អស់​តែ​ ២០០០​រៀល​បន្ទប់​ទឹក​របស់​អ្នក​នឹង​មាន​ក្លិន​ក្រអូប​បែប​ធម្មជាតិ និង​មិន​ប៉ះពាល់​សុខភាព

ជា​ទូទៅ​ផលិតផល​ធម្មជាតិ​តែង​តែ​ល្អ​ជាង​ផលិត​ផល​កែ​ច្នៃ ជា​ពិសេស​នៅ​ពេល​ដែល​យើង​និយាយ​ទៅ​ដល់​បញ្ហា​សុខភាព។ ជា​ធម្មតា​នៅ​ពេល​ដែល​យើង​ចង់​បំបាត់​ក្លិន​នៅ​ក្នុង​បន្ទប់​ទឹក​ ឬ​បន្ទប់​គេង​យើង​តែង​ប្រើ Spray ទឹក​ថ្នាំ​បំបាត់​ក្លិន និង​ទឹក​ក្រអូប​ជាដើម។ យ៉ាង​ណា​ការ​ប្រើ​ប្រាស់​របស់​ទាំង​នេះ​ក្នុង​រយៈ​ពេល​វែង​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​បាន​ដោយ​សារ​តែ​វា​ជា​ផលិត​ផល​កែ​ច្នៃ​ដែល​មាន​សារ​ធាតុ​គីមី។ ដូច្នេះ​ហើយ​អ្នក​អាច​ប្រើ​ប្រាស់​ផ្លែ​ធម្មជាតិ​មួយ​ចំនួន​ជំនួស​វិញ​បាន​ និង​ព្រម​ទាំង​ចំណាយ​ទាប​​ត្រឹម​តែ​ ២០០០​រៀល​ប៉ុណ្ណោះ។

១ ​ផ្លែ​ម្នាស់

អ្នក​ត្រូវ​ការ​ត្រឹម​តែ​ផ្លែ​ម្នាស់​មួយ​ផ្លែ ទាន​មួយ​ដើម និង​កាំ​បិត​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​វា។

របៀប​ធ្វើ៖ ជា​ដំបូង​អ្នក​ត្រូវ​កាត់​ក្បាល​ និង​កន្ទុយ​របស់​វា​ចេញ ហើយ​ជិត​យក​សាច់​របស់​វា​ទៅ​ប្រើ​ប្រាស់​ ធ្វើ​ម្ហូប ឬ​ទឹក​ផ្លែ​ឈឺ​បាន។ បន្ទាប់​មក​អ្នក​អាច​វះ​ប្រហោង​ធំ​ល្មម​មួយ​ដើម្បី​ដាក់​ទៀន​ចូល​។

អ្នក​គួរ​កត់​ចំណាំ​ថា​ទាន​ត្រូវ​តែ​ដាក់​ចូល​ទៅ​ក្នុង​ផ្លែ​ម្នាស់​ ហើយ​ប្រភេទ​ទាន​អ្នក​គួរ​ជ្រើស​រើស​គឺ​​​ប្រភេទ​ទៀន​ក្រមួន។ ហើយ​ជៀស​វាស​ការ​ប្រើ​ប្រភេទ​ទៀន​ក្រអូប​ដែល​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព។

តាម​ធម្មជាតិ​កម្ដៅ​ដែល​ចេញ​ពី​ទាន​អាច​ជួយ​ធ្វើ​ឲ្យ​បន្ទប់​របស់​អ្នក​មាន​ក្លិន​ក្រអូប​ដែល​សាយ​ភាយ​ចេញ​ពី​ផ្លែ​ម្នាស់​នោះ។ ក្លិន​ផ្លែ​ម្នាស់​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​របស់​អ្នក​ និង​អាច​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល​វែង​ប្រសិន​បើ​អ្នក​ប្រើ​ម្នាស់​ខ្ចី។ យ៉ាង​ណា​ក្នុង​មួយ​ថ្ងៃ​អ្នក​ដុត​ទៀន​ក្នុង​ផ្លែ​ម្នាស់​ត្រឹម​តែ ១០​នាទី​អាច​ធ្វើ​ឲ្យ​បន្ទប់​របស់​អ្នក​ក្រអូប​ពេញ​មួយ​ថ្ងៃ​បាត់​ទៅ​ហើយ។

២ ​ស្លឹក​គ្រៃ

ជា​មួយ​គល់​ស្លឹក​គ្រៃ​អ្នក​អាច​ប្រើ​ប្រាស់​វា​បាន​ ២​វិធី​សាស្ត្រ។

វិធីសាស្ត្រ​ទី១៖ អ្នក​អាច​យក​​ស្លឹក​គ្រៃ​មួយ​ដុំ​មក​លាង​សម្អាត​ហើយ​ដំ​វា​ជា​មួយ​នឹង​កាំ​បិត​។ បន្ទាប់​ពី​នោះ​អ្នក​អាច​យក​ទៅ​វា​ទៅ​ព្យួរ​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​បន្ទប់​ទឹក​របស់​អ្នក។ សារជាតិ Geraniola និង​ Ronelola ដែល​មាន​នៅ​ក្នុង​ស្លឹកគ្រៃ​ជួយ​កម្ចាត់​ក្លិន​ស្អុយ​បាន​ល្អ​បំផុត​។

ចំណាំ៖ ការ​ប្រើ​ប្រាស់​ស្លឹកគ្រៃ​អាច​ជួយ​បំបាត់​ក្លិន​បាន​ត្រឹម​តែ ៥ទៅ៧​ថ្ងៃ​ប៉ុណ្ណោះ។

វិធីសាស្ត្រទី២៖ អ្នក​ត្រូវ​​យក​ស្លឹក​គ្រៃ​មួយ​ដុំ​ដូច​គ្នា​យក​មក​ដំ​វា​ជា​មួយ​នឹង​កាំបិត ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​កូន​ឆ្នាំង​មួយ​ហើយ​រំងាស់​វា​រយៈ​ពេល​ ១៥​ទៅ​២០​នាទី​។ បន្ទាប់​មក​អ្នក​ត្រូវ​ចាក់​ទឹក​ដែល​រំងាស់​ហើយ​នោះ​ចូល​ទៅ​ក្នុង​ដប​ណា​មួយ​ ហើយ​យក​វា​ទៅ​ដាក់​នៅ​ក្នុង​បន្ទប់​ទឹក​ជា​ការ​ស្រេច។

ក្លិន​ប្រហើរ​របស់​ស្លឹក​គ្រៃ​នឹង​សាយ​ភាយ​បំបាត់​ក្លិន​ពេញ​បន្ទប់​ទឹក​។ វិធីសាស្ត្រ​នេះ​អាច​មាន​ប្រសិទ្ធ​ភាព​បាន​រយៈ​ពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​នោះ​អ្នក​អាច​ធ្វើ​វា​ថ្មី​ដើម្បី​ប្រើប្រាស់​បន្ត​ទៀត​។

៣ ​ស្លឹក​តើយ

ការ​ប្រើ​ប្រាស់​ស្លឹក​តើយ​ដើម្បី​បំបាត់​ក្លិន​គឺ​ជា​វិធីសាស្ត្រ​ដែល​ងាយ​ស្រួល​បំផុត​។ អ្នក​គ្រាន់​តែ​រត់​ទៅ​ផ្សារ​ហើយ​ទិញ​ស្លឹក​តយ ៥០០ ឬ១០០០​រៀល​យក​វា​មក​ចង​ព្យួរ​ក្នុង​បន្ទប់​ទឹក​ជា​ការ​ស្រេច។ បើ​ទោះ​បី​ជា​បន្ទប់​ទឹក​របស់​អ្នក​មាន​ក្លិន​បែប​ណា​ក៏​ដោយ​ ស្លឹក​តើយ​នឹង​កម្ចាត់​ក្លិន​គ្រប់​យ៉ាង​ ព្រម​ទាំង​ធ្វើ​ឲ្យ​បន្ទប់​ទឹក​របស់​អ្នក​មាន​ក្លិន​ក្រអូប និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​រាល់​ពេល​ដែល​បាន​ចូល​ទៅ​។

ចំណុច​ដ៏​ពិសេស​នៃ​ស្លឹក​តើយ​នោះ​គឺ​វា​មិន​មាន​ក្លិន​ខ្លាំង​ពេក ឬ​ក៏​ស្រាល​ពេក​ ហើយ​ព្រម​ទាំង​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ