រយៈពេលពាក់កណ្ដាលឆ្នាំ ២០២៦ គ្រឹះស្ថានអង្គររកចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១៨ លានដុល្លារ និងទទួលបានភ្ញៀវទេសចរសរុប ៣៨ ម៉ឺននាក់។ ចំនួននេះមានការធ្លាក់ចុះធៀបឆ្នាំ២០២៥។

គិតត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ (មករា-មិថុនា) ចំនួនភ្ញៀវទេសចរបរទេសដែលបានចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៣៨៧ ៧៧២ នាក់។ ចំនួននេះបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានការធ្លាក់ចុះ ៣១,៦៩ភាគរយ។ ដោយឡែក សម្រាប់ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៨ ៤៧២ ៤៦៩ ដុល្លារអាមេរិក ថយចុះ ២៩,៨១ ភាគរយ បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៥។
ជាមួយគ្នា គ្រឹះស្ថានអង្គរក៏បានស្រង់ស្ថិតិនូវចំនួនភ្ញៀវបរទេសដែលបានចូលទស្សនានៅកោះកែរ , បេងមាលា , ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស ព្រមទាំងចំណូលដែលទទួលបានផងដែរ (លម្អិតបន្ថែមខាងក្រោម)៕




















































Account
Security
Favourite Content