៦​វិធីសាស្ត្រ ​​បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ ឬ​និយាយ​សាធារណៈ

ពេល​ដែល​យើង​និយាយ​ដល់​ទំនុក​ចិត្ត វា​ជា​រឿង​មួយ​ដែល​ទាម​ទារ​ពេល​វេលា​ បទ​ពិសោធន៍ និង​ការ​អភិវឌ្ឍ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​។ សម្រាប់​ការ​និយាយ​ជា​សាធារណៈ ឬ​ការ​និយាយ​ក្នុង​ចំណោម​មនុស្ស​ច្រើន​វិញ​ទំនុក​ចិត្ត​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​មួយ ប៉ុន្តែ​វា​អាច​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ។ ខាង​ក្រោម​នេះ​គឺ​ជា​ ៧​វិធីសាស្ត្រ​ងាយ​សម្រាប់​បង្កើន​ទំនុក​ចិត្ត​ដល់​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ឬ​និយាយ​ជា​សាធារណៈ។

១ សម​និយាយ ឬ​អនុវត្ត

​អ្នក​នឹង​មាន​កាន់​តែ​មាន​ទំនុក​ចិត្ត​ពេល​ដែល​អ្នក​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ឬ​និយាយ។ មនុស្ស​ភាគ​ច្រើន​មិន​បាន​ចំណាយ​ពេល​ក្នុង​ការ​សម​ឲ្យ​បាន​គ្រប់​គ្រាន់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​កើត​ឡើង​ ហើយ​កំហុស​ឆ្គង​នេះ​​នឹង​ក្លាយ​ជា​មេរោគ​បន្ត​ទៅ​បំបាក់​ទំនុក​ចិត្ត​ខ្លួន​ឯង​នា​ពេល​ក្រោយ​ថែម​ទៀត។ អ្នក​ប្រហែល​ជា​គិត​ថា​ឆ្កូត​ទេ​ដឹង​ ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ​មាន​ពេល​ឯណា​ទៅ​សម​នោះ​។ វា​គ្រាន់​តែ​ជា​លេស​ដែល​អារម្មណ៍​ភ័យ​ខ្លាច​អ្នក​បង្កើត​ឡើង​ប៉ុណ្ណោះ អ្នក​អាច​ឆ្លៀត​ពេល​អនុវត្ត​បាន​ពេល​នៅ​ផ្ទះ ពេល​ងូត​ទឹក​ ពេល​កំពុង​បើកឡាន​ឬ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ជាដើម។

២ កុំ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​អ្នក​ដទៃ

ការ​ប្រៀបធៀប​អាច​បំផ្លាញ​ទៅ​ដល់​ដំណើរ​ការ​នៃ​ការ​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក។ វា​គ្មាន​ហេតុផល​ណា​មួយ​ដែល​អ្នក​គួរ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ​ឡើយ​ព្រោះ​ថា​គេ​មាន​របៀប​និយាយ​របស់​គេ​ អ្នក​មាន​របៀប​និយាយ​របស់​ខ្លួន​ឯង ហើយ​គេ​ក៏​មិន​អាច​មក​និយាយ​របៀប​អ្នក​បាន​ឡើយ។ ជំនួយ​ឲ្យ​ការ​ប្រៀបធៀប​អ្នក​អាច​សង្កេត​ និង​រៀន​ពី​ចំណុច​ល្អ​ណា​មួយ​របស់​គេ​ហើយ​យក​មក​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត។

៣ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ​មុន​ពេល​និយាយ

មុន​ពេល​និយាយ​ នរណា​ក៏​មាន​ភាព​ភ័យ​ខ្លាច​ និង​បេះដូង​លោត​ញាប់​ដូចគ្នា។ តែ​អ្នក​អាច​សាក​ល្បង​ដក​វែងៗ​មុន​ពេល​និយាយ​ដែល​វា​អាច​ជួយ​ឲ្យ​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​ និង​កាត់​បន្ថយ​ភាព​ភ័យខ្លាច​បាន​មួយ​ចំនួន​ផង​ដែរ។ ដក​ដង្ហើម​វែងៗ​ចេញ​ចូល​រយៈ​ពេល​ ១០​វិនាទី​ ហើយ​បន្ត​ធ្វើ​វា​រហូត​អ្នក​អាច​ស្ងប់​អារម្មណ៍​ ឬ​រំងាប់​អារម្មណ៍​ខ្លួន​ឯង​បាន។

៤ កុំ​ព្យាយាម​លាក់បាំង​ថា​ខ្លួន​ឯង​មិន​ភ័យ

ប្រសិន​បើ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​មុន​ពេល​និយាយ​ ហើយ​អ្នក​ព្យាយាម​ធ្វើ​ខ្លួន​ដូច​ជា​មិន​ភ័យ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ភ័យ​លើស​ដើម។ ការ​ស្រាវ​ជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Bolton បាន​រក​ឃើញ​ថា​ការ​ព្យាយាម​លាក់​បាំង​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ខ្លួន​ដែល​គេ​ហៅ​ថា​ Surpression អាច​ធ្វើ​ឲ្យ​ជំងឺ​ផ្លូវ​ចិត្ត​មាន​ការ​កើន​ឡើង​ រួម​ជា​មួយ​នឹង​សម្ពាធ​បេះដូង។ ដូច្នេះ​ហើយ​ប្រសិន​បើ​អារម្មណ៍​ភ័យ​ខ្លាច​កើត​ឡើង​មុន​ពេល​និយាយ​អ្នក​មិន​គួរ​ព្យាយាម​លាក់បាំង​វា​ទេ​ ផ្ទុយ​ទៅ​វិញ​អ្នក​អាច​សារភាព​ថា​ខ្លួន​ឯង​ភ័យ​ដែល​វា​អាច​ជួយ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​បាន​ថែម​ទៀត​ផង។

៥ ថត​វីដេអូ​ខ្លួនឯង​ហើយ​សម​និយាយ​មុខ​កាមេរ៉ា

ការ​មើល​ខ្លួន​ឯង​ក្នុង​កាមេរ៉ា​គឺ​ជា​វិធីសាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ។ វា​ផ្ដល់​ឱកាស​ឲ្យ​អ្នក​អាច​ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​និង​ភាព​ខ្លាំង​របស់​ខ្លួន​ឯង។ ​វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​កំណត់​បាន​នូវ​សារ​សំខាន់ៗ​ដែល​អ្នក​ចង់​និយាយ និង​រៀបចំ​អ្វី​ដែល​អ្នក​នឹង​និយាយ​ថា​តើ​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​និង​បញ្ចប់​នៅ​ចំណុច​ណា។ យ៉ាងណាមិញ​ការ​ថត​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ វា​ប្រៀប​ដូច​នឹង​ការ​សម​អ៊ីចឹង​ដែរ ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​និយាយ។

៦ ឈរ​ប្រាំ​នាទី​មុន​ពេល​បទ​បង្ហាញ​មក​ដល់

នៅ​ក្នុង​កីឡា​ អត្តពលិក​តែង​តែ​កម្ដៅ​សាច់ដុំ​មុន​ពេល​ប្រកួត​ដើម្បី​ឲ្យ​ខ្លួន​ពួក​គេ​មាន​ភាព​ស្វាហាប់ និង​ថាមពល​។ រី​ឯ​ការ​ធ្វើ​បទ​បង្ហាញ​វិញ​ក៏​ដូច​គ្នា​ដែរ​ អ្នក​អាច​ឈរ​ ៥​នាទី​មុន​ការ​ធ្វើ​បទ​បង្ហាញ​មក​ដល់​ដើម្បី​ឲ្យ​ខ្លួន​របស់​អ្នក​មាន​សកម្មភាព​។ ហើយ​ម្យ៉ាង​ទៀត​វា​ប្រហែល​ជា​អាច​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​មាន​ថាមពល​ថែម​ទៀត​ផង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ