រូបថត Pre wedding របស់តារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅក្នុងស្រុក ខណៈនៅមិនដល់១ខែទៀតនោះទេគូស្នេហ៍ទាំងពីរនឹងដឹកដៃគ្នាចូលរោងការប្រកាសចំណងស្នេហ៍ទៅតាមគម្រោងដែលគ្រោងទុក។

ពិតណាស់រូបថត Pre-wedding របស់ស្វាមីភរិយាគូនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រឱ្យចូលទៅ Like ខមិន និងស៊ែរព្រោងព្រាតនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងទៅ។ ទាំងរូបភាពនិងវីដេអូ Pre-wedding មិនត្រឹមទទួលបានការចាប់អារម្មណ៍ថែមទាំងទទួលបានការសរសើរចំពោះការរុករកនូវគំនិតប្លែកៗដែលមិនត្រឹមអាចឱ្យអ្នកទស្សនាបានរីករាយថែមទាំងអាចឱ្យយុវជនជំនាន់ថ្មីអាចមើលឃើញពីទិដ្ឋភាពនៃរូបថតរៀបការជំនាន់ឆ្នាំ៩០ និងឆ្នាំ២០០០ផងដែរ។ គួរឱ្យដឹងដែរថា អ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រៀមចូលរោងការនៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះហើយ។
ខាងក្រោមនេះជាកម្រងរូបភាព Pre wedding ស្អាតៗរបស់លោក ជី ដេវិត និងអ្នកនាង ទេព បូព្រឹក្ស ៖










នេះជាលីងសម្រាប់ទស្សនាវីដេអូសកម្មភាពនៃការថត Pre wedding របស់ ជី ដេវីត និង ទេព បូព្រឹក្ស ៖ https://www.facebook.com/monyroth.queen/videos/659093533606551/?rdid=eg1Mvbm34oXNFQ77#
ប្រភពរូបភាព៖ ទេព បូព្រឹក្ស




















































Account
Security
Favourite Content