ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងអំពីការធ្វើដំណើរដោយរថយន្តក្រុង (City Bus) ទៅមកភ្នំពេញ-សៀមរាប ដោយឥតគិតថ្លៃ សម្រាប់សាធារណៈជនទាំងអស់។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមេសា ឆ្នាំ ២០២៦ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) បានបញ្ចេញរថយន្តក្រុង ១១៥ គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់សាធារណជនទាំងអស់ទៅកាន់ខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ក៏ដូចជាការធ្វើដំណើរវិលត្រឡប់មកកាន់ភ្នំពេញវិញ។
- សម្រាប់ការចេញដំណើរពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ៖ ទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ចាប់ពីម៉ោង ៦៖៣០ នាទីព្រឹក ដល់ ១១៖៣០នាទី។ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៦ មកឈប់នៅចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខអាន (ផ្លូវ៦០ម៉ែត្រ)
- សម្រាប់ការចេញដំណើរពីសៀមរាប មកភ្នំពេញ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែ មេសា ឆ្នាំ ២០២៦ ។ ចេញដំណើររៀលរាល់ម៉ោង ៦៖៣០ នាទីព្រឹក ដល់ ១១៖៣០នាទី។ ឡើងនៅចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខអាន (ផ្លូវ៦០ម៉ែត្រ) ហើយចុះនៅទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕



រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប

























Account
Security
Favourite Content