មាន៧ ​សញ្ញា​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ផ្នត់​គំនិត​ចាស់ទុំ​ហើយ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាយុ​កាន់​តែ​កើន​ទៅ​ៗ ក៏​ប៉ុន្តែ​អាយុ​មិន​មែន​ជា​កត្តា​ដែល​អាច​កំណត់​ពី​ភាព​ចាស់​ទុំ​របស់​អ្នក​បានទេ។ ភាព​ចាស់​ទុំ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​អាកប្បកិរិយា​ និង​ទង្វើ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ តើ​យើង​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​ភាព​ចាស់ទុំ​ដោយ​វិធី​ណា។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញាណ​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ថា​អ្នក​មាន​ភាព​ចាស់​ទុំ​ហើយ៖

១ មាន​ភាព​អត់ធ្មត់​ខ្ពស់

វា​ពិតជា​ធុញ​ថប់​ខ្លាំង​ណាស់​នៅ​ដែល​មិន​អាច​ស្វែង​យល់​បាន​ថា​គួរ​ធ្វើអ្វី​មួយ​ដោយ​របៀប​ណា​ គួរ​ដោះ​ស្រាយ​វា​យ៉ាង​ណា។ តែ​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​មាន​សមត្ថភាព​ក្នុង​ការ​ស៊ូ​ទ្រាំ​ជាមួយ​នឹង​ភាព​ឈឺចាប់​ ឬ​ស្ថានភាព​លំបាក គេ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង និង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្វី​មួយ​ប្រកប​ដោយ​ការ​ពិចារណា​ខ្ពស់។

២ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​ឯង

នៅ​ក្នុង​លោក​នេះ​គ្មាន​មនុស្ស​ណា​ដែល​មិន​ចេះ​ខុស​នោះ​ទេ។ ការ​បង្កើត​កំហុស​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ ប៉ុន្តែ​ការ​ទទួល​ខុសត្រូវ​និង​រៀន​ពី​កំហុស​ដែល​ខ្លួន​បាន​សាង​គឺ​ជា​ជម្រើស។ មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​មាន​ផ្នត់​គំនិត​ទទួល​ខុស​ត្រូវ​ខ្ពស់​ គេ​ដឹង​ថា​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ និង​ទទួល​ស្គាល់​វា​នៅ​ដែល​មាន​កំហុស​ឆ្គង​ណាមួយ​កើត​ឡើង។

៣ ស្ដាប់​ច្រើន​ជាង​និយាយ

មនុស្ស​ខ្លះ​ចូល​ចិត្ត​ស្ដាប់ ឯ​មនុស្ស​ខ្លះ​ចូល​ចិត្ត​និយាយ។ ក៏​ប៉ុន្តែ​មនុស្ស​ដែល​ចូល​ចិត្ត​ស្ដាប់​ច្រើន​ជាង​និយាយ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ចាស់​ទុំ។ ការ​ខ្វល់ខ្វាយ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​និយាយ​របស់​អ្នក​ដទៃ​ជា​សញ្ញាណ​មួយ​នៃ​ភាព​ចាស់ទុំ​។បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​គោរព​ការ​យល់​ឃើញ និង​គំនិត​របស់​អ្នក​ដទៃ​ថែម​ទៀត​នោះ​វា​ស​បញ្ជាក់​កាន់​តែ​ច្បាស់​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ចាស់​ទុំ។

៤ ​គ្រួសារ​សំខាន់​បំផុត​សម្រាប់​ពួកគេ

សព្វ​ថ្ងៃ​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ការ​គិត​នៅ​ក្មេង​វៃ​ហាក់​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គ្រួសារ​ខ្លួន​ប៉ុន្មាន​ទេ ​ដោយ​យកពេល​ដែល​ខ្លួន​មាន​ចំណាយ​ទៅ​លើ​មិត្តភ័ក្ដិ​ច្រើន​ជាង​គ្រួសារ​។ វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​អ្វី​ឡើយ​ក៏​ប៉ុន្តែ​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ចាស់​ទុំ​មិន​យល់​ដូច្នោះ​ឡើង​ដោយ​ពួក​គេ​តែង​តែ​ចំណាយ​ពេល​ភាព​ច្រើន​របស់​ខ្លួន​សម្រាប់​គ្រួសារ។ មនុស្ស​ដែល​មាន​ភាព​ចាស់ទុំ​យល់​ថា​មាន​តែ​គ្រួសារ​ប៉ុណ្ណោះ​ដែល​តែង​តែ​នៅ​ក្បែរ​ និង​ជ្រោមជ្រែង​ពួកគេ ដូច្នេះ​ហើយ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​គ្រួសារ​ខ្លាំង​បំផុត។

៥ ​ឲ្យ​តម្លៃ​ពេលវេលា

ការ​ចេះ​គ្រប់​គ្រង​ពេល​វេលា​ឲ្យ​បាន​ល្អ​គឺ​ជា​សញ្ញាណ​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ពី​ភាព​ចាស់ទុំ។ មនុស្ស​ដែល​មាន​ភាព​ចាស់ទុំ​ភាគ​ច្រើន​ឲ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​ និង​ចេះប្រើ​ប្រាស់​វា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បំផុត។ ពួក​គេ​មិន​ចំណាយ​ពេល​វេលា​ខ្ជះខ្ជាយ​ ព្រម​ទាំង​ឲ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​របស់​អ្នក​ដទៃ​ផង​ដែរ។

៦ ​មិន​ទាមទារ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ

មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​មិន​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ដូច​កាល​នៅ​វ័យ​ក្មេង​ឡើយ។ គេ​យល់​ថា​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​របស់​គេ​មិន​ចាប់​បាច់​ទាល់​តែ​មាន​ការ​ដឹង​ឮ ឬ​ការ​យល់​ស្រប​ពី​អ្នក​ដទៃ​ឡើយ។ គេ​យល់​ពី​តម្លៃ​ខ្លួនឯង​ និង​មិន​សូវ​ខ្វាយ​ខ្វល់​ពី​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ប៉ុន្មាន​ឡើយ ហើយ​គេ​ក៏​មិន​ទាម​ទារ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដទៃ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​របស់​គេ​ដែរ។

៧ ចូល​ចិត្ត​សម្រប​សម្រួល​ជាជាង​ជម្លោះ

ទោះ​បី​ជា​ដឹង​ថា​ខ្លួន​ត្រូវ តែ​មិន​ព្យាយាម​យក​ឈ្នះ​នោះ​ទេ​ដោយ​សារ​គេ​យល់​ថា​ការ​ឈ្នះ​មួយ​នោះ​អាច​ធ្វើ​ឲ្យ​គេ​បាត់បង់​មិត្តភាព​ដែល​ខំ​សាង​មក​រ៉ាប់​ឆ្នាំ។ មនុស្ស​ចាស់​ទុំ​មាន​ការ​គិត​វែង​ឆ្ងាយ​មិន​ងាយ​នឹង​ឈ្លោះ​ងាយ​ៗ​នោះ​ទេ​ ព្រោះ​ជម្លោះ​មាន​តែ​ការ​បាត់បង់​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត​មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ចាស់ទុំ​ចង់​បាន​ការ​គោរព និង​ឲ្យ​តម្លៃ​ពី​អ្នក​ដទៃ​ដូច្នេះ​ហើយ​គេ​ព្យាយាម​ចៀស​ពី​ជម្លោះ​ណាស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ