កូរ៉េខាងត្បូងត្រៀមថវិកា ២.២ លានដុល្លារ ដើម្បីជួយជំរុញផលិតកម្មខេប៉ុបខ្នាតតូចទៅកាន់ឆាកអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងលូកដៃចូលអន្តរាគមន៍ ដើម្បីពង្រឹង “ឆ្អឹងខ្នង” នៃឧស្សាហកម្មខេប៉ុបដោយបានចាប់ផ្តើមគម្រោងថ្មីមួយ ក្នុងគោលបំណងជួយដល់ទីភ្នាក់ងារតន្ត្រីខ្នាតតូច និងមធ្យម ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមជាមួយទីភ្នាក់ងារមាតិកាច្នៃប្រតិដ្ឋកូរ៉េ (KOCCA) បានប្រកាសថា ខ្លួនបានជ្រើសរើសក្រុមចម្រៀងខេប៉ុបឯករាជ្យចំនួន ១០ ក្រុម ដើម្បីចូលរួមក្នុងគម្រោង “Global Leap Forward Support”។

នៅក្រោមគម្រោងនេះ ទីភ្នាក់ងារដែលត្រូវបានជ្រើសរើសនីមួយៗនឹងទទួលបានថវិកាឧបត្ថម្ភរហូតដល់ ៣០០ លានវ៉ុន ឬប្រមាណ ២១៨ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សរុបរយៈពេល ៣ ឆ្នាំ ដើម្បីយកទៅប្រើប្រាស់លើការផ្សព្វផ្សាយជាអន្តរជាតិ ការផលិតវីដេអូចម្រៀង និងការប្រគំតន្ត្រីនៅក្រៅប្រទេស។

លោក Choi Sung-hee អគ្គនាយកនៃការិយាល័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយមាតិកា បានលើកឡើងថា៖ “ដើម្បីឱ្យខេប៉ុបសម្រេចបាននូវកំណើនប្រកបដោយចីរភាព ទីភ្នាក់ងារខ្នាតតូចដែលជាឆ្អឹងខ្នងនៃឧស្សាហកម្មរបស់យើង ត្រូវតែមានលទ្ធភាពរីកចម្រើនទៅមុខបាន។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជំរុញឱ្យមានអព្ភូតហេតុ Small-agency miracle មួយផ្សេងទៀត ដើម្បីដឹកនាំអនាគតរបស់ខេប៉ុប”។

ការលូកដៃអន្តរាគមន៍នេះ គឺកើតឡើងចំពេលដែលមានការព្រួយបារម្ភលើភាពខុសគ្នាយ៉ាងខ្លាំងចំពោះទីផ្សារតន្ត្រីខេប៉ុបរបស់ផលិតកម្មខ្នាតធំ និងខ្នាតតូច។

ស្របដែលទីផ្សារតន្ត្រីខេប៉ុបនៅក្រៅប្រទេស ក្នុងឆ្នាំ ២០២៥ បានកើនឡើងរហូតដល់ទៅ ៣២.៤ ភាគរយ ទីផ្សារនេះនៅតែបន្តគ្រប់គ្រងយ៉ាងខ្លាំងដោយក្រុមហ៊ុនយក្សធំៗចំនួន ៤ ឬហៅថា Big Four រួមមាន HYBE, SM Entertainment, JYP Entertainment និង YG Entertainment។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ក្រុមហ៊ុនធំៗទាំងនោះបានចំណាយថវិកាជាមធ្យម ៤៣.១ ពាន់លានវ៉ុន លើការផលិតតន្ត្រីក្នុងឆ្នាំ ២០២៣ ខណៈទីភ្នាក់ងារខ្នាតតូចចំណាយជាមធ្យមត្រឹមតែ ១.៤៩ ពាន់លានវ៉ុនប៉ុណ្ណោះ។ លើសពីនេះទៅទៀត សិល្បករមកពីផលិតកម្មធំៗបានចេញទៅសម្តែងនៅបរទេសញឹកញាប់ជាងក្រុមចម្រៀងឯករាជ្យខ្នាតតូចរហូតដល់ ២០ ដង។

សម្រាប់ក្រុមចម្រៀងដែលនឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងជំនាន់ដំបូងនេះ មានដូចជា ក្រុមនារី Rescene ដែលកំពុងផ្តោតលើទីផ្សារជប៉ុន និងអាមេរិក ក៏ដូចជាក្រុមបុរស Xikers ដែលកំពុងត្រៀមខ្លួនវាយលុកទីផ្សារជប៉ុនដូចគ្នា។

ក្រៅពីនេះ នៅមានក្រុម TUNEXX ដែលកំពុងគ្រោងថតវីដេអូចម្រៀង និងរៀបចំការសម្តែងពិសេសនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា ខណៈដែលក្រុមចម្រៀងឯករាជ្យ can’t be blue កំពុងត្រៀមបង្កើតក្រុមអ្នកគាំទ្រតាមរយៈកម្មវិធី Radar របស់ Spotify ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូរ៉េខាងត្បូងត្រៀមថវិកា ២.២ លានដុល្លារ ដើម្បីជួយជំរុញផលិតកម្មខេប៉ុបខ្នាតតូចទៅកាន់ឆាកអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងលូកដៃចូលអន្តរាគមន៍ ដើម្បីពង្រឹង “ឆ្អឹងខ្នង” នៃឧស្សាហកម្មខេប៉ុបដោយបានចាប់ផ្តើមគម្រោងថ្មីមួយ ក្នុងគោលបំណងជួយដល់ទីភ្នាក់ងារតន្ត្រីខ្នាតតូច និងមធ្យម ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារ

ENHYPEN ចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោកក្នុងយុទ្ធនាការបំផុសការបរិច្ចាគឈាមជាសកល

ក្រុមចម្រៀងបុរស ENHYPEN ថ្មីៗនេះបានចាប់ដៃគូជាមួយអង្គការសុខភាពពិភពលោក (WHO) សម្រាប់យុទ្ធនាការបរិច្ចាគឈាមជាសកល ដោយបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យអ្នកគាំទ្ររួមគ្នាបរិច្ចាគដើម្បី

ទិនហ្វី «ស្តេចកំប្លែងអាស៊ី» មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែរស់នៅក្នុងជីវិតដ៏ឯកោនិងសាមញ្ញក្នុងវ័យ ៦៤ ឆ្នាំ

ផលិតករភាពយន្ត និងជាតារាសម្តែងហុងកុង Stephen Chow ឬ ទិនហ្វី ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «ស្តេចកំប្លែងអាស៊ី» នៅតែជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យកម្សាន្ត

ចប់ CARATLAND លើកទី ១០ ក្រុម​ SEVENTEEN លាអ្នកគាំទ្រមួយរយៈ សន្យា ៣ ឆ្នាំក្រោយជួបគ្នា

កម្មវិធីជួបជុំអ្នកគាំទ្រ “Carat Land” លើកទី ១០ របស់ក្រុម Seventeen ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្ដាហ៍មុន

កូរ៉េខាងត្បូងបែងចែក​ថវិកា ៨.៦ លានដុល្លារ កែច្នៃពហុកីឡដ្ឋានតាមខេត្តឱ្យមានស្តង់ដារសម្រាប់ការប្រគំតន្ត្រី K-pop

ក្រសួងវប្បធម៌កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងចំណាយថវិកាចំនួន ១២ ប៊ីលានវ៉ុន (ប្រហែល ៨.៦ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ដើម្បីផ្លាស់ប្តូររូបរាងពហុកីឡដ្ឋាន និងទីលានកីឡាពហុបំណងតាម

សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច

កម្រ​បាន​ជួបជុំ​គ្នា​បែបនេះ តារា​សម្ដែង​ស្រី​ទាំង ៣ សិទ្ធី នីកា, សរពេជ្ញ ម៉ានីកា និង សាន្ត កុសុមៈ បង្អួត​សម្រស់​ក្នុង​រូបភាព​តែ​មួយ ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​សម្រស់​តារា​ស្រី ៣ រូប។ តារា​ស្រី​ទាំង ៣ បាន​ជួប​គ្នា​នា​កម្មវិធី​

អ្នកគាំទ្រដែលតាមរំខាន Jungkook ក្រុម BTS ត្រូវតុលាកាសម្រេចព្យួរទោសជាប់ពន្ធនាគារ និងប្រឈម​ការបណ្តេញចេញពីប្រទេសកូរ៉េ

អ្នកគាំទ្រជនជាតិប្រេស៊ីលម្នាក់ ដែលបានធ្វើសកម្មភាពតាមរំខាន (Stalk) សមាជិកក្រុម BTS Jungkook ជាច្រើនលើកច្រើនសា ដោយបានចុចកណ្ដឹងទ្វារផ្ទះរបស់លោកចំនួន ១៣៣ ដងក្នុងមួយយប់ និងបានលបចូលទៅក្នុង

មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ពិធី​មង្គល​ការ​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​នៅ​ក្នុង​ស្រុក ក្នុង​ឈុត​សម្លៀកបំពាក់​ប្រណីតៗ ដែល​ច្នៃ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ហាង​តែ​

បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

ព្រះនាង នរោត្តម ជេនណា បាន​ចូល​រួម​ពិធី​សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ « អង្កេតលើវាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង» នៃ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ បង្ហាញ​វត្តមាន​នៅ​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ថ្មី​ៗ​នេះ ព្រះនាង ជេនណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ និង​បន្ថែម​ដោយ​ការ make

RM មេក្រុម BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសកលដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់សារមន្ទីរជាតិកូរ៉េ

កាលពីថ្ងៃទី ២០ ខែមិថុនា ខាងសារមន្ទីរបានប្រកាសថា RM ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ខ្លួន ដោយនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសារមន្ទីរមួយនេះបានផ្តល់តួនាទីបែបនេះដល់បុគ្គលណាម្នាក់

Leave a Reply

Your email address will not be published.Required fields are marked *