ស្អាត​ណាស់ តែកុំយល់ច្រឡំ! ឈុត អប្សរា ដែលកញ្ញា សៃ ហ៊្វុន គ្រងមិនមែនឈុតតំណាងជាតិទេ

មានការភ្ញាក់ផ្អើលបានកើតឡើងជាថ្មីចំពោះវិស័យបវរកញ្ញានៅកម្ពុជា ក្រោយទំព័រហ្វេសប៊ុកផ្លូវការ CIM ដែលជាក្រុមហ៊ុនទទួលបន្ទុកបញ្ចូលបវរកញ្ញាភេទទី៣កម្ពុជាទៅប្រកួតនៅឆាកអន្តរជាតិ បានបង្ហាញរូបប៉ុន្មានសន្លឹកដែលកញ្ញា សៃ ហ៊្វុន បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២០ គ្រងឈុត អប្សរា ធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញា និងជា Fan pages យកទៅបង្ហោះបន្តយ៉ាងព្រោងព្រាត សូម្បីតែ Fan pages បរទេសមួយចំនួនក៏យកទៅបង្ហោះដែរ ថែមទាំងដាក់ភ្ជាប់មកទៀតថា ឈុតអប្សរា ដែល កញ្ញា សៃ ហ៊្វុន ជាឈុតតំណាងជាតិ។

គេឃើញ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាពោលសរសើរ កញ្ញា សៃ ហ៊្វុន ព្រោងព្រាតថា សៃ ហ៊្វុន ពិតជាស្រស់ស្អាតខ្លាំង និងផូរផង់តែម្តងពេលគ្រងឈុតអប្សរាជាមនុស្សស្រីបែបនេះ ហើយរូបនាងមើលទៅដូចមនុស្សស្រីពិតៗតែម្តង។

យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសន៍ជាមួយ AMS លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM បានឱ្យដឹងថា ការពិតទៅឈុត អប្សរា ដែលកញ្ញា សៃ ហ៊្វុន គ្រងនោះ មិនមែនជាឈុតតំណាងជាតិរបស់នាង ដែលត្រូវយកចេញទៅប្រកួតនោះទេ។ ដំបូងឡើយ ឈុតនេះពិតជាត្រូវជ្រើសជាឈុតតំណាងជាតិសម្រាប់ការប្រកួតមែន តែក្រោយមកដោយសារមានការយឺតយ៉ាវ ខាងក្រុមការងារក៏សម្រេចផ្លាស់ប្តូរឈុតនេះដោយគ្រាន់តែថតរូបជាអនុស្សាវរីយ៍វិញទៅ ចំណែកឈុតតំណាងជាតិពិតប្រាកដ គឺកំពុងតែធ្វើ នៅមិនទាន់រួចរាល់នៅឡើយទេ។ ដូច្នេះ កុំមានការយល់ច្រឡំ។

ដោយឡែក ទាំងឈុត អប្សរា និងឈុតតំណាងជាតិពិតប្រាកដរបស់ កញ្ញា សៃ ហ៊្វុន ដែលកំពុងធ្វើនោះ គឺជាបន្ទុករបស់ Ab Studio Sihanoukville។

សូមជម្រាបថា គិតមកទល់ពេលនេះ កម្មវិធី Miss International Queen 2020 ត្រូវបានពន្យារពេលរៀបចំចំនួន៣លើករួចមកហើយ ដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ១៩លើសកលលោក។ តាមការគ្រោងទុក កម្មវិធីខ្នាតអន្តរជាតិនេះ នឹងប្រារព្ធរៀបចំឡើងនៅអំឡុងខែ មិថុនា ឆ្នាំ២០២២ខាងមុខ នៅប្រទេសថៃ។ ទោះជាយ៉ាងនេះក្តី គេនៅពុំទាន់ដឹងថា តើកម្មវិធីអាចនឹងកើតឡើងតាមការគ្រោងទុក ឬអាចនឹងពន្យាពេលជាលើកទី៤ទៀតនោះទេ ខណៈការរាតត្បាតវ៉ីរ៉ុសបម្លែងថ្មីនៅប្រទេសថៃ កំពុងមានកើនឡើងគួរឱ្យព្រួយបារម្ភ។ 

ងាកមកចាប់អារម្មណ៍ពី កញ្ញា សៃ ហ៊្វុន បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២០ វិញនោះ កញ្ញាធ្លាប់ប្រាប់ឱ្យដឹងតាំងពីយូរហើយថា កញ្ញាបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់វេទិកាប្រកួតដ៏ធំនេះដែលនឹងកើតឡើងដោយដឹងមុន ឬមិនដឹងមុនក៏ដោយ។ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ