ក្រុមហ៊ុន SAMSUNG បានប្រកាសបង្ហាញរូបរាងស៊េរីថ្មីចុងក្រោយបង្អស់ គឺកំពូលទូរសព្ទឆ្លាតវៃ Galaxy Z Fold 7 និង Z Flip 7 នៅឯទីក្រុងញ៉ូវយ៉កកាលពីពេលថ្មីៗនេះ បានឆក់យកចំណាប់អារម្មណ៍ខ្លាំងពីអតិថិជន ជុំវិញពិភពលោក ព្រោះតែវាមានភាពទាក់ទាញខ្លាំងមិនថាតែរូបរាងដ៏ប្រណីត និងបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់នូវលើម៉ូឌែលថ្មីចុងក្រោយនេះ។
អ្វីដែលគួរឱ្យរំភើបនោះ ប្រកាសមិនទាន់បានមួយថ្ងៃផង ត្រកូល Galaxy Z Fold 7 | Z Flip 7 បានមកដល់កៀកដៃអតិថិជនកម្ពុជាបាត់ទៅហើយ។ ដូចនេះអតិថិជន និងអ្នកគាំទ្ររបស់ SAMSUNG នៅកម្ពុជានឹងបានសាកល្បងប្រើប្រាស់ ទទួលយកបទពិសោធដ៏អស្ចារ្យតាមរយៈមុខងារទំនើបៗរបស់ត្រកូល Galaxy Z Fold 7 | Z Flip 7 ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេលើផលិតផលអេឡិចត្រូនិច SAMSUNG បានបន្ថែមបទពិសោធន៍ថ្មីប្លែកជាច្រើន ទៅលើ Galaxy Z Fold 7 | Z Flip 7 ។ ក្នុងនោះម៉ូឌែលចុងក្រោយនេះនឹងមកជាមួយរូបរាងថ្មីស៊ីវិល័យជាងមុន ក៏ដូចជាមុខងារ AI ជំនាន់ចុងក្រោយ សក្ដិសមជាមួយមនុស្សសម័យថ្មី ដែលតម្រូវការចាំបាច់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងបំពេញការងារ ប្រតិបត្តិការជំនួញ ឬអាជីវកម្មធំៗ ក៏ដូចជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
ចំណុចពិសេសៗដែលមាននៅលើត្រកូល Galaxy Z Fold 7 | Z Flip 7 រួមមាន៖ សម្រាប់ Galaxy Z Fold 7 រួមមាន៖ រូបរាងស្តើងជាងមុន ដោយកម្រាស់ពេលបើកត្រឹមតែ 4.2mm និង 8.9mm នៅពេលបត់ មានលក្ខណៈស្រាលជាងមុន ទំហំអេក្រង់ធំជាងមុនដែលអាចប្រើប្រាស់ ៣ កម្មវិធីក្នុងពេលតែមួយ។


ដោយឡែកសម្រាប់ Galaxy Z Flip 7 មាន Cover Screen លាតពេញជាងមុន កម្រាស់ស្តើង ស្រាលជាងមុនត្រឹមតែ 188g មានមុខងារ Flex Cam អាចបង្កើត Filter ស្អាតៗលើ Cover Screen បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ Galaxy Z Fold 7 | Z Flip 7 សុទ្ធតែមានប្រព័ន្ធដំណើរការខ្លាំង ដំណើរការដោយ OneUI 8 អាច Upgrade រហូតដល់ 7 ជំនាន់ ការពារការជ្រាបទឹក និងធូលីកម្រិតខ្ពស់ និងមានកម្លាំងថ្មធំ 4,400mAh ប្រើប្រាស់បានកាន់តែយូរ។
កាន់តែពិសេសនោះ រាល់ការកម្ម៉ង់ Galaxy Z Fold 7 ឬ Galaxy Z Flip 7 ចាប់ពីថ្ងៃទី ១០ រហូតដល់ ៣១ កក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន SAMSUNG នឹងធ្វើការថែមជូនកាដូពិសេសជាច្រើន និងមិននឹកស្មានដល់ ដែលអតិថិជនទាំងអស់អាចធ្វើការជាវទិញនៅគ្រប់ហាងទូរសព្ទ Samsung នៅទូទាំងប្រទេស៕
























Account
Security
Favourite Content