ធ្លាប់អត់? ពេលខ្លះ នៅជាមួយគ្នាមានក្ដីសុខ និយាយត្រូវរូវគ្នាគ្រប់សព្វបែបយ៉ាង យល់ចិត្តគ្នា ខ្វះគ្នាមិនបាន។ តែដល់ក្រឡេកមកមើលថាពីឋានៈ ស្រាប់តែមិនដឹងថាខ្លួនឯង និងគេកំពុងមានទំនាក់ទំនងអ្វីឲ្យពិតប្រាកដ។ បើមាន ៧ ចំណុចនេះ បញ្ជាក់ថា អ្នក និងគេ លើសពីមិត្តមិនរួចឡើយ បានត្រឹមតែប៉ុណ្ណឹង៖

១. ពិភាក្សាគ្រប់យ៉ាងជាមួយអ្នក
ពិតណាស់ គេជាចាត់ទុកអ្នកជាមនុស្សសំខាន់ ប្រាប់អ្នកពីរឿងគ្រប់យ៉ាង ឲ្យជួយគិត ជួយពិចារណា។ ប៉ុន្ដែអ្វីដែលឈឺចាប់នោះ គេមកប្រាប់សូម្បីតែមនុស្សដែលគេកំពុងចាប់អារម្មណ៍ គេស្រឡាញ់មនុស្សបែបនេះ បែបនោះ ប៉ុន្ដែមិនមែនជាអ្នក។ គេថែមទាំងសុំគំនិតពីអ្នកថាធ្វើបែបណាទើបអាចឲ្យអ្នកដែលគេស្រឡាញ់ចាប់អារម្មណ៍លើរូបគេ ពេលខ្លះថែមទាំងយំសោករឿងស្នេហា ប្រាប់អ្នកទៀត។
២. ចូលចិត្តបង្អាប់ និងផ្គូរផ្គងអ្នក
គេតែងតែបង្អាប់អ្នក ជាមួយអ្នកផ្សេង ហើយថែមទាំងចូលចិត្តណែនាំ ឬរកសង្សារឲ្យទៀតផង។ គេចូលចិត្តរុញ អ្នកទៅឲ្យអ្នកផ្សេង និងប្រាប់អ្នកថា ម្នាក់នេះទំនង ប្រហែលសាកសមជាមួយអ្នក។
៣. ស្និតស្នាលតែមិនលើសពីនេះ
អ្នក និងគេ ស្ទើរតែដឹងគ្រប់យ៉ាងពីគ្នា ពេលខ្លះធ្លាប់ទាំងកាន់ដៃគ្នា ទៅដើរលេងជាមួយគ្នាតែ ២ នាក់ ក៏ប៉ុន្ដែគេមិនដែលបង្ហាញអាកប្បកិរិយាណាមួយបញ្ជាក់ថា គេអៀន ឬរំភើបខ្លាំងឡើយ។ និយាយរួមពេលនៅជាមួយ ដូចមិត្តភក្ដិស្រី និងស្រី ឬប្រុស និងប្រុសធម្មតា គ្មានអ្វីលើសពីនេះ ពោលគឺគ្មានអារម្មណ៍។
៤. គេគិតថាអ្នកលេងសើច
នៅពេលដែលអ្នកព្យាយាមប្រាប់គេពីអារម្មណ៍របស់ខ្លួន ឬបង្ហាញអាកប្បកិរិយាមិនចង់លើសពីមិត្ត គេបែរជាមិនជឿ និងគិតថាអ្នកកំពុងលេងសើច។ គេមិនដែលគិតថា អ្នកស្រឡាញ់គេឡើយ ព្រោះរាប់អានគ្នាយូរហើយ មិត្តភក្ដិគ្នានឹងស្រឡាញ់គ្នាយ៉ាងម៉េច?
៥. គេបង្ហាញចរិតហ្សីននៅចំពោះមុខអ្នក
មនុស្សជាច្រើន គឺចង់មើលទៅ perfect ក្នុងកែវភ្នែកមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលខ្លួន ចាប់អារម្មណ៍។ តែពេលនៅជាមួយអ្នកគេបែរជាមិនខ្វល់ពីរូបរាងខ្មាស់ៗ គេ និងមិនខ្លាចនឹងបង្ហាញទម្លាប់អាក្រក់របស់ខ្លួន ព្រោះគេគិតថា អ្នកមិនមែនជាសង្សារគេផង ណាមួយស្និតគ្នាទៀត ទៅខ្លាចអីនឹងឲ្យអ្នកឃើញចរិតហ្សីនរបស់គេ។
៦. សង្សារគេស្គាល់អ្នក
អ្នកត្រូវបានសង្សារគេស្គាល់ច្បាស់ដូចថ្ងៃ ព្រោះគេតែងតែនិយាយរលឹក និងប្រាប់ពីអ្នកទៅកាន់សង្សាររបស់គេ ថាអ្នកជាមិត្តល្អសែនល្អរបស់គេ។ យូរៗ ទៅសូម្បីតែសង្សារគេ ក៏លែងប្រច័ណ្ឌដែរ ព្រោះគិត គិតថា អ្នកទាំងពីរគ្មានអ្វីឡើយ គ្រាន់ជាមិត្តប៉ុណ្ណោះ។

៧. ស្គាល់ចាស់ទុំរៀងខ្លួន
ទាំងម្ដាយឳពុកអ្នកក៏ស្គាល់គេ ម្ដាយឪពុកគេក៏ស្គាល់អ្នក ប៉ុន្ដែពួកគាត់ហាក់មិនសូវខ្វាយខ្វល់ ព្រោះឃើញថាទំនាក់ទំនងអ្នកពីរមើលទៅមិនដូចគូស្នេហ៍ ត្រឹមមិត្ត។ លើសពីនេះ តែងតែប្រាប់ផ្ដាំឲ្យអ្នកជួយមើលថែទាំគេផង និងចេះស្រឡាញ់គ្នា កុំឈ្លោះគ្នា។
៨. តែងប្រាប់មនុស្សជុំវិញថា «ពួកយើងជាមិត្តនឹងគ្នា»
ទៅណាមកណាជាមួយគ្នា អ្នកជុំវិញមើលឃើញច្បាស់ថាទំនាក់ទំនងស្និតស្នាលគ្នាខ្លាំង ប្រាកដណាស់ថា ២ នាក់នេះ មិនមែនត្រឹមជាមិត្តទេ។ ប៉ុន្ដែនៅពេលដែលគេសួរ គេតែងតែនិយាយ ពួកយើងជាមិត្តល្អនឹងគ្នា កុំចេះតែគិតផ្ដេសផ្ដាស … ឬផ្សេងៗ ជាដើម៕

















Account
Security
Favourite Content