មាតិកាតន្ត្រី Musicដោយសារតែន្ត្រីគឺជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ភាពល្អ និងជាភាសាសកលដែលមានសមត្ថភាពបង្រួបបង្រួមមនុស្ស និងវប្បធម៌នៅជុំវិញពិភព ទើបការផលិតមាតិកាតន្រ្តី គឺជាមាតិកាដ៏សំខាន់ ហើយគួរឲ្យចាប់អារម្មណ៍បំផុតរបស់AMS Infotainment ដែលត្រូវបានដាក់ជាគោលការណ៍សម្រាប់អនុវត្ត។ មាតិកាតន្រ្តី របស់AMS នឹងផ្ដោតចម្បងទៅលើការតែងនិពន្ធថ្មីទាំងទំនុកច្រៀង និងទំនុកភ្លេង ហើយសម្រឹតសម្រាងយកនូវរសជាតិចម្រុះទាំងបែបយុវវ័យ និងមជ្ឍឹមវ័យ ហើយនឹងត្រូវបានដាក់ប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការផលិតមាតិកាផ្សេងៗទៀតរបស់AMS ជាពិសេសគឺមាតិកាភាពយន្ត។ អ្នកនិពន្ធទំនុកភ្លេង និងទំនុកច្រៀង ត្រូវផលិតជាបទចម្រៀងសម្រាប់ប្រើប្រាស់នៅក្នុងស្ទូឌីយូ និងការរៀបចំសម្តែងតន្រ្តីផ្ទាល់នៅលើឆាក។ ជាមួយគ្នានេះដែរ ការថែរក្សានូវរសជាតិនៃសាច់ភ្លេង និងទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់ចម្រៀងមរតកដើម ក៏ជាមាតិកាសំខាន់មួយទៀតដែលនឹងលើកយកមកបង្ហាញ និងផ្សព្វផ្សាយក្នុងបែបផែនច្នៃប្រឌិតថ្មីមួយ ធ្វើឲ្យអ្នកស្ថាប់ និងអ្នកទស្សនាគ្រប់វ័យ អាចផ្សារភា្ជប់ក្ដីស្រមៃពីអតីតកាលមកកាន់ពេលបច្ចុប្បន្ន។AMS INFOTAINMENT0105ស្ទូឌីយ៉ូ១១ គឺជាកម្មវិធីប្រកួតបទចម្រៀងថ្មីមួយប្លែក សម្រាប់យុវវ័យដែលចូលចិត្តចម្រៀង អ្នកចម្រៀង អ្នកផលិតចម្រៀង ហើយអាចដាក់ពាក្យចូលរួមប្រកួត បទចម្រៀងរបស់ខ្លួនបាន តាមរយៈគេហទំព័រ និងបណ្ដាញសង្គមរបស់ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ។ Studio 11AMS INFOTAINMENTNEXTការដាក់ពិន្ទុជ្រើសរើស នឹងត្រូវធ្វើឡើងជាដំណាក់កាលដោយមានការចូលរួមពី គណកម្មាការ អ្នកជំនាញ និងការបង្កើតយុទ្ធនាការឌីជីថលសម្រាប់បោះឆ្នោតជាមតិសាធារណៈ។ Singing contestAMS INFOTAINMENTNEXTរាល់ឈុតឆាក និងគ្រប់ដំណាក់កាលនៃការប្រកួត នឹងត្រូវបានផលិតឡើងក្នុងទម្រង់ជាកម្មវិធីទូរទស្សន៍ ដែលមានសរុបចំនួន ២៤ភាគ សម្រាប់រដូវកាលទី១។TV ShowAMS INFOTAINMENTNEXTសម្រាប់អ្នកដែលមានសមត្ថភាព អ្នកចូលចិត្តបទចម្រៀង អ្នកចម្រៀង ឬអ្នកផលិបទតចម្រៀងទាំងអស់ សុទ្ធតែអាចចូលរួមប្រកួតបានជាលក្ខណៈបុគ្គល ឬជាក្រុម។ Alone or in GroupAMS INFOTAINMENTNEXTបទចម្រៀងទាំងអស់ ត្រូវតែជាបទចម្រៀងផលិតថ្មីទាំងទំនុកច្រៀង និងទំនុកភ្លេង។ ជ័យលាភីសម្រាប់រដូវកាលទី១ នឹងទទួលបាន៖Original songsAMS INFOTAINMENTNEXT 01ម្ចាស់កម្មសិទ្ធ• ម្ចាស់កម្មសិទ្ធ ស្ទូឌីយ៉ូ១១ សម្រាប់ការផលិតចម្រៀងរយៈពេល ១ឆ្នាំ ។Studio 1102១០លានរៀលStudio 11• បេក្ខជនអាចឈ្នះទឹកប្រាក់ រហូតដល់ ១០ ០០០ ០០០ រៀល ។03ឳកាសការងារStudio 11• ឳកាសការងារជាមួយ AMS Music និង AMS Movie ។04រង្វាន់ជាច្រើនStudio 11• និងមានការផ្ដល់ជូន ទៅបេក្ខជនជារង្វាន់ជាច្រើនទៀត។