បើក​ចិត្ត​ចេញ​ក្រៅ​ជួប​មនុស្ស​ថ្មី​ៗ បាន​ស្ដាប់​ការ​ណែនាំ ពាក្យពេចន៍​ល្អ​ៗ​តាមរយៈ​កម្មវិធី​លើក​ទឹកចិត្ត បាន​ធ្វើ​ឱ្យ​លោក​អាច​ក្រោកឈរ និង​ចាប់ផ្ដើម​សាជាថ្មី​បាន។ បច្ចុប្បន្ន តារា​ចម្រៀង​រូប​នេះ​បាន​ត្រឡប់​មក​វិញ​ហើយ ដោយ​ចាប់ផ្ដើម​ចេញ​មុខ​តាម​កម្មវិធី​សិល្បៈ​មួយ​ចំនួន លោក​បាន​រៀបការ​សាង​គ្រួសារ និង​មាន​កូន​ម្នាក់​ជា​ចំណង​ដៃ។ យ៉ាង​​ណា​លោក​ហាក់​នៅ​រអា​ចំពោះ​ការ​វិល​មក​កាន់​អាជីព​ជា​តារា​ចម្រៀង​ដូច​ពី​មុន ដោយ​មិន​ទាន់​ដាច់​ចិត្ត​បញ្ចេញ​បទចម្រៀង​ថ្មី​សម្រាប់​អ្នក​គាំទ្រ​នៅ​ឡើយ​ទេ។

៣. តារា​ចម្រៀង​ឯករាជ្យ ចិត្ត កញ្ចនា៖ តារា​ស្រី​រូ​នេះ ធ្លាប់​ប្រកាស​ប្រាប់​ថា​នាង​មាន​ធ្លាប់​មាន​ជំងឺ​ផ្លូវចិត្ត ដែល​វា​កើត​ឡើង​ចំពោះ​នាង​ដោយសារ​ការ Bully លើ​រូបរាង​កាយ​ធាត់​របស់​នាង។ ក្រោយ​ប្រកាស​ថា កើត​មាន​ជំងឺ​នេះ គឺ​ឃើញ​​តារា​ស្រី​រូប​នេះ បាន​ជម្នះ​ការ Bullyទាំង​នោះ ដោយ​ចាប់ផ្ដើម​ហាត់ប្រាណ តម​អាហារ សម្រក​យក​រូបរាង​មាន​សភាព​តូច​ជាង​ពី​មុន។

បន្ទាប់ពី​ឆ្លង​កាត់​ជំងឺ​នេះ កញ្ចនា បាន​ផលិត​ចម្រៀង​ច្រើន​បទ​បង្ហាញ​ពី​ជំងឺ​បាក់​ទឹកចិត្ត ថែម​ទាំង​ធ្វើការ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ដទៃ​កុំ​ឱ្យ​កើត​ជំងឺ​នេះ​ដូច​នាង​ទៀត​ផង។ បច្ចុប្បន្ន តារា​ចម្រៀង​ឯករាជ្យ​មាន​ស្នាម​ញញឹម រស់នៅ​ពោរពេញ​ដោយ​​ក្ដី​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​បន្ត​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់​សម្រាប់​អ្នក​គាំ​ទ្រ​កញ្ញា។

៤. តារា​ចម្រៀង​ឯករាជ្យ អេដា៖ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ម្ចាស់​បទ «ភ្លើង» កញ្ញា អេដា បាន​ប្រកាស​ឱ្យ​ដឹង​ថា នាង​បាន​ឱប​នូវ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ ស្ទើរតែ​មួយ​ជីវិត​របស់​នាង​ហើយ។ អេដា មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ហេតុផល​ដែល​នាំ​ឱ្យ​នាង​កើត​ជំងឺ​នេះ​ទេ តែ​ដំណាក់កាល​ដែល​កើត​មាន​ជំងឺ​នោះ គឺ​នាង​និយាយ​រក​តែ​គូស្នេហ៍ និង​មនុស្ស​ជិតស្និទ្ធ​ប៉ុណ្ណោះ ហើយ​បាន​សុំ​អនុញ្ញាត​ឈប់​សម្រាក​ពី​អ្វី​គ្រប់យ៉ាង​ទាំងអស់ ថែម​ទាំង​បាន​លុបចោល​រូបថត​ពី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​អ៊ីស្រ្តាក្រាម​នាង​ទៀត​ផង។

ជា​វិធីសាស្ត្រ អេដា បាន​ជួប​ប្រឹក្សា​ផ្លូវចិត្ត​ជាមួយ​អ្នក​ចិត្តសាស្ត្រ និង​បាន​ប្រើប្រាស់​ថ្នាំ ដើម្បី​ព្យាបាល។ ពេលនេះ អេដា បាន​ប្រសើរ​ឡើង​ពី​ជំងឺ​នេះ​ហើយ ដោយ​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​សង្គម​វិញ​ជា​ធម្មតា និង​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ដូច​កាល​ពី​មុន ជាមួយ​វត្តមាន​គូស្នេហ៍​ជនជាតិ​បរទេស​របស់នាង។ ក្រោយ​ជា​សះស្បើយ អេដា ក៏​បាន​ចូលរួម​ចែក​រំលែក​បទពិសោធន៍​នៃ​ជំងឺ​នេះ និង​បន្ថែម​ជាមួយ​ប្រធាន​បទBully ទៀត​ផង។

៥. ពិធី​ករ វី យ៉ារ៉ូ៖ កាលពី​ចុងឆ្នាំ ២០២១ ពិធី​ករ​ល្បី​ឈ្មោះ​រូប​នេះ បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​​ថា​លោក ​មាន​ជំងឺ​ខ្លាច​បរិយាកាស​ខាង​ក្រៅ (Anxiety)។ លោក​កើត​មាន​ជំងឺ​នេះ ដោយសារ​តែ​មាន​បញ្ហា​ជាច្រើន​ទាំង បញ្ហា​គ្រួសារ មិត្តភ័ក្ដិ និង​ស្នេហា ជាដើម រហូត​ក្លាយ​ជា​មនុស្ស​លែង​ចង់​និយាយ​ស្ដី ខ្លាច​ចិត្ត​អ្នក​ដទៃ។ ពិធី​ករ​រូប​នេះ​លាក់​អាថ៌កំបាំង​ជំងឺ​នេះ​ប្រមាណ​ជាង ២ ឆ្នាំ​មក​ហើយ ទម្រាំ​ដាច់​ចិត្ត​ទៅ​រក​អ្នក​ប្រឹក្សា​ឱ្យ​បាន​ធូរស្បើយ​នៅ​ឆ្នាំ ២០២១។ យ៉ារ៉ូ បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ធំ ដោយ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ មិន​ចង់​ជួប​នរណា មិន​ចង់​ធ្វើអ្វី រហូត​គិត​ចង់​សម្លាប់​ខ្លួន​ទៀត​ផង។ លោក​បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប ទៅ​សហរដ្ឋអាមេរិក ដោយ​មាន​ដំណើរ​កម្សាន្ត​តំបន់​មួយ​ដែល​មាន​អត្រា​អ្នក​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​បំផុត ដើម្បី​សិក្សា​ស្វែង​យល់​ពី​ការ​រស់នៅ​ប្រជាជន​ទៅ​ទីនោះ។

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​របស់​លោក និង​ផ្នែក​មួយ​ទៀត​គឺ​លោក​បាន​រក​ពេទ្យ​ផ្លូវ​ចិត្ត ដើម្បី​ប្រឹក្សា ហើយ​វា​ពិត​ជា​ទទួល​បាន​ផល​ពិតមែន។ ស្ថានភាព​លោក​ពេល​នេះ​បាន​ប្រសើរ​ឡើង​ច្រើន​ហើយ ដោយ​លោក​ទទួល​ការងារ​សិល្បៈ​វិញ​​ធម្មតា ប៉ុន្តែ​យ៉ាង​ណា​លោក​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ព្យាបាល​ខ្លួនឯង និង​ធ្វើអ្វី​ឱ្យ​ខ្លួនឯង​បាន​ប្រសើរ​ឡើង។

៦. តារា​សម្ដែងនិង​ពិធី​ការិនី​កូនកាត់​អាល្លឺម៉ង់ម៉ៃយ៉ា៖ ក្នុង​កម្មវិធី V Talk កាល​ពី​ពេល​ថ្មី​ៗ ម៉ៃយ៉ា រៀបរាប់​ថា នាង​ធ្លាប់​មាន​ជំងឺ​បាក់​ទឹកចិត្ត​តាំង​ពី​ក្មេង​មក​ម្ល៉េះ ដោយ​រស់នៅ​ទាំង​តូច​ចិត្ត តាំង​ពី​តូច​មក​ដល់​ពេល​នេះ ដោយ​នាង​នៅ​តែ​ចិញ្ចឹម​ចិត្ត​នឹករលឹក​ដល់​ប៉ា​ជា​ខ្លាំង ដែល​តែងតែ​និយាយ​ថា​នឹង​មក​ជួប ប៉ុន្តែ​មិន​ដែល​មក​ម្ដង​ណា​សោះ ទើប​ធ្វើ​ឱ្យ​នាង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង។ កាល​ពី​នៅ​តូច ម៉ៃយ៉ា ពុំ​ដឹង​ថា​ខ្លួនឯង​កើត​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ តែ​គ្រប់​ពេល​នាង​ពិបាក​ចិត្ត គឺ​តែងតែ​សំងំ​នៅ​ក្នុង​បន្ទប់ ស្ដាប់​ចម្រៀង ហើយ​គេង​ច្រើន​ជាង​ញ៉ាំ និង​ចង់​នៅ​តែ​ម្នាក់ឯង​អត់​ចង់​ចេញ​ក្រៅ ឬ​ទៅ​កន្លែង​មាន​អ្នក​ដទៃ​ តែ​ពេល​ទៅ​ជួប​ពេល ទើប​គ្រូពេទ្យ​លើក​ឡើង​ថា​នាង​ប្រហែល​កើត​ជំងឺ​ផ្លូវចិត្ត។ ម៉ៃយ៉ា ឆាប់​ភ័យ ឆាប់​រំភើប ឆាប់​តក់ស្លុត និង​យំ​រាល់ថ្ងៃ​តែ​ម្នាក់​ឯង​រហូត​គេង​លក់។

ម៉ៃយ៉ា ចាកចេញ​ពី​ជំងឺ​នេះ​បាន នៅ​ពេល​ចាប់ផ្ដើម​មាន​ការងារ​ធ្វើ ហើយ​នាង​ងាក​មក​ផ្ដោត​លើ​ការងារ តែ​យ៉ាង​ណា​នាង​មិន​ចង់​ឱ្យ​នរណា​ធ្លាក់​ក្នុង​ស្ថានភាព​ជំងឺ​នេះ​ឡើយ ហើយ​ព្យាយាម​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ចេញ​ក្រៅ​ជួប​មនុស្ស​ជុំវិញ​ខ្លួន រៀន​ទទួល​បទពិសោធន៍​ល្អ​ៗ ពេលនោះ​ជំងឺ​នឹង​ទៅ​ចោល​ម្ដង​បន្តិច​ៗ។

៧. តារាសម្តែង ឌី សូនិត្តា៖ ពាក់​កណ្ដាល​ឆ្នាំ ២០២០ នាង​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ធ្លាប់​កើត​ជំងឺ​បាក់ទឹកចិត្ត​ខ្លាំង​ដោយសារ​មនុស្ស​ម្នាក់ តែ​នាង​មិន​បាន​បញ្ជាក់​ឈ្មោះ​ឡើយ។ តាម​អ្វី​ដែល​នាង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កន្លង​ទៅ នាង​ធ្លាប់​ញញឹម​ទាំង​ទឹក​ភ្នែក ស្រក់​មក ម្ដង​ៗ​ស្ទើរ​ក្លាយ​ជា​ឈាម កើត​ជំងឺ​បាក់ទឹកចិត្ត​ក៏​នៅ​តែ​ស៊ូ ឈឺចាប់ រហូត​ដល់​ឆ្អែត ឆ្អែត​រហូត​ដល់​ចាប់ផ្ដើម​ប្រឹង​ម្តង​ទៀត​សា​ជា​ថ្មី ទម្រាំ​តែ​រក​ខ្លួនឯង​ត្រឡប់​មក​វិញ​បាន ស្ទើរតែ​ចុះចាញ់ ម្ដង​ៗ។ 

សូនិត្តា មិន​ធ្លាប់​រំលឹក​ពី​រឿង​នោះ​ទៀត​ទេ ដោយ​ពេល​នេះ​នាង​មាន​ជីវិត​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​កូន​ស្រី​បណ្ដូលចិត្ត ជា​ដំណក់​ឈាម​ជាមួយ​លោក អេឡិច ហ្សូរ៉ា។

៨. តារា​ចម្រៀងនិង​សម្ដែង​អ្នកនាង ទូច ស្រីល័ក្ខ៖ អ្នកនាង​បាន​ប្រកាស​ប្រាប់​ថា នាង​មាន​ជំងឺ​បាក់ទឹកចិត្ត​រហូត​លេប​ថ្នាំ​ព្យាបាល បន្ទាប់ពី​ជីវិត​គ្រួសារ​របស់​ត្រូវ​បាន​បែកបាក់ នាំ​មក​ជាមួយ​បញ្ហា​ស្មុគស្មាញ​ជាច្រើន។ អ្នកនាង​បាន​ចំណាយ​ពេល​ជាច្រើន​ធ្វើ​លំហាត់ប្រាណ និង​បង្ហាញ​សកម្មភាព​វិជ្ជមាន​ក្នុង​ជីវិត។

ពេល​នេះ​នាង​បាន​ជាសះស្បើយ​ហើយ តែ​អ្នកនាង​ធ្លាប់​ឱ្យ​ដឹង​ថា នាង​ហាក់​មិន​ដូច​ពី​មុន​ទេ ប៉ុន្តែ​នឹង​ព្យាយាម​រក​ខ្លួនឯង​ឱ្យ​ត្រឡប់​មក​វិញ​ដូច​ពីមុន។

៩. តារាសម្តែង អេដវីន៖ លោក​ធ្លាប់​ប្រកាស​ប្រាប់​ថា​លោក​ធ្លាប់​កើត​មាន​ជំងឺ​បាក់​ទឹកចិត្ត កាលពី​អំឡុង​ឆ្នាំ ២០២០ ដោយសារ​រង​សម្ពាធ​ពី​គ្រួសារ បងប្អូន ស្នេហា មិត្តភ័ក្ដិ និង​ការងារ។ ក្រោយ​មក​លោក​ក៏​បាន​ឆ្លងកាត់​រឿង​ក្ដីក្ដាំ​ពី​សំណាក់​អតីត​គូស្នេហ៍ រហូត​ត្រូវ​ជាប់​ពន្ធនាគារ​ទៀត​ផង ប៉ុន្តែ​ពេល​នេះ​លោក​បាន​ចេញ​មក​វិញ​ហើយ និង​បាន​កំពុង​សំងំ​ធ្វើ​ជា​គ្រូ​ហាត់ប្រាណ តែ​សម្រាប់​ការងារ​សិល្បៈ​វិញ​នោះ គេ​នៅ​ពុំ​ទាន់​ឃើញ​លោក​ទទួល​វិញ​នៅ​ឡើយ​ទេ។

១០. ពិធីការនី  Pancake៖ ពិធី​ការិនី​រូប​នេះ ធ្លាប់​កើត​មាន​ជំងឺ​បាក់​ទឹកចិត្ត ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​អំឡុង​ពេល​ស្រុក​ទេស​កើត​មាន​ជំងឺ​កូវីដ​១៩​ដំបូង​ៗ។ ពេលនេះ​ស្ថានភាព Pancake មើល​ទៅ​ហាក់​ធូរស្បើយ​បន្តិច ដោយ​ចាប់ផ្ដើម​ទទួល​បាន​ការងារ​វិញ​ដូច​ធម្មតា។

១១. ពិធី​ការិនី និង​តារា​ចម្រៀង កញ្ញា សុភ័ក្រ កុសុម៉ា៖ កុសុម៉ា ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា នាង​ធ្លាប់​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ រហូត​មាន​ចិត្ត​ចង់​សម្លាប់​ខ្លួន​ម្ដង​ៗ តែ​ដោយសារ​មាន​កម្លាំងចិត្ត​ពី​គ្រួសារ នាង​អាច​ក្រោកឈរ​រឹងមាំ​បាន​មក​ដល់​ពេល​នេះ។ ពេលនេះ​នាង​ជា​មនុស្ស​ស្រី​រឹងមាំ​ម្នាក់ ជា​បុគ្គល​កំពុង​ជោគជ័យ​លើ​វិថី​សិល្បៈ ថែម​ទាំង​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ទៀត​ផង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី