បុរសម្នាក់ស៊ូរត់ ១១០០គីឡូដី ដើម្បីធ្វើវីដេអូគំនូរជីវចល ២៧វិនាទីចេញពីផ្លូវដែលខ្លួនរត់ប្រចាំថ្ងៃ

ត្បិតជាវីដេអូមនុស្សពាក់មួករាំប្រវែងត្រឹម ២៧វិនាទីក្ដី តែលោក​ Duncan McCabe បានចំណាយពេលរត់រហូតដល់ទៅ ១០ខែ ជាមួយការរត់លើចម្ងាយដីសរុប​ ១១២៦គីឡូម៉ែត្រ ដោយប្រើប្រាស់កម្មវិធី Strava ជាអ្នកកត់ត្រារូបភាព មុននឹងក្លាយជាវីដេអូដ៏ល្បីល្បាញមួយនេះ។

បុរសវ័យ ៣២ឆ្នាំខាងលើ បានចាប់ផ្ដើមបេសកម្មរបស់ខ្លួនតាំងតែពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតមិត្តរួមការងាររបស់លោកនឹកស្មានថា លោកកំពុងតែហ្វឹកហាត់សមសម្រាប់ការប្រកួតរត់ម៉ារ៉ាតុងទៅហើយ។ តែការពិតគណនេយ្យកររូបនេះបានចំណាយពេលរាប់ម៉ោងក្នុងមួយសប្ដាហ៍ គ្រាន់តែដើម្បីធ្វើវីដេអូគំនូរជីវចលខ្លី ដោយគ្មានគោលបំណងថានឹងទៅប្រកួតប្រជែងនៅទីណាបន្តិចឡើយ។​

កន្លងមកកម្មវិធី Strava ដែលមានមុខងារជួយកត់ចំណាំផ្លូវដែលអ្នកបានឆ្លងកាត់ ធ្លាប់ទាក់ទាញអ្នកប្រើប្រាស់ជាច្រើនរូបរួចមកហើយ ឱ្យរត់ហាត់ប្រាណ​ និងបង្កើតជារូបភាពនានាជាសន្លឹក។ ដោយឡែកសម្រាប់ Duncan McCabe លោកចង់ធ្វើអ្វីដែលលើសពីនេះ ដោយព្យាយាមសន្សំរូបភាពដែលខ្លួនរត់ម្ដងមួយៗរហូតអាចផ្គុំគ្នាបានជាវីដេអូមនុស្សពាក់មួក រាំបទ Purple Hat របស់ Sofi Tukker បានយ៉ាងជោគជ័យ។​

ត្បិតជាវីដេអូខ្លីក៏ពិតមែន តែវាទាមទារឱ្យ Duncan McCabe មានការតាំងចិត្ត និងរៀបចំគម្រោងទុកមុខច្រើន ទើបអាចផលិតវីដេអូមួយនេះចេញមកបាន។ លោកបានប្រាប់សារព័ត៌មាន​ CTV News Toront ថា បើទោះបីជាមេឃភ្លៀង ឬអាកាសធាតុមិនសូវល្អក្ដី ក៏លោកមិនអាចបញ្ឈប់ការរត់របស់ខ្លួនបានដែរ ព្រោះលោកចង់ឱ្យគម្រោងនេះជោគជ័យដូចអ្វីដែលខ្លួនបានប៉ង។

ត្រឹមវីដេអូ ២៧វិនាទី​ តែ Duncan McCabe បានរត់មិនក្រោម ១២០ដងនោះទេ ហើយពេល១វិនាទីៗដែលអ្នកទស្សនាបានឃើញ គឺលោកត្រូវចំណាយកម្លាំងមិនតិចប៉ុន្មាននោះទេ។ លោកបានរៀបរាប់ថា ៖ “បើអ្នកពិនិត្យវីដេអូនេះទៅ មួយវិនាទីគឺមានរូបភាពមនុស្សចំនួន ៥សន្លឹក។​​ មានន័យថា ដើម្បីធ្វើវីដេអូបានមួយវិនាទី ខ្ញុំត្រូវរត់ប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ វាឆ្ងាយជាងការរត់ប្រណាំងម៉ារ៉ាតុងទៅទៀត”។

បច្ចុប្បន្ន Sofi Tukker ម្ចាស់ចម្រៀងដែល Duncan McCabe បានប្រើប្រាស់ក្នុងវីដេអូដ៏ល្បីល្បាញខាងលើ​ បានដឹងពីដំណឹងមួយនេះហើយ។ មិនត្រឹមតែប៉ុណ្ណេះទេ អ្នកចម្រៀង duo រូបនេះក៏បានលើសំណើរគួរឱ្យចាប់អារម្មណ៍ទៅកាន់កម្មវិធី Strava ផងដែរថា៖ “Strava តើនឹងមានអ្វីកើតឡើង បើសិនជារឿងហៅអ្នករត់គ្រប់រូបមករួមគ្នា ហើយផលិតជាវីដេអូចម្រៀងតាមរយៈរូបភាពផ្លូវដែលពួកគេបានរត់… កីឡាករ… តើអ្នកនឹងចូលរួមទេ?”។

ក្រោយសំណើនេះបានលើកឡើងភ្លាម អ្នករត់ជាច្រើនរូបកំពុងតែរំជើបរំជួលពីគម្រោងមួយនេះ ដោយគេគិតថា វាអាចជាការចាប់ផ្ដើមបង្កើតស្នាដៃសិល្បៈថ្មីមួយ កើតចេញពីការរត់ហាត់ប្រាណ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាវីដេអូទី ១របស់ Duncan McCabe ទេ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ លោកបានធ្វើវីដេអូប្រភេទតែមួយនេះ ចេញជាសកម្មភាពរបស់សត្វនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Kwan និង វណ្ណថាន ចាប់ដៃគ្នាចេញបទចម្រៀងថ្មី Size

កំលោះ​សំនៀង​ផ្អែម​ទាំង ២ វណ្ណថាន និង Kwan បានសហការ​​គ្នា​ជា​លើក​ដំបូង ចេញ​បទ​ថ្មី «Size» ដែល​មាន​ស្ទីល៍​ថ្មី​ប្លែក ធ្វើឲ្យ​ស្ដាប់​ឮ​ហើយ​ទាក់​ចិត្ត​តែម្ដង។ មិន​ត្រឹម​តែ​សំឡេង​ចូល​គ្នា​ល្អ​ទេ វណ្ណថាន និង Kwan បាន​រៀបចំ​ស្ទីល៍​តែង​ខ្លួន​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​

អ្នកគាំទ្រព្រួយបារម្ភក្រោយ Woojin សមាជិក LNGSHOT ប្រាប់ថារបួសប្រែជាធ្ងន់ធ្ងរត្រូវការវះកាត់ជាបន្ទាន់

ថ្មីៗនេះអ្នកគាំទ្រក្រុមចម្រៀងបុរស Lngshot មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយឃើញ Woojin សមាជិកម្នាក់ក្នុងចំណោមសមាជិក ៤ នាក់

ដើម្បីកូនៗ Angelina Jolie ជ្រើសរើសមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបែកបាក់ពី Brad Pitt ១០ឆ្នាំមុន

កំពូលតារាស្រីហូលីវូដ Angelina Jolie បានបែកបាក់ជាមួយអតីតស្វាមី គឺតារាសម្ដែង Brad Pitt ចាប់តាំងពីឆ្នាំ ២០១៦ មុនពេលឈានចូលដល់ដំណើរការប្ដឹងផ្ដល់លែងលះដ៏រ៉ាំរ៉ៃ និងបានលែងលះគ្នាជាផ្លូវការតាមផ្លូវច្បាប់

Leave a Reply

Your email address will not be published.Required fields are marked *