ការថតរូប គឺជារឿងដ៏ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ ព្រោះម្នាក់ៗ មិនថាទៅណាក៏ដោយ ជាពិសេសកន្លែងមានទេសភាពស្អាតៗ ច្បាស់ជាលើកទូរស័ព្ទថតជាមិនខាន។ ប៉ុន្ដែក៏មានអ្នកខ្លះ មិនចេះថតទាល់តែសោះដែរ ស៊េរីលើកទូរសព្ទថតក្រឹប ហើយផុសយកតែម្ដង។ អត់ទេៗ កុំធ្វើបែបនឹង យ៉ាងហោចណាស់ក៏គួរចេះគន្លឹះខ្លះៗ ទុកថត ដើម្បីឲ្យរូបមើលទៅមានគុណភាពដែរ។
តាមរយៈបទសម្ភាសន៍ខ្លីរបស់ អេតមីន ជាមួយបងប្រុស លាង ភារុណ អ្នកជំនាញថតរូបម្នាក់ធ្វើការនៅស្ថាប័នមួយកន្លែង ក៏បានចែករំលែកពីវិធីងាយៗ ក្នុងការថតរូបទេសភាពបានស្អាត សម្រាប់អ្នកមិនចេះថតរូបសោះ។ តោះទៅអានបន្ដិចមើល មានវិធីអ្វីខ្លះទៅ៖
១. ដឹងពីអ្វីដែលខ្លួនចង់ថត

អាចនិយាយបានថាវាជាគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ត្រង់ចំណុចនេះ ជាដំបូងអ្នកត្រូវដឹងថាអ្នកចង់បានអ្វី ឬចង់បង្ហាញអ្វីក្នុងរូប។ ចុះបានន័យថាម៉េច ចង់បានអ្វី និងចង់បង្ហាញអ្វី?
គឺមានន័យថា អ្នកត្រូវដឹងជាមុនសិន អ្នកចង់បានអ្វីក្នុងរូប ចង់ថតតែទេសភាព ឬក៏មានមនុស្សចូលដែរ? ចង់ក្នុងរូបមានមនុស្សផង មេឃផង ដើមឈើ ព្រៃព្រឹក្សាផង ឬយ៉ាងម៉េច? ពោលអ្នកត្រូវដឹងពី Concept ដែលខ្លួនចង់បាន នោះទើបងាយស្រួលក្នុងការថត។ បើគ្រាន់តែនឹកឃើញចង់ថត ក៏ថតរូបរបស់ប្រិយមិត្តអាចនឹងចេញមកមិនសូវស្អាត។
ក្នុងករណីពេលទៅដើរលេងមិនដឹងថាគួរថត ស្ទីល បែបណាទើបល្អ ប្រិយមិត្ត ក៏អាចសាកល្បងប្រើប្រាស់ App Pinterest ផងដែរ ដោយសារ App មួយនេះ មានស្ទីលថតរូបច្រើន។ បើចង់ថតរូបប្រភេទណាមួយ ប្រិយមិត្ត អាចសរសេរពាក្យជាភាសាអង់គ្លេសរួចចុចរកក្នុងនោះ វានឹងបង្ហាញនូវរូបភាពដ៏សម្បូរបែបដែលធ្វើឲ្យអ្នកអាចនឹកឃើញថាខ្លួនចង់បានអ្វី និងចង់ថតរបៀបណា។
២. ទីតាំង

និយាយពីទីតាំងវិញ ក៏ជាផ្នែកមួយសំខាន់ផងដែរក្នុងការថតរូប។ ជាដំបូងត្រូវដើរមើលជុំវិញទីតាំង ឬតំបន់ដែលអ្នកកំពុងនៅ ថាតើទីនោះមានអ្វីអាចឲ្យយើងថតបានខ្លះ? បើទោះជាអ្នកមាន concept រួចហើយក៏ដោយ តែត្រូវដឹងថាទីតាំងជាក់ស្ដែង និងការគិតរបស់អ្នកមិនដូចគ្នាទាំងស្រុងទេ ដូច្នេះហើយត្រូវដើរមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ។ នៅពេលដែលដើរសព្វហើយ ដឹងច្បាស់ថាចង់ថតអ្វី ចង់បង្ហាញអ្វី គឺចាប់ប្លង់ថតយកតែម្ដង។ មួយវិញទៀត សម្រាប់អ្នករៀនថតដំបូង នៅពេលដែលថត កុំព្យាយាមដាក់របស់ច្រើនចូលក្នុងពេលតែមួយ ព្រោះវាអាចមើលទៅ មានភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងពិបាកបែងចែក ព្យាយាមផ្ដោតលើអ្វីតែមួយច្បាស់លាស់។ ឧទាហរណ៍៖ បើចង់ថតយករូបភាពប្រាសាទ កុំថតយកមនុស្សច្រើនពេក កុំឲ្យជាប់ដើមឈើច្រើនពេក កុំឲ្យជាប់មេឃច្រើនពេក ផ្ដោតលើតែប្រាសាទជាការស្រេច។

៣. ដាក់ក្រឡាពេលថត (Gird)

ការដាក់ក្រឡា គឺពិតជាផ្ដល់ភាពងាយស្រួលមែនទែន ដល់អ្នកមិនចេះថតសោះ ព្រោះអាចឲ្យ ប្រិយមិត្ត អាចស្មានបានថាត្រូវថតយកផ្នែកនីមួយៗ ទំហំប៉ុណ្ណា។ ជាធម្មតា ក្រឡាក្នុងកាមេរ៉ា ត្រូវបានគេចែកជា ៩ ប្រឡោះធំៗ ៣ លើ ៣ ក្រោម ៣ កណ្ដាល។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ថតរូបមានដើមឈើ ទឹក និងមេឃ គឺត្រូវថត មេឃយកតែ ១ ភាគ ៣ ខាងលើ ដើមឈើ ១ ភាគ ៣ កណ្ដាល និងទឹក ១ ភាគ ៣ ខាងក្រោម នោះទើបឃើញស្អាត។ ប្រសិនបើអ្នកចង់ថតរូបដើមឈើ ច្រើនជាងមេឃ គឺត្រូវថត យកដើមឈើ ២ ភាគ ៣ ខាងក្រោមនៃរូប ខណៈ មេឃយកតែ ១ ភាគ ៣ ខាងលើបានហើយ។ និយាយរួមចង់បានរបស់អ្វីក្នុងរូបទាំងតូច ទាំងធំ ប្រិយមិត្ត អាចកំណត់តាមរយៈការដាក់ក្រឡានេះ។
៤. ពេលវេលា
ការថតរូបទេសភាព ក៏ត្រូវមើលលើពេលវេលាដែរ ព្រោះបើចេះតែថតនឹងធ្វើឲ្យរូបភាពបានត្រឹមតែមួយមើលប៉ុន្ដែមិនសូវស្អាត។ ពេលវេលាដែលអំណោយផលខ្លាំងក្នុងការថតរូបទេសភាពគឺពេល ព្រឹក និងពេលល្ងាច ព្រោះវាត្រជាក់ មិនសូវពន្លឺចាំងខ្លាំង ថតទៅរូបភាពច្បាស់ល្អត្រជាក់ភ្នែក ជាពិសេស ឃើញធម្មជាតិឡើងរស់រវើក។ ម៉្យាងវិញទៀត ការថតរូបពេលព្រឹក និងពេលល្ងាច គឺជាពេលវេលាដែលថ្ងៃត្រូវរះ និងលិច ដូច្នេះពេលនោះហើយជាពេលដែលរូបភាពថតចេញមកឃើញស្អាតខ្លាំង។


៥. ការ Edit រូប
ថតតែរូបម៉្យាងគឺមិនគ្រប់នោះទេ ត្រូវមានជំនួយការពិសេសផងដែរគឺកម្មវិធីកែរូប នោះទើបធ្វើឲ្យរូបដែលថតកាន់តែស្អាត និងមានភាពទាក់ទាញ។ បងប្រុស បាន recommend ឲ្យរៀនកាត់តរូបថែមមួយមុខទៀត ដើម្បីបានរូបដែលមានគុណភាព។ ជាក់ស្ដែង សម្រាប់អ្នកមិនសូវចេះ អាចសាកប្រើប្រាស់កម្មវិធីកែច្នៃរូបភាព LightRoom ដើម្បីកែច្នៃរូបភាព បន្ថែមនូវពន្លឺ ពណ៌ផ្សេងៗ ទៅតាមចំណូលចិត្ត។ ជាពិសេស វាមានភាពងាយស្រួលសម្រាប់អ្នកដែលមិនសូវចេះកែច្នៃរូប ព្រោះកម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ និងរៀនឆាប់ចេះ។

ជាចុងក្រោយ បងប្រុស ក៏បញ្ជាក់បន្ថែមថា៖
គុណភាពរូបថតចេញមកស្អាត ឬមិនសូវស្អាត ក៏អាស្រ័យលើរបស់ដែល ប្រិយមិត្ត ប្រើប្រាស់ផងដែរថា តើវាជាទូរស័ព្ទ ឬក៏កាម៉េរា? ដូចយើងដឹងស្រាប់របស់ល្អ នឹងនាំមកនូវគុណភាពកាន់តែប្រសើរថែមមួយកម្រិតទៀត។ ខណៈចំណុចដែលបានរៀបរាប់ខាងលើ គ្រាន់តែជាវិធីខ្លះ សម្រាប់អ្នកមិនសូវចេះក្នុងការចាប់ផ្ដើមថតរូបប៉ុណ្ណោះ ព្រោះបើនិយាយទៅការថតរូបពិតជាមានគន្លឹះច្រើន និងផ្សេងៗ គ្នាក្នុងការថតដែលពិបាកក្នុងការរៀបរាប់ឲ្យអស់សព្វគ្រប់។ អ្វីដែលសំខាន់សម្រាប់ អ្នករៀនថតរូប គឺត្រូវព្យាយាមអនុវត្ត ស្វែងយល់ឲ្យបានច្រើន និងត្រូវពឹងផ្អែកលើការច្នៃប្រឌិតបន្ថែម និងបច្ចេកទេសរបស់ខ្លួនផងដែរ។

តោះចាំអង្កាល់ទៅដើរលេងលើកៗ ក្រោយសាកល្បងទាំងអស់គ្នា៕

មានបទពិសោធន៍ច្រើនឆ្នាំជាអ្នកសរសេរ និងបកប្រែមាតិកានៅស្ថាប័នព័ត៌មានក្នុងស្រុកទាក់ទងព័ត៌មានកម្សាន្ដ និងចំណេះដឹងផ្សេងៗ។ បច្ចុប្បន្នជាអ្នកសរសេរមាតិកានៃ AMS Infotainment ស្រីពេជ្រ នឹងនាំយកនូវអត្ថបទថ្មី និងប្លែកៗ ហើយមានគុណភាពជូនដល់អ្នកអានទាំងអស់គ្នា។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/06/2026
យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះសហការី

Dahyun ចែកក្ដីស្រឡាញ់ជូនអ្នកគាំទ្រវិញ តាមរយៈការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/06/2026
Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/06/2026
តារាបង្ហាញម៉ូដដែលជាកូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បានចាប់ដៃគ្នាម្ដងទៀត ក្នុងការផ្សព្វផ្សាយសម្លៀកបំពាក់វប្បធម៌ខ្មែរ ហើយទីតាំងថតរូបទៀតសោតគឺនៅខេត្តសៀមរាប នាប្រាសាទអង្គរវត្ត។ ទាំងរូបភាព និង

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 01/06/2026
Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

អ្នកចូលរួមសម្រក់ទឹកភ្នែកក្នុងព្រឹត្តិការណ៍ «ដាស់ស្មារតីជាតិ» កាលពីម្សិលមិញ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
កម្មវិធី «ដាស់ស្មារតីជាតិ» បានធ្វើឱ្យទឹកភ្នែកមហាជនខ្មែរទាំងប្រុសស្រីហូរស្រក់ព្រោះតែការឈឺចាប់នៃការចងចាំដែលមិនអាចបំភ្លេចបានខណៈដែលប្រទេសកម្ពុជាបានរងការបៀតបៀន ឈ្លានពាន គំរាមកំហែងដោយមិន
Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu
I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
កាលពីរាត្រីថ្ងៃ ២៨ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ N.John បានចូលរួមសម្ដែងនៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយនៅប្រទេសកូរ៉េ ដែលរៀបចំដោយប្រេន Error nyc ហើយវីដេអូពេលតារាចម្រៀងខ្មែររូបនេះច្រៀងទទួលបាន

N.John ត្រៀមបង្ហាញវត្តមានម្ដងទៀតនៅកូរ៉េក្នុងកម្មវិធីផ្លូវការរបស់ស្ថានទូត
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 29/05/2026
ចេញទៅសម្ដែងនៅកូរ៉េលើកនេះ N.John ទទួលបានការអញ្ជើញឱ្យចូលចួបសម្ដែងការគួរសមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយឱកាសនៃការសម្ដែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ជាពិសេស
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។






































Account
Security
Favourite Content