ផឹកទឹកក្នុងពេលទាំង ៦​ នេះជួយទាំងពង្រឹងភាពស៊ាំ ស្បែកថ្លា និងសម្រកទម្ងន់

មនុស្សទាំងអស់សុទ្ធតែដឹងហើយថាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពទាំងសុខភាពរាងកាយ និងសុខភាពស្បែកនៃដងខ្លួន។ ​អ្នកទាំងអស់គ្នាដឹងអត់ថាទឹកក៏ជាចំណែកមួយដែលចូលរួមសម្អាតជាតិពុលក្នុងរាងកាយថែមទាំងជួយដល់ការសម្រកទម្ងន់បានទៀតផង។ ប៉ុន្តែការទទួលទានទឹកក៏ត្រូវមើលពេលណាគួរញ៉ាំដែរ មិនមែនឱ្យតែញ៉ាំគ្រប់ពេលសុទ្ធតែល្អនោះទេ។ ថ្ងៃនេះ AMS នឹងចែករំលែកពីពេលវេលាញ៉ាំទឹកណាខ្លះទើបត្រឹមត្រូវសម្រាប់សុខភាព។

១. ញ៉ាំមួយកែវក្រោយក្រោកពីគេង

ក្រោយពីការគេងអស់រយៈពេល ៨ ម៉ោងហើយរាងកាយរបស់មនុស្សជាទូទៅនឹងថយចុះនូវកម្រិតជាតិទឹកក្នុងខ្លួនជាមិនខាន។ ដូចនេះក្រោយភ្ញាក់ពីគេងត្រូវផឹកទឹកយ៉ាងហោចណាស់មួយកែវដោយសារវាអាចនឹងជួយឱ្យ​យើងមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ជាងមុន។ មិនតែប៉ុណ្ណោះ ការទទួលទានទឹកមួយកែវក្រោយក្រោកពីគេងក៏អាចជួយដល់ប្រព័ន្ធរំលាយអាហារ បន្ថែមថាមពល និងធ្វើឱ្យរាងកាយមានតុល្យភាពទៀតផង។

២. ញ៉ាំទឹកមុនពេលបាយ

សម្រាប់អ្នកដែលចង់សម្រកគីឡូហើយមិនចង់ញ៉ាំច្រើន នេះជាវិធីដ៏ល្អបំផុតដោយសារតែទឹកអាចធ្វើឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែត​ មិនឃ្លានខ្លាំង ហើយវាក៏ជួយដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អនិងមិនប៉ះពាល់ដល់សុខភាពទៀតផង។ ការញ៉ាំទឹកមុនពេលបាយ ៣០ នាទីក៏ជាវិធីល្អមួយសម្រាប់អ្នកស្រឡាញ់រាង ឬចង់សម្រកទម្ងន់ផងដែរ។

៣. ញ៉ាំមួយកែវមុនពេលចូលគេង

គ្រាន់តែញ៉ាំទឹកមួយកែវមុនពេលចូលគេងគឺវាល្អគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយយើងរឹងមាំបានដែរ។ ដោយសារនៅពេលដែលយើងសម្រាករយៈពេល​ ៨ ម៉ោងជាតិទឹកនៅក្នុងរាងកាយរបស់យើងនឹងថយចុះបន្តិចម្ដងៗ។ ដូចនេះដើម្បីការពារពីជំងឺខ្វះជាតិទឹក យើងគួរតែញ៉ាំទឹកត្រឹមតែមួយកែវមុនចូលគេងដោយសារវានឹងជួយរក្សាកម្រិតជាតិទឹកមិនឱ្យបាត់បង់ច្រើនក្រោយក្រោកពីគេង។

៤. ញ៉ាំទឹកក្រោយពេលបែកញើស

សម្រាប់អ្នកចូលចិត្តហាត់ប្រាណ ឬក្រោយធ្វើការណាមួយដែលតម្រូវឱ្យប្រើកម្លាំងខ្លាំង ជាធម្មតារាងកាយនឹងមានការបាត់បង់ជាតិទឹកខ្លាំងជាងមនុស្សធម្មតា។ មានមនុស្សមួយចំនួនគិតថាទាល់តែហាត់ប្រាណហើយ​ ឬស្រេកទឹកខ្លាំងទើបអាចញ៉ាំបាន​ ប៉ុន្តែការគិតបែបនោះមិនត្រឹមត្រូវទេ។ ក្នុងអំឡុងពេលហាត់ប្រាណអ្នកទាំងអស់គ្នាអាចញ៉ាំបានមួយសើមបំពង់ក​ និងពេលហាត់ប្រាណរួចអាចញ៉ាំតាមចិត្តស្រេក។ ការញ៉ាំទឹកក្រោយពេលហាត់គឺល្អបំផុត​ព្រោះវាប្រៀបដូចជាបំពេញថាមពល​ ជាតិទឹក និងកម្ចាត់ជាតិពុលចេញពីរាងកាយទៀតផង។

៥. ញ៉ាំទឹកឱ្យច្រើនពេលឈឺ

នៅពេលដែលមានអារម្មណ៍ថាមិនស្រួលខ្លួន ឈឺក្បាល ក្ដៅខ្លួន​ ឬឈឺបំពង់ក យើងគួរញ៉ាំទឹកឱ្យច្រើនតាមតែអាចធ្វើទៅបានដោយសារទឹកនៅចូលទៅជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រាលដល់រោគសញ្ញាទាំងនេះបានមួយកម្រិតដែរដូចជាកាត់បន្ថយកម្ដៅ សម្អាតមេរោគពីបំពង់ក និងកាត់បន្ថយអត្រានៃការកើតជំងឺផ្ដាសាយជាដើម។

៦. ញ៉ាំទឹកនៅកន្លែងដែលមានមនុស្សច្រើន

នៅពេលដែលយើងទៅសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យ ឬនៅកន្លែងណាដែលមានមនុស្សច្រើន យើងគួរតែញ៉ាំទឹកឱ្យបានញឹកញាប់ដោយសារតែយើងមិនអាចមើលឃើញនឹងភ្នែកថាម្នាក់ណាមានមេរោគនោះទេ។ ដូចបានរៀបរាប់នៅចំណុចទី ៥ គឺទឹកអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានឱ្យកាន់តែប្រសើរ ដូចនេះអត្រានៃការឆ្លងជំងឺផ្សេងៗក៏ទាបដែរ។ លើសពីនេះទៀត ទឹកក៏អាចជួយកាត់បន្ថយភាពនឿយហត់ អស់កម្លាំង និងភាពតានតឹងបានទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ