លោក Jet Li ឬគ្រប់គ្នាស្គាល់ថា លី លានជា គឺជាតារាសម្ដែងប្រុសជើងចាស់ដ៏ល្បីមួយរូប។ ភាពល្បីល្បាញរបស់លោក ធ្វើឲ្យគេចាត់ទុកលោកជាតារារៀមច្បងដ៏មានឥទ្ធិពលអស្ចារ្យម្នាក់ក្នុងពិភពសិល្បៈចិន ហុងកុង។ តែក្នុងឆ្នាំ ២០១០ លោកក៏បានលាឈប់ពីសិល្បៈ ដោយសារតែបញ្ហាសុខភាព ពោលគឺលោកមានជំងឺក្រពេញទីរ៉ូអ៊ីត ហើយជាបន្ដបន្ទាប់លោកត្រូវបានរាយការណ៍ថា មានជំងឺបេះដូង និងឈឺឆ្អឹងខ្នង។ ជំងឺទាំងនេះ ធ្វើឲ្យរូបរាងរបស់លោកហាក់មានការប្រែប្រួល និងមើលទៅចាស់ជាងវ័យខ្លាំង បើប្រៀបធៀបជាមួយតារាស្រករៗ ខ្លួន។


មែនទែនទៅ បញ្ហាសុខភាពរបស់លោកបានក្លាយជាប្រធានបទមួយដែលតែងត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ខណៈអ្នកគាំទ្រជាច្រើនបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ ជាពិសេស រូបរាងរបស់លោកកាន់តែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ២០២៣ ជាឆ្នាំមួយដែលលេចពាក្យចចាមអារ៉ាមជាច្រើនថា សុខភាពរបស់លោកកាន់តែធ្លាក់ដុនដាបទៅ និងមានពាក្យចចាមអារ៉ាមជាច្រើនបានលើចែកចាយថា លោកបានទទួលមរណភាពទៅហើយ ដោយសារជំងឺប្រចាំកាយ។



រឿងទាំងអស់នេះ ធ្វើឲ្យតារាប្រុសវ័យ ៦២ ឆ្នាំរូបនេះ ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ពាក្យចចាមអារ៉ាម និងការរិះគន់ពីសុខភាពរបស់លោក។ ថ្មីៗ នេះ អ្នកផលិតមាតិកាមួយរូបឈ្មោះ Jia Ziai បា នបង្ហោះរូបភាពរបស់តារាប្រុស Jet Li នៅកន្លែងទីសក្ការៈមួយក្នុងប្រទេសចិន។ ព្រមទាំងបញ្ជាក់ថា តារាប្រុស Jet Li គឺមានសុខភាពល្អ តែលោកហាក់មានការពិបាកក្នុងការចុះជណ្ដើរខ្ពស់។ បើទោះជាមានការពិបាក តែលោកបានបដិសេធ មិនឲ្យអ្នកជុំវិញជួយគ្រាឡើយ ដោយលោកលើកឡើងថា ប្រសិនបើរូបភាពទាំងនេះត្រូវបានផ្សព្វផ្សាយ បញ្ហាសុខភាពរបស់លោកច្បាស់ជាក្លាយជាប្រធានបទសាជាថ្មី ហើយលោកនឹងចប់ជាមិនខាន។


គួរបញ្ជាក់ថា បច្ចុប្បន្ន តារាប្រុស Jet Li ត្រូវបានរាយការណ៍ថា លោកមានសុខភាពល្អប្រសើរជាងមុនច្រើន បើប្រៀបធៀបទៅ ១០ ឆ្នាំមុន លោកគឺមានសុខភាពមាំមួនច្រើន។ ថ្វីបើមានអាយុ ៦២ ឆ្នាំហើយក្ដី លោកនៅតែមើលទៅមាំមួន។ ចំពោះមូលហេតុ លោកតែងចំណាយពេលវេលាធ្វើសមាធិ និងទៅដើរកម្សាន្ដនៅតាមតំបន់ឆ្ងាយៗ រស់នៅជាមួយធម្មជាតិ។ មួយវិញទៀតលោកមិនសូវប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចឡើយ៕



























Account
Security
Favourite Content