អបអរកម្ពុជា ឈរនៅលំដាប់លេខរៀងទី១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតក្នុងចំណោមប្រទេសជាច្រើនលើពិភពលោក។ នេះបើតាមគេហទំព័របរទេស U.S. News & World Report ដែលទើបចេញផ្សាយថ្មីៗនេះ។

យោងតាមគេហទំព័របរទេសផ្លូវការ U.S. News & World Report បានចាត់ចំណាត់ថ្នាក់ប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតទាំង១០០នៅលើសាកលលោក។ ក្នុងចំណោមប្រទេសទាំង១០០ កម្ពុជាជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ពោលគឺជាប់លេខ១។ មិនមែនជារឿងចៃដន្យ ប៉ុន្តែជាការពិតនៃការទទួលស្គាល់ជាអន្តរជាតិចំពោះការដាក់បញ្ចូលប្រទេសកម្ពុជាក្នុងតារាងប្រទេសដែលមានធនធានធម្មជាតិស្រស់ស្អាត ហើយអ្វីដែលជាមោទនភាពបំផុតនោះគឺកម្ពុជា បានឈរនៅលេខរៀងទី១ ក្នុងចំណោម TOP នៃបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុបរួមទាំងអាស៊ីផងដែរ។

គួរបញ្ជាក់ថាប្រទេសដែលត្រូវបានជ្រើសរើស និងជាប់ជាប្រទេសដែលមានបរិស្ថានធម្មជាតិស្រស់ស្អាតរួមមាន Seychelles , Slovenia , Croatia , Latvia , Albania , Sweden , Costa Rica , Slovakia , Lithuania , Myanmar , Laos , Malaysia , Philippines , Thailand , Indonesia , Vietnam ,Singapore ខណៈដែលកម្ពុជាឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមប្រទេសដែលមានធនធានធម្មជាតិស្រស់ស្អាតទាំងនេះ៕
ប្រភព ៖ https://www.usnews.com/news/best-countries/rankings/natural-environment
រូបភាព MEAS & SEA Infographics

















































Account
Security
Favourite Content