គឹម លីហ្សា ត្រូវគេធ្វើរឿងផ្លូវងងឹតដាក់ សង្ស័យជាការផ្ចាញ់ផ្ចាលរឿងមុខជំនួញ

ប្រសិនបើយើងលើកយករឿងអបិយជំនឿបែបបុរាណមកនិយាយ ជាការពិតណាស់ដែលសង្គមបច្ចុប្បន្ននៅតែមានបុគ្គលអ្នកជឿលង់ និងងប់ងល់ខ្លាំងលើអបិយជំនឿទាំងនេះ រហូតហ៊ានធ្វើរឿងផ្លូវងងឹតដាក់បុគ្គលដែលខ្លួនមិនពេញចិត្ត ខណៈបុគ្គលមួយចំនួនទៀតគ្រាន់តែដឹងឮ និងជឿមួយចំណែកនៃរឿងនេះតែប៉ុណ្ណោះ។

និយាយដល់រឿងផ្លូវងងឹត ស្រាប់តែថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង លើតារាសម្តែងដ៏ល្បីឈ្មោះមួយរូប និងជាអ្នកជំនួញស្រីវ័យក្មេងដ៏ជោគជ័យម្នាក់ គឺអ្នកនាង គឹម លីហ្សា ដោយកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នាងបានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរបស់បុគ្គលម្នាក់ដែលបានយករបស់ស្មោគរោគ ទាក់ទងទៅនឹងអំពេីអាបធ្មប់ មកដាក់មុខហាងម្ជូររបស់នាង ដែលរឿងនេះធ្វើឱ្យមហាជនឃើញហើយព្រឺសម្បុរ។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក គឹម លីហ្សា រៀបរាប់ថា៖ «ថោកទាបម្លេះផ្លូវភ្លឺចាញ់គេមែន បានមករកផ្លូវងងឹតមនុស្សខ្លះហេតុអីក៏សាហាវទៅចឹង ហេតុតែចង់បំផ្លាញគេ ប្រេីមនុស្សអោយយករបស់​អាប​ ធ្មប់​ មកបំផ្លាញ់គេ​ ប្រយត័្ន​ វិនាស​ ខ្លួនឯង»។

តាមរយៈការរៀបរាប់របស់តារាស្រី គឹម លីហ្សា គេអាចសន្និដ្ឋានបានថា ការដែល គឹម លីហ្សា ត្រូវគេធ្វើរឿងផ្លូវងងឹតដាក់ដូចនេះ ទំនងពាក់ព័ន្ធនឹងរឿងមុខជំនួញ ឬអាចជាការផ្ចាញ់ផ្ចាលរឿងមុខជំនួញផងក៏មិនដឹង ព្រោះបច្ចុប្បន្ន គឹម លីហ្សា មានជំនួញច្រើនក្នុងដៃ ដូចជាហាងម្ជូរ និងហាងគុយទាវ ជាច្រើនសាខា ថែមទាំងមានក្រុមហ៊ុនជារបស់ខ្លួនឯងថែមទៀតផង។ ម៉្យាង ការងារសិល្បៈរបស់នាងក៏មមាញឹកខ្លាំងគួរសម ដោយនេះនៅតែលេចមុខតាមកម្មវិធីសិល្បៈជាច្រើន បើទោះបីជំនួញនាងកំពុងជោគជ័យយ៉ាងណាក្តី។

បន្ទាប់ពី គឹម លីហ្សា ទម្លាយឱ្យឃើញរូបភាព និងសកម្មភាពនេះហើយ មានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន នាំគ្នាចូលទៅ Comment ការយល់ឃើញផ្សេងៗគ្នាជាច្រើន តែគេពុំទាន់ឃើញមានការឆ្លើយតបណាមួយពីភាគីអ្នកនាង គឹម លីហ្សា នៅឡើយទេ ជុំវិញរឿងនេះ។

គួររំលឹកថា គឹម លីហ្សា បានបាត់មុខពីសិល្បៈកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់មកទើបលេចមុខជាថ្មីម្ដងទៀត ព្រមជាមួយដំណឹងរឿងបែកបាក់គ្រួសារ។ ការត្រលប់វិញរបស់តារាស្រីរូបនេះ មិនមែនក្នុងរូបភាពជាសិល្បការិនីដូចមុននោះទេ ពោលគឺនាងមកក្នុងទម្រង់ជាអ្នកជំនួញ ដែលមានប្រវត្តិជាអ្នកសិល្បៈ ថែមទាំងបានប្រើប្រាស់កេរ្តិ៍ឈ្មោះសិល្បៈនាង មកជួយរុញច្រានជំនួញផ្ទាល់ខ្លួនរបស់នាងវិញថែមទៀតផង ដែលនេះ អាចជាហេតុធ្វើឱ្យជំនួញរបស់នាងមានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់ ត្រឹមរយៈដ៏ខ្លីតែប៉ុណ្ណោះ។

កន្លងមក តារាសម្ដែង គឹម លីហ្សា រមែងត្រូវមហាជនកោតសរសើរទៅទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការសម្ដែង ក៏ដូចជាសមត្ថភាពផ្នែកសិល្បៈផ្សេងទៀតរបស់នាងផងដែរ ហើយបើនិយាយពីសម្រស់វិញ អ្នកម៉ាក់កូនពីររូបនេះ ក៏តែងទទួលបាននូវពាក្យលើកសរសើរលើសម្រស់ស្រស់ស្អាត ច្រមុះស្រួច ចង្កាស្អាតស័ក្ដិសមនឹងទម្រង់មុខ។ ទោះមានការពោលសរសើរច្រើនពីមហាជនក៏ពិតមែន តែថ្មីៗនេះ គឹម លីហ្សា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយនាងបានទៅវះកាត់កែកុនច្រមុះ និង ចង្កាបន្ថែមទៀត ដើម្បីបន្ថែមភាពស្រស់ស្អាត និងភាពជឿជាក់របស់នាង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?