ពីរឿងរ៉ាវស្នេហាក្មេងស្រី ១៧ ឆ្នាំ ​ឈានដល់ការប្រគំតន្ត្រីជុំវិញពិភពលោករបស់ Olivia Rodrigo

តារាចម្រៀងសញ្ជាតិអាមេរិក​កាំងដ៏​ស្រស់​ស្អាត Olivia Rodrigo ទទួលបានជោគជ័យក្នុងវិស័យចម្រៀង ជាមួយនឹងអត្ថន័យដ៏ស៊ីជម្រៅរបស់អាល់ប៊ុមទាំង ២។ត្រឡប់ទៅកាលពីខែមករា ឆ្នាំ២០២១ នេះប្រហែលជាថ្ងៃដំបូងដែលអ្នកនិយមស្ដាប់ចម្រៀងអង់គ្លេសជាច្រើនរូប​​​ ចាប់ផ្ដើមស្គាល់តារាចម្រៀងស្រីថ្មី​​ Olivia Rodrigo ជាលើកដំបូងតាមរយៈបទ ​​ Drivers License។​​

បទចម្រៀងដែលទទួលបានការចូលទស្សនារហូតដល់ទៅ​​ ៥៤៦ លានដងមួយនេះ​ បាននាំយកប្រជាប្រិយភាពមហាសាលមកឱ្យសិល្បករថ្មីថ្មោង​​ក្នុងពេលត្រឹម ១ យប់​ ដោយគ្រានោះបទ​ Drivers License​ បានជាប់ចំណាត់ថ្នាក់នៅលើវេទិកាជាច្រើនយ៉ាងឆាប់រហ័ស។​

រំលងមកមិនប៉ុន្មាន​ខែ ពោលគឺនៅក្នុងខែឧសភា អតីតតារាសម្ដែងរបស់Disney រូបនេះបានបញ្ចេញអាល់ប៊ុម SOUR ដែលជាអាល់ប៊ុមចម្រៀងដំបូងបង្អស់របស់នាង​​ នៅក្នុងវ័យត្រឹម ១៨ ឆ្នាំតែប៉ុណ្ណោះ។តាមរយៈបទចម្រៀងរៀបរាប់ពីបទពិសោធន៍ស្នេហា​តែងឡើងនៅក្នុងបន្ទប់គេង​ Olivia Rodrigo បានដណ្ដើមយកពានរង្វាន់រហូតដល់ទៅ ៣ ពី​ Grammy Award​ រួមមាន Best Pop Solo Performance, Best New Artist​ និង Best Pop Vocal Album។​ 

​​តាមរយៈនេះ ពិភពលោកបានបែរចំណាប់អារម្មណ៍មកកាន់តារាចម្រៀងទើបតែរះរូបនេះ​ ភាពជោគជ័យនេះនៅតែបន្តសម្រាប់អាល់ប៊ុមទី២​ “GUTS” ដោយការប្រគំតន្ត្រី​ “GUTS World Tour”​ នៅតែមានអ្នកគាំទ្រតាម​​ទិញសំបុត្រ បើទោះបីជាបានបន្ថែមចំនួនការសម្ដែងហើយក៏ដោយ។ ដោយហេតុថាស្នាដៃដំបូងរបស់នាងហាក់ទទួលបានជោគជ័យលើសពីការរំពឹងទុក​ រហូតដល់ Olivia ​អាចធ្វើកម្មវិធីប្រគំតន្ត្រីជុំវិញពិភពលោក “SOUR World Tour” និងលក់សំបុត្រអស់ក្នុងរយៈពេលដ៏ខ្លី។

SOURចាប់ផ្ដើមនិពន្ធនៅអាយុ ១៧ ឆ្នាំ​ SOUR ជាអាល់ប៊ុមចម្រៀងដែលបានបម្លែងភាពឈឺចាប់នៃជីវិតស្នេហាលើកដំបូងរបស់ Olivia Rodrigo។
អ្វីដែលធ្វើឱ្យនាងមានមោទកភាពបំផុតសម្រាប់ឈុត​ក្នុង​បទ​ចម្រៀងនោះ គឺសមត្ថភាពដែលនាងអាចសម្ដែង​ចេញពីអារម្មណ៍ដែលមិនងាយនឹងបង្ហាញចេញមក ហើយសង្គមតែងគិតថាវារឿងអាក្រក់ ដូចជាការបង្ហាញ​អារម្មណ៍ខឹងសម្បា ច្រណែន និងអន់ចិត្តជាដើម។

ក៏ប៉ុន្តែសម្រាប់តារាចម្រៀងរូបនេះវិញនាងមានទស្សនៈថាវាគ្រាន់តែជាអារម្មណ៍ធម្មតាមួយដែលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ SOUR ជាតំណាងនៃអារម្មណ៍ជូរចត់ដែលកើតឡើងនៅក្នុងទំនាក់ទំនង​ អារម្មណ៍ដែលក្មេងស្រីម្នាក់មិនអាចប្រាប់នរណាបាន និងជីវិតដែលចាប់ផ្ដើមប្រែប្រួលនៅពេលដឹងក្ដី។ ជារួម អាល់ប៊ុមចម្រៀងមួយនេះ​ គឺជារឿងរ៉ាវផ្ទាល់ខ្លួនដែលបានកើតឡើងចំពោះក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ ដោយមានទាំងការឈឺចាប់ និងការរកឃើញអ្វីថ្មីៗ នោះ​គឺ Olivia Rodrigo។ 

មនុស្សប្រើវានៅក្នុងបរិបទប្លែកៗជាច្រើនដូចជា Spill your guts​ (ប្រាប់ពីរឿងរឿងរ៉ាវរបស់អ្នកឱ្យអស់មក) ឬ Hate your guts​ (ស្អប់អ្នកជាទីបំផុត)។​តាមរយៈបទសម្ភាសន៍ជាមួយនឹង Apple Musicនាងគិតថា Guts ជាពាក្យដែលគួរឱ្យចាប់អារម្មណ៍មួយ ​ដោយសារតែលក្ខណៈពិសេសនៃពាក្យនេះ។​ ពាក្យថា Guts មួយម៉ាត់តែងប្រែប្រួលអត្ថន័យរបស់ខ្លួនទៅតាមបរិបទ​ពេល​ប្រើប្រាស់ពាក្យនេះ។ ជាក់ស្ដែង Olivia ពន្យល់ថា៖ “ខ្ញុំគ្រាន់តែគិតថា វាជាពាក្យដែលគួរឱ្យចាប់អារម្មណ៍។ពេលខ្លះវាមានន័យថាភាពក្លាហាន ប៉ុន្តែពេលខ្លះវាក៏មានន័យ​​អ្វី​ផ្សេង ឬ​ដូចជាឃ្លា listen to your gut (ជឿទៅលើការយល់ឃើញដំបូងរបស់អ្នក)ជាដើម។ ទាំងនេះ ​ជា​អ្វីដែលខ្ញុំនឹកឃើញដោយ​ចៃដន្យនៅពេល​នោះ”។

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា តន គុន្ធា គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា តន គុន្ធាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *