ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិឆ្នាំ ២០២៥ កញ្ញា Sydney Marith បានថតឲ្យទស្សនាវដ្ដី Harper’s Bazaar Vietnam កាលពីពេលថ្មីនេះ ដោយមើលឃើញរូបភាពហើយការងារឃើញថា ស្រស់ស្អាត និងមានភាពរស់រវើកតែម្ដងទាំងរូបផ្លូវការ និងរូបមិនទាន់កែគឺស្អាតដូចគ្នា។

Sydney Marith តាំងពីគ្រងមកុដមក មានភាពមមាញឹកទាំងការងារក្នុង និងក្រៅប្រទេស មិនថាការងារថតម៉ូដ ឬការងារថតទស្សនាវដ្ដី បវរកញ្ញាខ្មែរកាត់អាមេរិករូបនេះរវល់សឹងតែគ្មានពេលទំនេរឡើយ ហើយជំហានដំបូងគឺការបង្ហាញមុខនៅទស្សនាវដ្ដីល្បី Harper’s Bazaar Vietnam រួមជាមួយឈុតដ៏ប្រណីតៗ។
បវរកញ្ញាវ័យក្មេងរបស់កម្ពុជា និងស្ត្រីខ្មែរដំបូងដែលអាចគ្រងមកុដ Miss Planet International រូបនេះធ្វើឲ្យបរទេសចាប់អារម្មណ៍នឹងម៉ូដែល, តារាសម្ដែង ក៏ដូចជា Talent នៃប្រទេសកម្ពុជាកាន់តែច្រើន ដើម្បីសហការគ្នាក្នុងវិស័យសិល្បៈ ក៏ដូចជាវិស័យ fashion ផងដែរ។

គួរបញ្ជាក់ថា មិនមែនមានតែ Sydney Marith ម្នាក់ទេដែលថតឲ្យ Harper’s Bazaar វៀតណាម ក្នុងនោះក៏មាន ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025, Miss Supranational Cambodia 2026កញ្ញា ហុក សារីតុលា និង Miss Asia Pacific Cambodia 2026 រី ស្រីណែត។
កន្លងមក Harper’s Bazaar Vietnam ធ្លាប់អញ្ជើញតារាស្រីខ្មែរម្នាក់ដែរ គឺ ស៊ីន យូប៊ីន ផ្ដល់បទសម្ភាស និងថតរូបឲ្យកាលពីចុងឆ្នាំ ២០២៥ កន្លងទៅ នាគ្រានាងឈ្នះពានរង្វាន់ Fashion Influencer of the Year របស់ទស្សនាវដ្ដី Harpper’s bazzar វៀតណាមឆ្នាំ ២០២៥ ហើយតួឯកស្រីរូបនោះ ក៏បានទៅទទួលដោយផ្ទាល់ផងដែរ៕




















































Account
Security
Favourite Content