ទម្រាំមានថ្ងៃនេះ! Kim Mu Yeol ទម្លាយប្រវត្តិជូរចត់ធ្លាប់រកចំណូលបានត្រឹម ១៣០ ដុល្លារក្នុងមួយឆ្នាំ ពេលតស៊ូក្នុងអាជីពសម្ដែងដំបូងៗ

តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល ១៣០ ដុល្លារអាមេរិក) ប៉ុណ្ណោះ ក្នុងរយៈពេលពេញមួយឆ្នាំពេញ ក្នុងអំឡុងពេលដែលលោកនៅជាតារាសម្តែងគ្មានឈ្មោះបោះសំឡេង។

វីដេអូខ្លីៗសម្រាប់ភាគថ្មីនៃកម្មវិធី ‘You Quiz on the Block’ របស់ទូរទស្សន៍ tvN ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា បានបង្ហាញពីវត្តមានរបស់ Kim Mu Yeol ក្នុងនាមជាភ្ញៀវកិត្តិយស។

តារាប្រុសវ័យ ៤៤ ឆ្នាំដែលថ្មីៗនេះទើបតែទទួលបានជោគជ័យកម្រិតសកល តាមរយៈគម្រោងភាពយន្តចុងក្រោយគឺរឿង ‘Teach You a Lesson’ កំពុងតែរីករាយនឹងការឈានដល់ចំណុចកំពូលថ្មីមួយទៀតក្នុងអាជីព ខណៈដែលរឿងភាគមួយនេះនៅតែបន្តទាញបានការចាប់អារម្មណ៍ពីអន្តរជាតិ។ រឿងភាគនេះបានក្លាយជាស្នាដៃដ៏ល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក រយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ក្រោយការចេញផ្សាយ។

ប៉ុន្តែនៅពីក្រោយជោគជ័យបច្ចុប្បន្ននេះ លោកបានហែលឆ្លងជីវិតតស៊ូពេលមិនល្បីល្បាញអស់រយៈពេលជាយូរ។ Kim Mu Yeol បានទម្លាយថា ក្នុងអំឡុងឆ្នាំដំបូងៗដែលលោកទើបចូលប្រឡូកក្នុងសិល្បៈ លោកអាចរកលុយបានត្រឹម ២០ ម៉ឺនវ៉ុនប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំ។

ភរិយារបស់លោក គឺតារាសម្តែងស្រី Yoon Seung Ah ក៏បានបង្ហាញខ្លួននៅក្នុងវីដេអូខ្លីនោះផងដែរ និងបានចែករំលែកសារចេញពីបេះដូងទៅកាន់ស្វាមីថា៖ «ពួកយើងបានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយជាមួយគ្នា»។

តារាប្រុស Kim Mu Yeol ក៏បាននិយាយដោយស្មោះត្រង់អំពីជីវិតដែលផ្លាស់ប្ដូរ ១៨០ដឺក្រេ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ។ នៅពេលត្រូវបានសួរថា តើមានអារម្មណ៍ល្អប៉ុណ្ណាដែលទីបំផុតទទួលបានការទទួលស្គាល់ លោកបាននិយាយលេងសើចថា៖

«ជាលើកដំបូងហើយក្នុងរយៈពេល ១០ ឆ្នាំ ដែលអ្នកជិតខាងរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមើលទៅឡូយណាស់» ដែលបានធ្វើឱ្យគ្រប់គ្នាសើចសប្បាយ។

លោកក៏បានទម្លាយរឿងរ៉ាវនៅពីក្រោយការទទួលបានការកោតសរសើរពីសំណាក់កំពូលតារាចម្រៀង និងតារាសម្តែងលោក John Cena ផងដែរ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជា John Cena រម្លឹកពីឈ្មោះរបស់លោក Kim Mu Yeol បានឆ្លើយថា៖ «ពីព្រោះពួកយើងមានមុខមាត់ស្រដៀងគ្នា» ដែលធ្វើឱ្យពិធីករលោក Yoo Jae Suk សើចហើយយល់ស្រប។

តារាសម្តែងរូបនេះបានបង្ហាញបន្ថែមទៀតពីក្តីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះការងាររបស់លោក ដោយបានទម្លាយពីការប្តេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលថតរឿង ‘Teach You a Lesson’។ លោក និយាយថា លោកបានហាត់ប្រាណរាល់ពេលសម្រាកនៅលើកន្លែងថត ដោយនិយាយលេងសើចថា៖ «ប្រសិនបើមានអ្វីមួយដែលខ្ញុំអាចតោងទាញដើម្បីហាត់ប្រាណបាន ខ្ញុំនឹងតោងភ្លាម » ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទម្រាំមានថ្ងៃនេះ! Kim Mu Yeol ទម្លាយប្រវត្តិជូរចត់ធ្លាប់រកចំណូលបានត្រឹម ១៣០ ដុល្លារក្នុងមួយឆ្នាំ ពេលតស៊ូក្នុងអាជីពសម្ដែងដំបូងៗ

តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល

សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន

ក្នុងឱកាសថ្ងៃខួបកំណើត ២៣ ឆ្នាំ Sunoo សមាជិក ENHYPEN បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ៥០ លានវ៉ុនប្រមាណជាង ៣២ ០០០ ដុល្លារ

Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam

ម្ចាស់​មកុដ​បវរកញ្ញា​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៥ កញ្ញា Sydney Marith បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam កាលពី​ពេល​ថ្មី​នេះ ដោយ​មើល​ឃើញ​រូបភាព​ហើយ​ការងារ​ឃើញ​ថា ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​តែ​ម្ដង

កូរ៉េខាងត្បូងត្រៀមថវិកា ២.២ លានដុល្លារ ដើម្បីជួយជំរុញផលិតកម្មខេប៉ុបខ្នាតតូចទៅកាន់ឆាកអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងលូកដៃចូលអន្តរាគមន៍ ដើម្បីពង្រឹង “ឆ្អឹងខ្នង” នៃឧស្សាហកម្មខេប៉ុបដោយបានចាប់ផ្តើមគម្រោងថ្មីមួយ ក្នុងគោលបំណងជួយដល់ទីភ្នាក់ងារតន្ត្រីខ្នាតតូច និងមធ្យម ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារ

ENHYPEN ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោកក្នុងយុទ្ធនាការបំផុសការបរិច្ចាគឈាមជាសកល

ក្រុមចម្រៀងបុរស ENHYPEN ថ្មីៗនេះបានចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) សម្រាប់យុទ្ធនាការបរិច្ចាគឈាមជាសកល ដោយបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យអ្នកគាំទ្ររួមគ្នាបរិច្ចាគដើម្បី

ទិនហ្វី «ស្តេចកំប្លែងអាស៊ី» មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែរស់នៅក្នុងជីវិតដ៏ឯកោនិងសាមញ្ញក្នុងវ័យ ៦៤ ឆ្នាំ

ផលិតករភាពយន្ត និងជាតារាសម្តែងហុងកុង Stephen Chow ឬ ទិនហ្វី ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «ស្តេចកំប្លែងអាស៊ី» នៅតែជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យកម្សាន្ត

ចប់ CARATLAND លើកទី ១០ ក្រុម​ SEVENTEEN លាអ្នកគាំទ្រមួយរយៈ សន្យា ៣ ឆ្នាំក្រោយជួបគ្នា

កម្មវិធីជួបជុំអ្នកគាំទ្រ “Carat Land” លើកទី ១០ របស់ក្រុម Seventeen ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍មុន

កូរ៉េខាងត្បូងបែងចែក​ថវិកា ៨.៦ លានដុល្លារ កែច្នៃពហុកីឡដ្ឋានតាមខេត្តឱ្យមានស្តង់ដារសម្រាប់ការប្រគំតន្ត្រី K-pop

ក្រសួងវប្បធម៌កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងចំណាយថវិកាចំនួន ១២ ប៊ីលានវ៉ុន (ប្រហែល ៨.៦ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ដើម្បីផ្លាស់ប្តូររូបរាងពហុកីឡដ្ឋាន និងទីលានកីឡាពហុបំណងតាម

សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច

កម្រ​បាន​ជួបជុំ​គ្នា​បែបនេះ តារា​សម្ដែង​ស្រី​ទាំង ៣ សិទ្ធី នីកា, សរពេជ្ញ ម៉ានីកា និង សាន្ត កុសុមៈ បង្អួត​សម្រស់​ក្នុង​រូបភាព​តែ​មួយ ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​សម្រស់​តារា​ស្រី ៣ រូប។ តារា​ស្រី​ទាំង ៣ បាន​ជួប​គ្នា​នា​កម្មវិធី​

អ្នកគាំទ្រដែលតាមរំខាន Jungkook ក្រុម BTS ត្រូវតុលាកាសម្រេចព្យួរទោសជាប់ពន្ធនាគារ និងប្រឈម​ការបណ្តេញចេញពីប្រទេសកូរ៉េ

អ្នកគាំទ្រជនជាតិប្រេស៊ីលម្នាក់ ដែលបានធ្វើសកម្មភាពតាមរំខាន (Stalk) សមាជិកក្រុម BTS Jungkook ជាច្រើនលើកច្រើនសា ដោយបានចុចកណ្ដឹងទ្វារផ្ទះរបស់លោកចំនួន ១៣៣ ដងក្នុងមួយយប់ និងបានលបចូលទៅក្នុង

Leave a Reply

Your email address will not be published.Required fields are marked *