អាយដលតាំងពីជំនាន់ ១០ ឆ្នាំមុន ឥឡូវតារាស្រីកូរ៉េល្បីប៉ុន្មានដួងនេះក្លាយជាអ្នកម្ដាយហើយ

មួយរយៈចុងក្រោយនេះដំណឹងរៀបអាពាហ៍ពិពាហ៍ក៏ដូចជាដំណឹងមានផ្ទៃពោះរបស់តារាស្រីកូរ៉េខាងត្បូងបានប្រកាសជាបន្ដបន្ទាប់ធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលប៉ុន្ដែក៏រីករាយនិងជូនពរព្រោះតារាសម្ដែងខ្លួនបានគាំទ្រនិងធ្លាប់តាមដានខ្លះតាំងពីជំនាន់ ១០ ឆ្នាំមុនអាចរកបានសុភមង្គលហើយមានស្វាមីដ៏ល្អ។ ដោយក្នុងចំណោមនោះសុទ្ធតែជាតារាស្រីកូរ៉េល្បីៗ ស្ទើរតែមិនចង់ជឿថាពេលនេះពួកគេក្លាយម្ដាយរបស់គេទៅហើយ តើជានរណាខ្លះទៅ?

១. Park ShinHye

ជាតារាស្រីដែលមានឈ្មោះល្បីយ៉ាងខ្លាំងមិនថាតែក្នុងប្រទេសនិងក្រៅប្រទេស។​ ដំណឹងរៀបការរបស់នាងពិតជាបានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានក្ដីរំភើបជាច្រើនដោយម្នាក់ៗសុទ្ធតែបញ្ចេញមតិល្អៗជូនពរ។ កាលពីថ្ងៃ សោរ៍ ទី ២២ សប្ដាហ៍មុន តារាស្រីរូបនេះនិងស្វាមីលោក  Choi TaeJoon បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាខណៈតារាស្រីនេះកំពុងតែមានផ្ទៃពោះអាចសម្រាលឆាប់ៗខាងមុខនេះ។

២. Kang Sora

ជាតួឯកស្រីល្បីក្នុងរឿង Dream High 2 តារាស្រីរូបនេះបានរៀបការជាមួយនឹងស្វាមីដែលជាមនុស្ស សាមញ្ញាម្នាក់ និងមានចំណងដៃកូនស្រីមួយកាលពីខែមេសា ឆ្នាំ ២០២១។

៣. Min Hyorin

ជាតារាម៉ូឌែលនិងតារាសម្ដែងស្រីមានឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសកូរ៉េ Min Hyorin បានជួបស្វាមីរបស់ខ្លួនលោក Taeyang ដែលជាសមាជិកក្រុម Bigbang កាលពីឆ្នាំ ២០១៤ និងបានរៀបការនៅឆ្នាំ ២០១៨។ រូបនាងទើបតែសម្រាលកូននៅចុងឆ្នាំ ២០២១ នេះ។

៤. Sung Yuri

ជាសមាជិកក្រុម Fin.K.L និងជាតារាសម្ដែង តារាស្រីរូបនេះបានប្រកាសពីដំណឹងល្អដល់អ្នកគាំទ្ររបស់ខ្លួនកាលពីខែ កក្កដា ឆ្នាំ ២០២១ ថានាងកំពុងមានផ្ទៃពោះ។ ដោយរូបនាងទើបតែសម្រាលបានកូនភ្លោះនៅដើមខែ មករា ឆ្នាំ ២០២២។ គួរបញ្ជាក់រូបនាងនិងស្វាមីបានរៀបការតាំងតែពីឆ្នាំ ២០១៧ តែទើបទទួលបានចំណងដៃកូនភ្លោះនៅឆ្នាំថ្មីនេះ។

៥.Woo Hyerim

Woo Hyerim ជាអតីតសមាជិកក្រុម Wonder Girl រូបនាងបានរៀបការជាមួយស្វាមីជាអ្នកលេងកីឡាតៃខ្វាន់ដូម្នាក់កាលពីឆ្នាំ ២០២០ និងប្រកាសពីដំណឹងល្អថាមានផ្ទៃពោះកាលពីពាក់កណ្ដាលឆ្នាំ ២០២១។ កូនរបស់តារាចម្រៀងស្រីនេះអាចនឹងសម្រាលនៅខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះហើយ។

៦. Lee Hanee

តារាម៉ូឌែលនិងតារាសម្ដែងស្រី Lee Hanee បានប្រកាសពីដំណឹងល្អរបស់ខ្លួនកាលពីថ្ងៃទី ១៧ ថ្មីៗនេះទៅកាន់អ្នកគាំទ្រថាខ្លួនកំពុងមានផ្ទៃពោះហើយ។ គួរបញ្ជាក់តារាសម្ដែងស្រីរូបនេះទើបតែរៀបការថ្មីថ្មោងកាលពីខែ ធ្នូ ឆ្នាំ ២០២១ ជាមួយស្វាមីដែលជាមនុស្សសាមញ្ញាម្នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ