ម៉ាដូណា ថានឹងឈប់ពីសិល្បៈមួយជីវិត បើចាញ់ក្តីពួកឆបោក

មហាជនពិតបានជ្រាបមកហើយថា រយៈពេលចុងក្រោយនេះ តារាកំប្លែងនិងសម្ដែង ម៉ាដូណា តែងតែបង្ហោះសារលើបណ្តាញសង្គមរបស់លោក ដើម្បីប្រកាសរកមុខបុគ្គលដែលជាកូនតុងទីន ឱ្យចូលខ្លួនមកដោះស្រាយរឿងលុយទាំងការទាំងដើមជាមួយលោក។ កន្លងមក ម៉ាដូណា ក៏ធ្លាប់អះអាងឱ្យដឹងថា លោកត្រូវជាប់ផុងក្នុងបំណុលតុងទីនរហូតដល់ជាង ៥២ម៉ឺនដុល្លារ ដោយ​សារ​កូន​តុង​ទីន​ធ្វើស៊ី (រត់ចោលមេ) ហើយលោកក៏បានលក់របស់របរមានតម្លៃជាច្រើន ដើម្បីសងគេនិងដោះស្រាយបំណុលតុងទីនទាំងនោះផងដែរ។

គេចាំបានថាថ្មីៗនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាព ម៉ាដូណា បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានបង្ហោះមុខមាត់ពិតបុគ្គលដែលជំពាក់លុយរបស់លោកឱ្យមហាជនបានឃើញជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលតួលេខទឹកប្រាក់ដែលកូនបំណុលរបស់លោកបានជំពាក់ គឺរហូតដល់ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ។ មិនយូរប៉ុន្មានក្រោយបើកបង្ហាញឱ្យឃើញមុខមាត់ពិតនៃបុគ្គលជាកូនបំណុល ម៉ាដូណា ស្រាប់តែបង្ហោះឡើងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា ម៉ាដូណា ថានឹងឈប់ពីសិល្បៈមួយជីវិត បើចាញ់ក្តីពួកឆបោក។ 

ម៉ាដូណា រៀបរាប់លើគណនីហ្វេសប៊ុកផ្ទាល់ថា៖ «បើអញចាន់ក្តីពួកឆបោកហែងមែន អញឈប់សិល្បៈមួយជីវិត សង្ឃឹមបងប៉ូលីសនឹងខាងតុលាការ ផ្តល់ការកាត់ក្តីដល់ត្រឹមត្រូវចំពោះជនរងគ្រោះយ៉ាងពិតប្រាកដ ហើយក៏អរគុណសមាគមន៍សិល្បៈដែលជួយរកយុត្តិធម៍»។

ការបង្ហោះយ៉ាងដូច្នេះរបស់ ម៉ាដូណា ហាក់បង្ហាញឱ្យដឹងថា ដំណាក់​កាលចុងក្រោយ លោក មានតែរំពឹងតែលើពន្លឺយុត្តិធម៌នៃច្បាប់ ទើបសម្រេចចិត្តថា ដាក់ពាក្យបណ្ដឹងទៅតុលាការ ប្តឹងទៅកាន់បុគ្គលដែលជំពាក់លុយលោកហើយមិនព្រមសងទាំងនោះ។

មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលមក Comment ជាមតិយោបល់ និងការយល់ឃើញផ្សេងៗគ្នាចំពោះការបង្ហោះខាងលើ។ ក្នុងនោះបុគ្គលខ្លះបានពោលពាក្យជួនពរលោកឱ្យជោគជ័យ និងឈ្នះក្តី ខ្លះទៀតក៏បញ្ចេញមតិការយល់ឃើញរបស់ខ្លួនឯងចំពោះបុគ្គលអ្នកដែលជំពាក់លុយគេមិនងាយសង។ 

សូមជម្រាបថា នេះមិនមែនជាលើកទី១សម្រាប់បុគ្គលអ្នកសិល្បៈដែលផុងខ្លួនរឿងតុងទីននោះទេ ជាក់ស្តែងកន្លងទៅ តារាសម្តែងឆ្នើមអ្នកនាង សឿ សុធារ៉ា តារាសម្តែង សូ ដានីតា ជាដើមសុទ្ធសឹងតែធ្លាប់ផុងខ្លួនរឿងលុយតុងទីនរាប់ម៉ឺនដុល្លាររួចមកហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN កំពុងត្រៀមបង្ហាញខ្លួនក្នុងនាមជាសិល្បករទោល ក្រោមឈ្មោះថា “Evan” ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងវិថីខេប៉ុប នៅខែមិថុនា ខាងមុខនេះ។

Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី V ច្បាប់ចុងក្រោយបង្អស់ ដោយក្នុងនោះ តារាខេប៉ុបស្រីរូបនេះក៏បានទម្លាយពីដំណើរការនៃការផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយ

លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

ភាពយន្ត​ក្នុង​វិស័យ Fashion ៖ Couture សម្ដែង​ដោយ​តារា​ស្រី​ហូលីវូដ Angelina Jolie ត្រៀម​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុងចំណោម​ភាពយន្ត​អន្តរជាតិល្បីៗ​ទាំង ២៤ ចំណង​ជើង​ក្នុង​ព្រឹត្តិការណ៍ Cannes in Phnom Penh ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី