កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ ភោជនីយដ្ឋាន Le Royal នៃសណ្ឋាគារ Raffles Hotel Le Royal ដែលល្បីល្បាញខាងម្ហូបខ្មែរប្រណីតជាង ៩៦ ឆ្នាំមកហើយនោះ បានដាក់សម្ពោធ ឈុតមុខម្ហូបថ្មី និង ការតាំងពិពណ៌រូបថត ដើម្បីផ្តល់បទពិសោធន៍ថ្មីប្លែកដល់ភ្ញៀវកិត្តិយសចម្រុះជាតិសាសន៍។

ឈុតម្ហូបថ្មីនេះ គឺជាការយករសជាតិដើមនៃ «ម្ហូបខ្មែរព្រះរាជទ្រព្យ» មកច្នៃជាមួយបច្ចេកទេសចម្អិនបែបសម័យថ្មី ឱ្យមានភាពស្រស់ស្អាត និងរសជាតិកាន់តែឆ្ងាញ់។ មុខម្ហូបពិសេសៗរួមមាន៖
- ថ្លើមទាជាមួយកាហ្វេមណ្ឌលគីរី (ច្នៃពីមុខម្ហូប៖ ថ្លើមទារដុតញ៉ាំជាមួយកាហ្វេ និងនំប៉័ង)
- សម្លម្ជូរមាន់ដាក់ត្រឡាច និងសណ្ដាន់ (ច្នៃពីមុខម្ហូប៖ មាន់ម្ជូរព្រៃ)
- បង្កងតាកែវដុតគ្រឿងការីក្រហម
- សាច់ចៀមអាំង បែបខ្មែរ
- នំអេក្លែរ (Éclair) រសជាតិផាសិនរតនគីរី

ក្រៅពីអាហារដ៏ឈ្ងុយឆ្ងាញ់ ភ្ញៀវក៏អាចទស្សនាការពិពណ៌រូបថតក្រោមប្រធានបទ «ទូកទៅកំពង់នៅ» ដែលបង្ហាញពីភាពខុសគ្នារវាងសិល្បៈរបាំបុរាណខ្មែរ និងភាពរីកចម្រើននៃទីក្រុងភ្នំពេញបច្ចុប្បន្ន រួមជាមួយស្នាដៃគំនូររបស់លោក ឈឹម សុទ្ធី ផងដែរ។
ភោជនីយដ្ឋាន Le Royal បើកបម្រើអាហារពេលល្ងាចចាប់ពី ម៉ោង ៦:៣០ ល្ងាច (រៀងរាល់ថ្ងៃ អង្គារ ដល់ អាទិត្យ)។ ភ្ញៀវនឹងទទួលបានការកំដរដោយតន្ត្រីព្យាណូដេញបទសម័យដើម និងទស្សនាការសម្ដែងបើកស្រាសំប៉ាញដោយប្រើដាវយ៉ាងជក់ចិត្ត៕


























































Account
Security
Favourite Content