វត្តមានរបស់សែរាជវង្សខ្មែរព្រះនាង នរោត្តម ជេនណា នៅលើវេទិកាកម្មវិធី HOFS នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ពិតជាទទួលបានការសរសើរ ព្រោះអ្នកអង្គម្ចាស់ក្សត្រិយ៍ពិតជាបុគ្គលស័ក្ដិសមក្នុងការទទួលពាន Role Model Inspiration Hall Of Fame។

សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនាព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេសសិង្ហបុរីកាលពីពេលថ្មី ព្រះនាងបានជ្រើសរើសប្រភេទអាវធំ និងសំពត់ពណ៌ខ្មៅវែងបែបកន្ទុយត្រីដែលច្នៃឡើងដោយ Designer ខ្មែរ អូលីវ៉ា គង់។ ទោះជាទ្រង់មិនបានគ្រងឈុតរ៉ូប តែទ្រង់បែរជាបញ្ចេញអនុភាពតាមរយៈការស្លៀកពាក់ឈុតបែប Lady boss។
បើទោះជាឈុតអាវធំក៏ពិតមែន តែទ្រង់នៅមិនភ្លេចរំលេចអត្តសញ្ញាណខ្មែរ ដែលលើអាវបានឌិនចេញជាក្បាច់ខ្មែរ ក្នុងទម្រង់ផ្កាចន្ទន៍។ ក្រោយទទួលបានពានរង្វាន់ ព្រះនាងវ័យ ១៣ ព្រះវស្សា បានបង្ហោះរៀបរាប់លើបណ្ដាញសង្គមថា “ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួល រង្វាន់ Role Model Inspiration Hall Of Fame នៅក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ប្រទេសសិង្ហបុរី ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការទទួលពានរង្វាន់ទេ ប៉ុន្តែជាឱកាសដ៏ធំរបស់ខ្ញុំ ក្នុងការបង្កើតទំនាក់ទំនងថ្មីៗ និងជាជំហានរបស់ខ្ញុំក្នុងការឈានជើងទៅក្នុងឆាកអន្តរជាតិបន្ថែមទៀត។ នៅពីក្រោយភាពជោគជ័យទាំងនេះ ខ្ញុំសូមសម្ដែងនូវសេចក្ដីអរព្រះគុណ និងដឹងគុណថ្វាយសម្ដេចតា និងព្រះមាតាខ្ញុំ ដែលលោកទាំងទ្វេបានចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀន ព្រមទាំងត្រួសត្រាយណែនាំផ្លូវដល់រូបខ្ញុំ តាំងពីតូចរហូតដល់ខ្ញុំអាចសម្រេចបាននូវស្នាដៃជាច្រើន មកទល់សព្វថ្ងៃនេះ“។


មិនតែប៉ុណ្ណោះម្ចាស់បទ “សូរិយា” ក៏បានអបអរសាទរដល់សិល្បករខ្មែរ ២ រូបទៀត គឺកញ្ញា ស៊ីន យូប៊ីន និង ស៊ីន ជេននី ដែលទទួលបានពានរង្វាន់ HOSF 2025 ជាមួយទ្រង់ផងដែរ។ សមាជិកនៃព្រះរាជវង្សានុវង្សកម្ពុជាអង្គនេះ ក៏មិនបានភ្លេច ចំពោះការស្រលាញ់គាំទ្រ និងជឿជាក់របស់មហាជនគ្រប់សកម្មភាពនានា ដែលជាកម្លាំងចលករមួយជំរុញទឹកចិត្តឱ្យកាន់តែខំប្រឹងបន្ថែមជាមួយបេះដូង និងក្ដីស្រឡាញ់៕




















រូបភាព៖ Jenna Norodom



















































Account
Security
Favourite Content