តារាចម្រៀងវ័យក្មេង ពោរពេញដោយសមត្ថភាព និងទេពកោសល្យ កែវ ទិត្យផល្លី នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រកោតសរសើរនូវការខិតខំប្រឹងប្រែងទាំងថ្ងៃយប់របស់ខ្លួន តាមរយៈការទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ។

ដ្បិតជាសិស្សត្រៀមប្រឡងបាក់ឌុបនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែ កែវ ទិត្យផល្លី ដែលមហាជនស្គាល់ថាជាបេក្ខភាព The Voice Kid Cambodia រដូវកាលទី២ បានខិតខំឈ្មុសឈ្មុលរហូតទទួលបានលទ្ធផលជាទីគាប់ចិត្តនៅក្នុងការប្រឡង ជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦។ តាមរយៈការប្រកាសលទ្ធផល នៅលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា កែវ ទិត្យផល្លី ជាបេក្ខជនជើងខ្លាំងមួយរូប ទទួលបានចំណាត់ថ្នាក់លេខ ៤ នៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ លើមុខវិជ្ជា អក្សរសិល្ប៍។





ដំណឹងល្អនេះ ត្រូវបានមហាជនអ្នកគាំទ្រចូលខមិនបង្ហាញក្ដីរីករាយ និងអបអរចំពោះលទ្ធផលគាប់ប្រសើររបស់ជើងខ្លាំងអក្សរសាស្ត្រខ្មែររូបនេះ ហើយដូចមហាជនបានជ្រាប កែវ ទិត្យផល្លី គឺជាសិស្សពូកែស្ទើរតែគ្រប់មុខវិជ្ជានៅក្នុងថ្នាក់រៀន៕
រូបភាព ៖ keo Titphally























Account
Security
Favourite Content