សិល្បករ និងជាសែរាជវង្សខ្មែរព្រះនាង នរោត្តម ជេនណា បានចូលរួមកម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពីថ្ងៃ ១០ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនៅ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ទ្រង់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក៏ព្រោះតែរូបសម្រស់ និងសម្លៀកបំពាក់ដ៏ប្រណីតដែលជាម៉ាកយីហោក្នុងស្រុកដ៏ល្បីល្បាញ។

ព្រះនាង នរោត្តម ជេនណា បានគ្រងឈុតរ៉ូបពណ៌ទឹកសណ្ដែក យ៉ាងស្រស់ស្អាត ស័ក្ដិសមជាព្រះនាងម្ចាស់ទាំងក្នុងជីវិតពិត និងក្នុងវិស័យសិល្បៈ។ gown ដ៏ប្រណីត អស្ចារ្យនោះត្រូវបានច្នៃឡើងដោយប្រេន ALmée Couture ដែលបំផុសគំនិតចេញពីផ្កាឈូកដែលឆ្លាក់ចូលទៅក្នុងប្រាសាទបុរាណនៃអង្គរវត្ត។
វត្តមាន ព្រះនាង នរោត្តម ជេនណា ទទួលបានការចោមរោមខ្លាំងពីសំណាក់អ្នកគាំទ្រ ប្រៀបដូចឃ្មុំឃើញផ្កា។ មនុស្សដែលទៅចូលរួមបានសុំព្រះនាងថតរូបជាមួយ នោះក៏ព្រោះតែទ្រង់មានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន។ ដូចនេះហើយកម្មវិធីធំៗនៅចិន ទាំងផ្លូវការ សុទ្ធតែមានវត្តមានសែរាជវង្សខ្មែរអង្គនេះ។

ALmée Couture បានបកស្រាយថា “ស្នាដៃដ៏ប្រណីតមួយសម្រាប់ព្រះនាង នរោត្តម ជេនណា ក្នុងអំឡុងពេលនៃការបង្ហាញវត្តមាននៅ BilibiliWorld 2026។ ដោយបំផុសគំនិតដោយលំនាំផ្កាឈូកដែលឆ្លាក់ទៅក្នុងប្រាសាទបុរាណនៃអង្គរវត្ត។ ការរចនានេះបកស្រាយឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជាតាមរយៈរូបភាពស្រមោលសហសម័យ។ រាល់ព័ត៌មានលម្អិតឆ្លុះបញ្ចាំងពីផ្កាឈូក ជានិមិត្តរូបនៃភាពឆើតឆាយ ប្រាជ្ញា ភាពបរិសុទ្ធ និងកម្លាំងខាងក្នុង ដោយនាំមកនូវប្រពៃណី និងភាពជាស្ត្រីសម័យទំនើបក្នុងភាពសុខដុមរមនាដ៏ល្អឥតខ្ចោះ“។
ការដែលប្រេន ALmée Couture អាចមានវត្តមាននៅកម្មវិធីដ៏ធំនោះ ជាកិត្តិយសមួយដែលមានឃើញស្នាដៃនេះអមដំណើរព្រះអង្គម្ចាស់នៅលើឆាកអន្តរជាតិដ៏មានអត្ថន័យបែបនេះ។ គួរបញ្ជាក់ផងដែរថាយីហោ ALmée Couture របស់ខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍មិនថានៅប្រទេសចិន និងនៅអាមេរិក អឺរ៉ុបឡើយ។

ដោយតារាស្រីល្បីៗរបស់ប្រទេសចិនជាច្រើនសុទ្ធតែធ្លាប់បានគ្រងឈុតដែលច្នៃដោយកូនខ្មែរ ហើយតារាលំដាប់ហូលីវូដ ក៏ស្គាល់និងបានពាក់ឈុត ALmée Couture ផងដែរ។ កាន់តែគួរឲ្យសរសើរគឺអ្នកក្នុងស្រុក ក៏គាំទ្រផលិតផលខ្មែរមួយនេះ ដោយភាគច្រើនតារាៗជ្រើសរើសយកទៅកាន់ឆាកសម្រាប់ការសម្ដែង និងកូនក្រមុំក៏បានជ្រើសក្នុងកម្មវិធីមង្គលការ។
Bilibili World 2026 ដែលជាពិព័រណ៍រយៈពេល ៣ ថ្ងៃដែលរៀបចំឡើងដោយវេទិកាវីដេអូចិន Bilibili បានបញ្ចប់កាលពីថ្ងៃ ១២ ខែកក្កដា នៅទីក្រុងសៀងហៃ ដោយទាក់ទាញអ្នកទស្សនា ៤០០ ០០០ នាក់មកពីប្រទេស និងតំបន់ជាង ៣០។ Bilibili World 2026 គឺជាសន្និសីទACGN (អានីមេ រឿងកំប្លែង ហ្គេម និងប្រលោមលោក) ដ៏ធំបំផុតរបស់អាស៊ី៕











រូបភាព៖ weibo និង ALmée Couture



















































Account
Security
Favourite Content