សិល្បករ មាស សារ៉ន មានជំងឺកំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត ត្រូវបានសមាគមសិល្បករខ្មែរចុះទៅជួបផ្ទាល់

លោក ​មាស​ សារ៉ន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ចម្រៀង​ភ្លេង​ការ​ និង​បុរាណ​ ពេលនេះកំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ កំពង់ចាម​​ ខណៈ​រូប​លោក​មាន​ជំងឺ​ហឺត​ និង​រលាក​ទង​សួត​ធ្ងន់ធ្ងរ​។​

កន្លង​ទៅ​ថ្មី​ៗ​នេះ ​សមាគម​សិល្បករ​ខ្មែរ​ដែល​ដឹកនាំដោយ​លោក​ជំទាវ ឈីវ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ ហ៊ូ និរមិត្តា សមាជិកក្រុមប្រឹក្សាភិបាល, លោកជំទាវ នៅ សុនិតា អនុប្រធាន រួម​ជាមួយ​លោកស្រី​ ហ៊ូ សុផល្លិកា និង​លោក លាង ឧត្តម សមាជិក​សមាគម បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​លោក ​មាស សារ៉ន ដែល​មាន​ជំងឺ​ហឺត​ និង​រលាក​ទង​សួត​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។ ​​ជាមួយ​គ្នា​នេះ​ដែរ​ខាង​សមាគម​បាន​នាំ​​យក​នូវ​កញ្ចប់​ថវិកា​ចំនួន​ ២៥០ ​ដុល្លារ​និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ រួមទាំង​ថវិកា​បន្ថែម​ពី​ម្ចាស់​ហាង​កាត់ដេរ​ប៉ារ់ាដី​ចំនួន ​៥០​ ដុល្លារ​​ប្រគល់​ជូន​ដល់​លោក មាស សារ៉ន​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​មួយ​ផ្នែក​ក្នុង​ការ​សម្រាក​ព្យាបាល​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​​ លោក ​មាស ​សារ៉ន ​ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​ដែល​លោក​អាច​ច្រៀង​បាន​ទាំង​ភ្លេង​ការ​ និង​បុរាណ ​។​​ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ក្រុម​ការងារ​បាន​ធ្វើ​ឱ្យ​រូប​លោក​មាន​ការ​រំភើប​ចិត្ត​និង​បាន​ចាត់​ទុក​ថា​នេះ​ជា​ការ​លើក​ទឹកចិត្ត​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​កាលៈទេសៈ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី