ក្នុងនាមជាក្រសួងដែលមានតួនាទីក្នុងការតម្រង់ទិសការសិក្សារៀនសូត្ររបស់សិស្សានុសិស្សទាំងអស់នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដើរតួយ៉ាងសំខាន់ក្នុងតំហែទាំ និងសុខុមាលភាពរបស់កូនសិស្សផងដែរ។

ស្របជាមួយស្ថានភាពនាពេលបច្ចុប្បន្នជារដូវកាលធ្លាក់ភ្លៀងផងនោះ ក្រសួងអប់រំបានដាក់ចេញនូវវិធានការបង្ការជំងឺគ្រុនឈាម និងកាត់បន្ថយ ទប់ស្កាត់ការបង្កកំណើតរបស់សត្វមូសនៅតាមគ្រឹះស្ថានសិក្សា។ ការដាក់ចេញនេះតម្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងសាលារដ្ឋនិងឯកជន បុគ្គលិកអប់រំ គ្រូ និងសិស្សានុសិស្សទាំងអស់ដែលមានដូចខាងក្រោម៖
ទី១. លុបបំបាត់ជម្រកដង្កូវទឹក ថ្លុកទឹក សម្ភារដក់ទឹក ទីជម្រកមូសក្នុងបរិវេណ និងជុំវិញសាលា
ទី២. លាងសម្អាតសម្ភារដែលដក់ទឹក យ៉ាងតិច១ ដង/សប្ដាហ៍ ឬ ត្រូវគ្របឱ្យជិតល្អ
ទី៣. កាប់ឆ្ការ សម្អាតស្មៅស៊ុបទ្រុប ក្នុងបរិវេណ និងជុំវិញសាលាឱ្យបានស្អាត
ទី៤. ស្លៀកពាក់ឱ្យជិត (សម្លៀកបំពាក់គួរមានពណ៌ភ្លឺ)
ទី៥. បើកទ្វារ បង្អួច ឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់ (គួរមានសំណាញ់ បើអាច)
ទី៦. ប្រើថ្នាំបាញ់ ឬលាបដើម្បីការពារសត្វមូសខាំ
ទី៧. សហការជាមួយបណ្ដាញសុខាភិបាលតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដ សម្លាប់ដង្កូវទឹក ឬ ចិញ្ចឹមកូនត្រី ៧ ពណ៌ឱ្យស៊ីដង្កូវទឹក
ទី៨. បើសិនមានរោគសញ្ញាគ្រុនក្ដៅខ្លាំង ចាប់ពី ៣៩ ទៅ ៤០ អង្សារ សូមទៅមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព និងទាក់ទងមកលេខ ១១៥ (ឥតគិតថ្លៃ)


រូបភាព ៖ ក្រសួងអប់រំ























































Account
Security
Favourite Content